ព័ត៌មានជាតិ

ផ្លូវជាតិលេខ៤៨ ពីស្រុកស្រែអំបិលទៅទីរួមខេត្តកោះកុងគ្រោងនឹងចាប់ផ្តើមកែលម្អទៅជាប្រភេទAC នៅចុងឆ្នាំនេះ

ភ្នំពេញ៖ ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ឱ្យដឹងថា គម្រោងសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ នឹងចាប់ផ្ដើមអនុវត្តដំណើរ ការសាងសង់នៅចុងឆ្នាំនេះ ក្រោមហិរញ្ញប្បទានសម្បទាន ពីសាធារណរដ្ឋកូរ៉េ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ផ្លូវជាតិលេខ៤៨ ពីស្រុកស្រែអំបិលទៅទីរួមខេត្តកោះកុងនេះ មានចម្ងាយប្រហែល១៥០គីឡូម៉ែត្រ ដែលជាផ្លូវកៅស៊ូពីរស្រទាប់ស្តើង ដែលបានប្រើប្រាក់កម្ចីពីប្រទេសថៃសម្រាប់ការសាងសង់ផ្លូវ ប៉ុន្តែស្ពាន៤កន្លែងគឺជាជំនួយឥតសំណងរបស់មិត្តថៃដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋឱ្យកាន់តែងាយស្រួល ។ ឯកឧត្តមបញ្ជាក់ថា ដោយសារតែ បច្ចុប្បន្ននេះផ្លូវនេះ មានសកម្មភាពធ្វើដំណើរច្រើន ហើយជាច្រកសេដ្ឋកិច្ចផង នោះ ក្រសួងនឹងរៀបចំស្តារលើកកម្រិតគុណភាពផ្លូវនេះ ឱ្យក្លាយទៅជាផ្លូវAC ដោយពង្រីកទៅជា៤កន្លែង ២គន្លងទៅ ២គន្លងមក នៅលើផ្លូវប្រវែងប្រហែល១៥០ គីឡូម៉ែត្រនេះ ដើម្បីធានាបង្កើនសុវត្ថិភាព និងសម្រួលក្នុងការធ្វើដំណើរ ។ សំឡេង«យើងនឹងរៀបចំស្តារ លើកកម្រិតគុណភាពផ្លូវនេះ ឱ្យក្លាយទៅជាផ្លូវAC ដោយប្រើថវិកា កម្ចីមកពីប្រទេសកូរ៉េ ។ហើយយើងនឹងពង្រឹក៤គន្លង ពី២គន្លងទៅ៤គន្លង ប្រវែងប្រហែល ២៥គីឡូម៉ែត្រ […]

ព័ត៌មានជាតិ

អភិបាលខេត្តត្បូងឃ្មុំ នាំយកអំណោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រគល់ជូនកម្លាំងអាវុធហត្ថខេត្ត សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

ខេត្តត្បូងឃ្មុំ ៖ នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ អំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក

ព័ត៌មានជាតិ

ទឹកស្ទឹងសែនបន្តហក់ឡើងលើសកម្ពស់ប្រកាសអាសន្ន រដ្ឋបាលខេត្តព្រះវិហារ អំពាវនាវប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្ន

ខេត្តព្រះវិហារ ៖ រដ្ឋបាលខេត្តព្រះវិហារ បានប្រកាសពីការហក់ឡើង នៃកម្ពស់ទឹកស្ទឹងសែន បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃកន្លងមក និងនៅពេលនេះ