ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា អញ្ជើញប្រគល់-ទទួលផ្លូវរត់អត្តពលកម្ម ០៨ខ្សែបន្ទាត់ អាងហែលទឹក និងអគារធ្វើលំហាត់ប្រាណ ដោយមានបំពាក់សម្ភារបរិក្ខារដែលជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈជំនួយឥតសំណង “គូសាណូណិ” និងជំនួយឥតសំណងសម្របសម្រួលដោយ អង្គការក្រៅរដ្ឋាភិបាល “បេះដូងមាស” ជូនដល់វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា នាព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ។
Day: May 19, 2022
អភិបាលខេត្តកំពង់ស្ពឺ និងសហការី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយប្រគេនព្រះសង្ឃ និងចែកជូនចាស់ជរា នៅស្រុកឱរ៉ាល់ និងស្រុកថ្ពង
ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងសហការី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់ប្រមុខរាជរដ្ឋាភិបាល រួមមានភួយ និងថវិកា ទៅប្រគេនព្រះសង្ឃ និងចែកជូនចាស់ជរា ទុរគតជន និងប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៤៦១អង្គ/នាក់ នៅក្នុងស្រុកថ្ពង និងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១។