ព័ត៌មានជាតិ

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន អំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធបន្តពង្រឹងការត្រួតពិនិត្យសារធាតុគីមីផ្សំដែលនាំចូលមកប្រើប្រាស់ក្នុងប្រទេសកម្ពុជា

ឯកឧត្ដម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធបន្តពង្រឹងការត្រួតពិនិត្យសារធាតុគីមីផ្សំដែលនាំចូលមកប្រើប្រាស់ក្នុងប្រទេសកម្ពុជា ។   ឯកឧត្ដម មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងយន្តការអន្តរក្រសួងត្រួតពិនិត្យសារធាតុគីមីផ្សំនៅក្នុងព្រះរាជាណាចក្រកម្ពុជា កាលពី ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ នៅអគារមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្ត្រីដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន អង្គភាពជាសមាជិក អន្តរក្រសួងត្រួតពិនិត្យគីមីផ្សំគ្រឿងញៀន ។   ជាមួយនឹងការកោតសសើរនិងអរគុណដល់ក្រសួង ស្ថាប័ន អង្គភាព ដែលបានបង្ហាញពីកិច្ចខិតខំរបស់ខ្លួនក្នុងការចូលរួមត្រួតពិនិត្យគ្រឿងញៀន ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានបន្តដាក់ចេញនូវការណែនាំមួយចំនួន៖ ក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធនិងរាជធានី-ខេត្តទាំងអស់មានដូចជា: អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលេខាធិការដ្ឋានយុទ្ធនាការរៀបចំផែនការឱ្យបានឆាប់ ក្នុងនោះត្រូវរំលេចនូវការងារភូមិឃុំសង្កា ត់ ស គ្មានគ្រឿងញៀន ការងារត្រួតពិនិត្យសារធាតុ គីមីផ្សំ នៅតាមបណ្តាទីតាំងពាក់ព័ន្ធនានា ការសម្អាតប្រាក់ និងប្រភពហិរញ្ញវត្ថុពាក់ព័ន្ធនឹងករណីគ្រឿងញៀនធំៗ និងរៀបចំឯកសារបទដ្ឋានគតិយុត្ត និងផ្សព្វផ្សាយ ពាក់ព័ន្ធ យន្តការ រចនាសម្ព័ន្ធ លក្ខខណ្ឌនានាដល់អ្នកពាក់ព័ន្ធពិសេសរោងចក្រ សហគ្រាស ដែលប្រើប្រាស់សារធាតុគីមី […]

ព័ត៌មានជាតិ

ព្រឹទ្ធសភា ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជា និងកូរ៉េ

ភ្នំពេញ៖ព្រឹទ្ធសភាបានឯក ភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េ ដើម្បីជំរុញការនាំចេញ និងបង្កើនទំហំផលិតកម្មទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសកូរ៉េខាងត្បូងដោយមិនមានការជាប់ពន្ធ។ ក្នុងសម័យប្រជុំលើកទី៨ព្រឹទ្ធសភា នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ ឯកឧត្ដម ម៉ម ប៊ុន នាង សមាជិកអចិន្ត្រៃយ៍ និងជាអ្នកនាំពាក្យព្រឹទ្ធសភាមាន ប្រសាសន៍ថា អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដោយឥតកែប្រែចំនួន ៥៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។ ឯកឧត្ដម ម៉ម ប៊ុននាងបានបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា កូរ៉េនេះ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញរំហូរពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា កូរ៉េ ដែលនឹងផ្ដល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅ មក សំដៅបង្កើនផល ប្រយោជន៍សេដ្ឋកិច្ច ការអភិវឌ្ឍសុខុមាលភាពប្រជាជន និងធុរកិច្ចនៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តំណាងរាជរដ្ឋាភិបាលដែលបានឡើងការពារច្បាប់នេះបានមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំធ្វើឡើង ដើម្បីសម្រេចបាននូវការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មរវាងគូភាគី ដោយអនុលោមតាមច្បាប់ពាណិជ្ជកម្មអន្តរជាតិ […]

ព័ត៌មានជាតិ

ព្រឹទ្ធសភា ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជា និងកូរ៉េ

រាជធានីភ្នំពេញ ៖ ព្រឹទ្ធសភាបានឯក ភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េ ដើម្បី

ព័ត៌មានជាតិ

ស.ស.យ.ក ក្រសួងពាណិជ្ជ កម្មនាំយកកូនឈើព្រៃលិច ទឹកជាង៣០០០ដើមដាំក្នុងតំបន់៣ ឃុំច្រណូកស្រុកកំពង់លែង

ខេត្តកំពង់ឆ្នាំង ៖ កូនឈើព្រៃលិចទឹកប្រមាណជាង៣០០០ដើម ត្រូវបានសហភាពសហព័ន្ធយុវជនកម្ពុជានៃក្រសួងពាណិជ្ជកម្ម សហការជាមួយសហភាពសហព័ន្ធយុវជន

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដីណែនាំដល់ប្រធានមន្ទីរដែនដីថ្មី ត្រូវខិតខំដោះស្រាយបញ្ហាដីធ្លីឱ្យមានតម្លាភាព

ខេត្តមណ្ឌលគិរី ៖ មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដីណែនាំដល់ប្រធានមន្ទីរដែនដីថ្មី ខិត ខំដោះស្រាយបញ្ហាដីធ្លីឱ្យមានតម្លាភាព