ព័ត៌មានជាតិ

សុំមន្ត្រី​អាជ្ញាធរ​ជួយ​ចាត់វិធានការ​ លើ​សំណង់​គ្មាន​ច្បាប់​នៅ ​បរិវេណ​ប្រាសាទបន្ទាយឆ្មារ

បន្ទាយមានជ័យ​៖​ជំនាញ​វប្បធម៌​ស្នើ​មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជួយ​សហការ​ចាត់វិធានកា​រលើ​សំណង់​គ្មាន​ច្បាប់​នៅ​បរិវេណ​ប្រាសាទបន្ទាយឆ្មារ​។​ ​លោក​យង់​តាំង​គួ​យ​ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តបន្ទាយមានជ័យ​បាន​និយាយ​ប្រជុំ​សាលាខេត្ត​បន្ទាយមានជ័យ​ថ្ងៃទី​១៥​ខែកក្កដា​ឆ្នាំ​២០២០​ថា​៖​ការដែល​បាន​បើក​កិច្ចប្រជុំ​តាម​សំណើ​របស់លោក​នេះ​ស្តីពី​ពិនិត្យ​ដោះស្រាយ​និង​មាន​វិធានការ​ចំពោះ​ការសាងស់ង់​សំណង់​គ្មាន​ច្បាប់​អនុញ្ញាត​។​ឬក៏​មិនអាច​អនុញ្ញាត​ច្បាប់​ដែល​ស្ថិតក្នុង​តំបន់​ការពារ​បរិវេណ​ប្រាសាទបន្ទាយឆ្មារ​ក្នុង​ឃុំ​បន្ទាយឆ្មារ​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។​ ​លោក​បាន​បន្តថា ការសាងសង់​ខុសច្បាប់​នោះ​មាន​ច្រើន ហើយ​មន្ត្រី​ជំនាញ​បាន​ចុះ​ពិនិត្យ​ស្រង់​ទិន្នន័យ វាយតម្លៃ​លើ​បរិមាណ​និង​ផលប៉ះពាល់​ហើយ​។​លោក​លី​សារី​អភិបាលរង​ខេត្តបន្ទាយមានជ័យ​បានឱ្យដឹងថា​៖​អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​ត្រៀមខ្លួន​ជាស្រេច​ហើយ​ក្នុង​កិច្ច​អន្តរា​គនន៍​និង​សហការ​នេះ​។​ ​ ព្រោះថា​កន្លងមក​បច្ចុប្បន្ន​នឹង​ទៅ​អនាគត​អាជ្ញាធរខេត្ត​ក៏​គាំទ្រ​នូវ​ការសិក្សា​សំណើ​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ដែល​បាន​បាន​ត្រៀម​រៀបចំ​សំណុំ​ឯកសារ​ដើម្បី​ស្នើសុំ​ដាក់​ឆ្លង​គណៈកម្មាធិការ​បេ​តិ​ភ័​ណ្ឌ​ពី​ភព​លោក​។​នៃ​អង្គការ​យូណេស្កូ​(UNESCO)​បញ្ចូល​ប្រាសាទបន្ទាយឆ្មារ​ជា​បេក្ខភាព​នៃ​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​ពិភពលោក​s​មួយ​ដែរ ៕

ព័ត៌មានជាតិ

ភ្នំ​សុពណ៌​កាឡី

ភ្នំពេញ​: ភ្នំ​សុពណ៌​កាឡី ជា​ភ្នំ​ធម្មជាតិ​មួយ​ដែលមាន​តម្លៃ​ប្រវត្តិសាស្ត្រ និង​មានតម្លៃ​ផ្នែក​សោភ័ណភាព ធម្មជាតិ​។ ថ្មភ្នំ​សុពណ៌​កាឡី​គឺ ជា​ប្រភេទ​ថ្មភក់ (​ទាមទារ​ការបញ្ជាក់​ពី​អ្នក ជំនាញ​ខ្មែរ​ផ្នែក​ភូគព្ភសាស្ត្រ​)​។ ក្រៅពី​ថ្មភ្នំ មាន​វត្តមាន​សត្វ និង​រុក្ខជាតិ​នានា​រស់នៅ និង​ដុះ​លូតលាស់​។​ ​តម្លៃ​វប្បធម៌ នៃ​ភ្នំ​នេះ​គឺ […]

ព័ត៌មានជាតិព័ត៌មាននយោបាយព័ត៌មានអន្តរជាតិ

ពូជ​សត្វ​ឆ្មា​១២​ប្រភេទ ​តម្លៃ​កប់​ពពក​ ដែល​ថ្លៃ​បំផុត​ក្នុង​លោក​

អន្តរជាតិ​៖​ឆ្វា​គឺជា​សត្វ​ចិញ្ចឹម​មួយ​ប្រភេទ​ដែលមាន​ការពេញនិយម​បំផុត​តាម​បណ្ដា​ប្រទេស​ផ្សេងៗ​ជាពិសេស​ក្នុង​អាស៊ី​និង​អ៊ឺរ៉ុប​។​ភាព​ក្រ​ម៉ិច​ក្រ​ម៉ើ​ម​ស្លូតបូត​កែវភ្នែក​ដ៏​មុត​ថ្លា​រួមទាំង​រោម​ដ៏​ទន់​អម​នឹង​សំឡេង​ស្រួច​ឆ្មា​គឺជា​មន្ត​ស្នេហ៍​ដ៏​ទាក់ទាញ​សម្រាប់​អស់អ្នក​ដែល​ចូលចិត្ត​សត្វ​ចិញ្ចឹម​ប្រភេទ​នេះ​។ ​នៅ​កម្ពុជា​និង​តាម​តំបន់​ជនបទ​សត្វ​ឆ្មា​គឺអាច​រកបាន​ដោយ​ងាយ​ហើយ​ធ្វើ​ការផ្ទេរ​ពី​ម្ចាស់​មួយ​ទៅមួយ​ដោយ​គ្មាន​ការដោះដូរ​ជា​រូបិយប័ណ្ណ​អ្វី​នោះឡើយ​។ ប៉ុន្តែ​បើ​នៅក្នុង​ទីប្រជុំជន​និង​ក្នុងប្រទេស​ជឿនលឿន សត្វ​ឆ្មា គឺមាន​តម្លៃ​មួយ​ខ្ពស់​គួរសម ដែលមាន​ពូជ​ខ្លះ​មានតម្លៃ​ដល់​ទៅ​រាប់សែន​ដុល្លារ​ឯណោះ​។ ​សារព័ត៌​មានបាន​យក​ពូជ​ឆ្មា​១២​ប្រភេទ​ដែលមាន​តម្លៃ​បំផុត​ក្នុង​លោក​មក​ជម្រាបជូន​៖ ១/ .The Ashera– តម្លៃ​ពី១២៥.០០០ដុល្លារឡើងទៅ​ ​

ព័ត៌មាននយោបាយព័ត៌មានអន្តរជាតិ

ត្រាំ​ប្រកាស​បញ្ចប់ជីវិត​កម្មវិធី TikTok និង​WeChat លើ​ទឹកដី​អាមេរិក​ហើយ​

អន្តរជាតិ​៖​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ដូ​ណា​ល់​ត្រាំ​ទើបតែ​បាន​ចុះហត្ថលេខា​ក្តៅៗ​ទៅលើ​បទបញ្ជា​ប្រតិបត្តិ​មួយ​ដើម្បី​ហាមឃាត់​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​បៃ​ដេ​នស៍​(ByteDance)​នៅលើ​ទឹកដី​មហាអំណាច​មួយ​នេះ​។​នេះ​បើតាម​ការចេញផ្សាយ ដោយសារ​ព័ត៌មាន BBC​នា​ព្រឹក​ថ្ងៃ​សុក្រ​ទី​៧​ខែសីហា ឆ្នាំ​២០២០​។​ ​ សហរដ្ឋអាមេរិក នឹង​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់​បំផុត​ចំពោះ ByteDance ដែលជា​ក្រុមហ៊ុនមេ​របស់ TikTok ដើម្បី​ការពារ​សន្តិសុខ​ជាតិ និង​ទុកពេល ៤៥​ថ្ងៃ ដើម្បី​លក់​កម្មវិធី​នេះ ទៅឱ្យ​ក្រុមហ៊ុន​អាមេរិក […]

ព័ត៌មានសន្តិសុខសង្គមព័ត៌មានសុខភាព និងសម្រស់

តារា​សម្តែង​និង​បង្ហាញ ​ម៉ូត​កញ្ញា​ម៉ៃ​ប៊ី​កំពុង ​អង្រួន​ចិត្ត​អ្នកគាំទ្រ​

ភ្នំពេញ​៖​នៅលើ​បណ្តាញ​សង្គម​ប៉ុន្មាន​ថ្ងៃ​មើលឃើញ​មាន​សារព័ត៌មាន​និង​មហាជន​ជាច្រើន​ចាប់អារម្មណ៍​នៅពេល​តារា​សម្តែង​និង​បង្ហាញ​ម៉ូត​កញ្ញា ម៉ៃ​ប៊ី លេង​បញ្ចេញ​សម្រស់​ក្នុង​ឈុត​សិច​ស៊ី​ហើយ​អ្វីដែល​ពិសេស​មើលឃើញ​រូបសាក់​ត្រង់ចំណុច​ល្អៗ​។​ ​រូបថត​សិច​ស៊ី​ជាច្រើន​របស់​កញ្ញា ម៉ៃ​ប៊ី​ត្រូវបាន​បង្ហោះ​និង​មាន​សារព័ត៌មាន​ច្រើន​បាន​ចុះផ្សាយ ជា​បន្តបន្ទាប់ ក្រោយ​តារា​ស្រី​រូបនេះ​បាន​ទម្លាយ​សកម្មភាព​ថ្មី​ក្នុង​ឈុត​ប៊ី​គី​នី បង្អួត​សម្រស់ សិច​ស៊ី ហើយ​អ្វីដែល​ពិសេស​សម្រាប់​មហាជន​ឬ​ប្រុសៗ​នោះ​ចាប់អារម្មណ៍​ទៅលើ​រូបសាក់ លើ​ដងខ្លួន ត្រង់ចំណុច​សំខាន់ៗ​។​ ​ ការ​កាច់រាង​បង្អួត​ដងខ្លួន​ក្នុង​ឈុត​ប៊ី​គី​នី​លើក​នេះ តារា​ស្រី​រូបនេះ​ពិតជា​ធ្វើឱ្យ​ផ្ទុះ​ការចាប់ […]

ព័ត៌មានជាតិ

ចំនួន​អ្នក​ឆ្លង​កូ​វីដ​១៩​លើ​ពិភពលោក​កើន ​ដល់​ជាង​២០​លាន​នាក់​ ស្លាប់​​៧៣៣.៣៤៦​នាក់

អន្តរជាតិ​៖ ​គិត​ត្រឹម​ម៉ោង​៧​ព្រឹក​ថ្ងៃ​ចន្ទ​ទី​១០​ខែសីហា​ឆ្នាំ​២០២០​នេះ​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​នៅ​ទូទាំង​ពិភពលោក​បាន​កើនឡើង​ដល់​២០.០០៨.២៥៥​នាក់​ហើយ​។​

ព័ត៌មានអន្តរជាតិ

អ្នកចម្រៀង​នី​ហ្សេ​រី​យ៉ា​ម្នាក់ ​ដ៏​មាន​ប្រជាប្រិយភាព ​ត្រូវ​កាត់ទោស​ប្រហារជីវិត​

អន្តរជាតិ​៖​កន្លងទៅ​ថ្មីៗ​នេះ​អ្នកចម្រៀង​ដ៏​មាន​ប្រជាប្រិយភាព​ម្នាក់​នៅក្នុង​ប្រទេស​នី​ហ្សេ​រី​យ៉ា​លោក​យ៉ា​ហា​យ៉ា​សារី​ហ្វ​អា​មី​នូ​ត្រូវ​តុលាការ​សាសនា​Sharia​ក្នុង​ទីក្រុង​HausawaFilin​កាត់ទោស​ប្រហារជីវិត​ពីបទ​ប្រមាថ​សាសនា​នៅក្នុង​រដ្ឋ​Kano​។​ ​លោក​អា​មី​នូ អាយុ​២២​ឆ្នាំ​ត្រូវបាន​តុលាការ​រកឃើញថា​បាន​ច្រៀង​ចម្រៀង​បង្ហោះ​តាម WhatsApp កាលពី​ខែ​មិនា​ដែល​មានន័យ​ជាការ​ប្រមាថ​ដល់​សាសនា​។​ថ្វីបើ​រូបគាត់​ត្រូវបាន​កាត់ទោស​ប្រហារជីវិត​ដោយ​ព្យួរ​ក​ពិតមែន​។​ប៉ុន្តែ​លោក​អា​មី​នូ​មិនបាន​បដិសេធន៍​ការចោទប្រកាន់​នោះទេ​។ ​តុលាការ​ក៏បាន​ទុក​ឱកាស​ឱ្យ​គាត់​ប្តឹង​ឧទ្ធរណ៍​ផងដែរ​។​បណ្តា​រដ្ឋ​ទាំងអស់​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​នី​ហ្សេ​រី​យ៉ា​ដែល​កាន់សាសនា​មូស្លីម​ដ៏​ច្រើន​លើសលប់​តែងតែ​ប្រើ​ច្បាប់​ទាំង​២​គឺ​សេ​គូ​ឡា​និង​ច្បាប់​Sharia​។​ដែលជា​ច្បាប់​សាសនា​ដ៏​តឹងរ៉ឹង​បំផុត​សម្រាប់​អ្នក​កាន់សាសនា​អ៊ិ​ស្លាម​នៅ​ទីនោះ​គោរព​ប្រតិបត្តិ ។​ប៉ុន្តែ​ច្បាប់​នេះ​មិន​អនុវត្តន៍​សម្រាប់​អ្នកណា​ដែល​មិន​កាន់សាសនា​អ៊ិ​ស្លាម​ឡើយ​។ ​ក្រុមអ្នកតវ៉ា​បាន​ចេញមក​ដោយ​កំហឹង​និង​បាន​ដុត​ផ្ទះ​របស់​ក្រុមគ្រួសារ​អ្នកចម្រៀង​អា​មី​នូ​ឆេះ​ខ្ទេច​អស់​។​ពួកគេ​ក៏បាន​ធ្វើដំណើរ​ទៅកាន់​ស្ថានីយ៍​ប៉ូ​លិ​អ៊ិ​ស្លាម​ទាមទារ​ឱ្យមាន​ការប្រឆាំង​គាត់​ឱ្យ​ខ្លាំង​បំផុត​ទៅតាម​ទោស​របស់គាត់​៕

ព័ត៌មានជាតិ

នាវា​ដឹក​ប្រេង​ជប៉ុនបាក់​ជា​ពីរ​ និង​កំពប់​បែកធ្លាយ​ប្រេង​ គំរាម​ដល់​បរិស្ថាន​នៅ​ម៉ូ​រី​ស​

អន្តរជាតិៈនាវា​ដឹក​ប្រេង​ជប៉ុន​មួយ​ដែល​បាន​ជាប់​កឿង​នៅលើ​ឆ្នេរ​ថ្ម​ប៉ប្រះ​ទឹក​មួយ​នៅ​ប្រទេស​ម៉ូ​រី​ស​កាលពី​ខែ​មុន

ព័ត៌មានជាតិព័ត៌មាននយោបាយព័ត៌មានសន្តិសុខសង្គម

សម្តេច​តេ​ជោ ហ៊ុន សែន បង្ហាញ​រូបថត​ជុំ​គ្រួសារ ធំ​៣​ជំនាន់​រួមគ្នា​

ភ្នំពេញ​៖​នេះ​ជា​លើក​ទី​១​ហើយ​ដែល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបង្ហាញ​រូបថត​ជា​លក្ខណៈ​គ្រួសារ​ធំ​មានកូន​បង្កើត​កូនប្រសា​រ​ចៅប្រុស​ស្រី រួមគ្នា​៣​ជំនាន់​។​ ​តាម​ការ​បង្ហោះ​រូប​ជាច្រើន​សន្លឹក នៅលើ​ផេ​ក​របស់​សម្តេច​តេ​ជោ នៅ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២០​នេះ បាន​រំលេច​រូបថត​ដែលមាន​សុភមង្គល នៅក្នុង​គ្រួសារ​ដ៏​ធំ​មួយ ដែល​ពោរពេញ​ដោយ​ភាពកក់ក្តៅ សុភមង្គល​និង​ជាទី​ស្រឡាញ់​ពេញលេញ​។​រូបថត​ដែល​សម្តេច​តេ​ជោ​បង្ហាញ​ជា​សាធារណៈ​នោះ​មាន​សមាជិក​ប្រមាណ​៣០​នាក់ មាន​សម្តេច​ទាំង​ទ្វេ កូនប្រុស​ស្រី​និង​ចៅប្រុស​ស្រី ។ […]

ព័ត៌មានជាតិព័ត៌មាននយោបាយព័ត៌មានអន្តរជាតិ

​រដ្ឋមន្ត្រីការបរទេស​កម្ពុជា និង​ជប៉ុន នឹង​ជួបគ្នា​នៅ​ថ្ងៃទី​២២ សីហា

ភ្នំពេញៈ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោក ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​សឺ (MOTEGI Toshimitsu) រដ្ឋមន្ត្រីការបរទេស​ជប៉ុន នៅ​រសៀល​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២០ […]