ព័ត៌មានជាតិ

ក្រុមការងារចាក់វ៉ាក់សាំង នៃក្រសួងការពារជាតិ បន្តចាក់វ៉ាក់សាំងជូនបងប្អូន ប្រជាពលរដ្ឋ នៅតំបន់ក្រហម

ក្រុមការងារចាក់វ៉ាក់សាំង នៃក្រសួងការពារជាតិ បាននិងកំពុងបន្តចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋ នៅភូមិឬស្សី១ ដែលជាតំបន់ក្រហម ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១។

ព័ត៌មានជាតិ

ក្នុងគ្រាអាសន្ននៃជំងឺកូវីដ-១៩ កងយោធពលខេមរភូមិន្ទ ប្រកៀកស្មាយ៉ាងស្វាហាប់ជាមួយកងទ័ពអាវស

រាជធានីភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងថា ក្នុងគ្រាអាសន្ននៃជំងឺកូវីដ-១៩ នេះ កងយោធពលខេមរភូមិន្ទ បានសហការជាមួយកងទ័ពអាវស ដោយបានលះបង់ ភាពសុខសាន្តផ្ទាល់ខ្លួន និងត្រូវចាកឆ្ងាយពីគ្រួសារ ដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ និងភាពសុខសាន្ត របស់បងប្អូនប្រជាពលរដ្ឋ។ តាមរយៈគេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៨ខែ ឧសភា នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានសង្កត់ធ្ងន់ថា ការពង្រឹងកិច្ចសហការ តាមរយៈកងយោធពលខេមរភូមិន្ទ ឈរប្រកៀកស្មាយ៉ាងស្វាហាប់ ជាមួយកងទ័ពអាវសនេះ ដើម្បីភាពសុខសាន្តរបស់បងប្អូនប្រជាពលរដ្ឋ យើង ដើម្បីការពារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ដ៏កាចសាហាវ ដែលកំពុងផ្ទុះខ្លំាងក្នុងសហគមន៍។ កងយោធពលខេមរភូមិន្ទ បានលះបង់ភាពសុខសាន្តផ្ទាល់ខ្លួន និងត្រូវចាកឆ្ងាយពីគ្រួសារ ដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ”។ ក្រុមអ្នកតាមដានផ្នែកសង្គមបានមើលឃើញថា កម្លាំងកងយោធពលខេមរភូមិន្ទ បានចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុជាតិមាតុភូមិ នៃការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នេះដូចជា៖ ចូលរួមយកសំណាករកកូវីដ-១៩ ព្យាបាលអ្នកកូវីដ ចាក់វ៉ាក់សាំង ដឹកវ៉ាក់សាំង ការពារថែរក្សា សន្ដិសុខ សុវត្ថិភាព ពិសេសការចូលរួមដឹកជញ្ជូនសម្ភារ ស្បៀងអាហារ ចែកជូនដល់ប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ […]

ព័ត៌មានជាតិ

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ក្រើនរំលឹកអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ពេលដែលត្រឡប់ទៅផ្ទះវិញត្រូវធ្វើចត្តាឡីស័កខ្លួនឯង ឲ្យបានត្រឹមត្រូវ តាមវិធានរបស់ក្រសួងសុខាភិបាល

ខេត្តកណ្តាល៖ អភិបាលខេត្តកណ្ដាលបានក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលជាសះស្បើយពីជំងឺកូវីដ-១៩ ពេលដែលត្រឡប់ទៅផ្ទះវិញ ត្រូវធ្វើចត្តាឡីស័កខ្លួនឯងឲ្យបានត្រឹមត្រូវ តាមវិធានរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការ ការពារ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ទៅក្នុងសហគមន៍មូលដ្ឋាន។ ក្នុងឱកាសជួបសំណេះសំណាលជាមួយអ្នកដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៧៥នាក់ កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ នៅមណ្ឌលសម្រាប់ព្យាបាល វិទ្យាល័យ វឌ្ឍនៈ ឈូងលាភ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានផ្ដាំផ្ញើដល់បងប្អូន ដែលទើបជាសះស្បើយពីជំងឺកូវីដ-១៩ ពេលដែលត្រឡប់ទៅផ្ទះវិញ ត្រូវធ្វើចត្តាឡីស័កខ្លួនឯងឲ្យបានត្រឹមត្រូវ តាមវិធានរបស់ក្រសួងសុខាភិបាលរយៈពេល១៤ថ្ងៃ ហើយក្នុងករណីមានបញ្ហាសុខភាពមិនប្រក្រតី ត្រូវរាយការណ៍មកអាជ្ញាធរភ្លាម ហើយត្រូវបន្តអនុវត្តនូវវិធានការបង្ការ ការពារ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេស ប្រសាសន៍ របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី រួមមាន ៣ការពារ ៣កុំ ឲ្យបានគ្រប់ៗគ្នា។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងនូវការកោតសរសើរដល់ ក្រុមគ្រូពេទ្យ អាជ្ញាធរក្រុងតាខ្មៅ និងកងកម្លាំងមានសមត្ថកិច្ច ដែលបានយកចិត្តទុកដាក់ ការពារនូវសន្តិសុខ សុវត្ថិភាព ពិនិត្យ និងតាមដានសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងសម្រាក ព្យាបាលជំងឺកូវីដ-១៩ នៅក្នុងក្រុងតាខ្មៅ […]

ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ម៉ម ប៊ុនហេង អញ្ជើញចុះពិនិត្យមន្ទីរពិសោធន៍វេជ្ជសាស្ត្ររកមេរោគ​កូវីដ-១៩ នៅមន្ទីរពេទ្យ​បង្អែកក្រុងព្រះសីហនុ

ឯកឧត្តមបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញចុះពិនិត្យមន្ទីរពិសោធន៍វេជ្ជសាស្ត្ររក​មេរោគកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលមានទីតាំងនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមានការអមដំណើរពីឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១។