ព័ត៌មានជាតិ

កម្ពុជានឹងបន្តទទួលរងឥទ្ធិពលសម្ពាធទាបធ្វើឱ្យមាន ភ្លៀងពីតិចទៅបង្គួរចាប់ពីថ្ងៃទី ០២ដល់០៥ ខែតុលា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋទំាងអស់ត្រូវបង្កើនការប្រុងប្រយ័ត្ន 

រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានចេញសេចក្តីជូនដំណឹងអំពីអាកាសធាតុចាប់ពីថ្ងៃទី ០២ដល់០៥ ខែតុលា ឆ្នាំ២០២១នេះ ព្រះរាជាណាចក្រកម្ពុជានឹង

ព័ត៌មានជាតិ

កិច្ចប្រជុំផ្សព្វផ្សាយវិធានការសុវត្ថិភាព និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បរមា (SOP) សម្រាប់អាជីវកម្ម ទេសចរណ៍ ក្នុងខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ លោក ម៉ាង ស៊ីណេត អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក គឹម សេរីរដ្ឋ ប្រធាននាយកដ្ឋានគ្រប់គ្រងសេវាកម្មស្នាក់នៅទេសចរណ៍ និងម្ហូបអាហារ អញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយវិធានការសុវត្ថិភាព និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បរមា (SOP) សម្រាប់ អាជីវកម្មទេសចរណ៍ក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្រ្តីអង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងលោក លោកស្រីជាប្រតិបត្តិករ ទេសចរណ៍ ក្នុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ នៅសាលាខេត្តព្រះសីហនុ។

ព័ត៌មានជាតិ

អាជ្ញាធរខេត្តព្រះសីហនុព្រមានផ្អាកអាជីវកម្មចំពោះម្ចាស់សណ្ឋាគារណាប្រើបុគ្គលិកដោយបង្ខំ

រដ្ឋបាលខេត្តព្រះសីហនុ បានព្រមានចាត់វិធានការរដ្ឋបាល និងច្បាប់ ក៏ដូចជាផ្អាកទីតាំង អាជីវកម្មបណ្តោះអាសន្នចំពោះម្ចាស់អគារ សណ្ឋាគារ និងកាស៊ីណូណា ដែលបង្ខាំង ឬបង្ខំបុគ្គលិក កម្មករ និយោជិត ឱ្យបម្រើការងារផុតពីលក្ខខណ្ឌ និងច្បាប់ស្តីពីការងារ។ លិខិតរដ្ឋបាលរបស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់ថា អាជ្ញាធរខេត្តនឹងចាត់វិធានការរដ្ឋបាល និងច្បាប់ចំពោះម្ចាស់អគារ សណ្ឋាគារ និងកាស៊ីណូដែលប្រើប្រាស់ហត្ថពលករដោយបង្ខំ។ ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីក្នុងរយៈពេលកន្លងមក រដ្ឋបាលខេត្តព្រះសីហនុបានសង្កេត ឃើញថា ការជ្រើសរើស ការគ្រប់គ្រង ការចាត់ចែង ការអនុវត្តកិច្ចសន្យាការងារ រវាងនិយោជក និងបុគ្គលិក កម្មករ និយោជិតមួយចំនួននៅមិនទាន់ស្របតាមនីតិវិធីច្បាប់នៅឡើយ ដែលជាហេតុបណ្តាលឱ្យកើត មានវិវាទការងារ ហើយរដ្ឋបាលខេត្ត ក៏បានទទួលពាក្យបណ្តឹង និងដោះស្រាយវិវាទការងារ ជាបន្តបន្ទាប់ច្រើនករណីមកហើយ។ លិខិតរដ្ឋបាលរបស់ឯកឧត្តម គួច ចំរើន បានសង្កត់ធ្ងន់ថា ដើម្បីដោះស្រាយ និងកាត់បន្ថយវិវាទការងារប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ជាពិសេសដើម្បីទប់ស្កាត់ការបំពេញការងារដោយបង្ខំ ឬជាកាតព្វកិច្ចដែលអាចប្រឈមនឹងការជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ក្រោមរូបភាពរកការងារឱ្យធ្វើក្នុងទម្រង់រាងប្រវ័ញ្ចពលកម្ម រដ្ឋបាលខេត្តព្រះសីហនុ […]