ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញទទួលអំណោយជាទេយ្យទានពីព្រះចៅអធិការវត្តសែនមនោរម្យ បរិច្ចាគទេយ្យទាន ដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីចាត់ចែងការងារមនុស្សធម៌នៅក្នុងខេត្ត

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញទទួលអំណោយជាទេយ្យទានពីព្រះចៅអធិការវត្តសែនមនោរម្យ បរិច្ចាគទេយ្យទាន ដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីចាត់ចែងការងារមនុស្សធម៌នៅក្នុងខេត្ត         មណ្ឌលគិរី៖ នាព្រឹកថ្ងៃសុក្រទី០៧ ខែមករា ឆ្នាំ២០២២ សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ដឹកនាំដោយឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិកាសាខា និងលោក សាយ ម៉េងគីម អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការ រួមជាមួយនឹងលោក លោកស្រី អនុប្រធានគណៈកម្មាធិការ និងសហការី បានអញ្ជើញទទួលទេយ្យទានពីព្រះចៅអធិការវត្តសែនមនោរម្យ ស្ថិតនៅភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។         ក្នុងឱកាសនោះដែរ ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខា បានថ្លែងអំណរអរព្រះគុណយ៉ាងជ្រាលជ្រៅចំពោះព្រះតេជគុណដែលមានទឹកព្រះទ័យជ្រះថ្លានាំយកនូវទេយ្យទានមនុស្សធម៌ទាំងនេះ ប្រគល់ជូនសាខា ហើយសាខានឹងយកទេយ្យទានទាំងនេះ ទៅចាត់ចែងទៅតាមគោលការណ៍គ្រឹះរបស់ចលនា ជួយជនងាយរងគ្រោះគ្រប់ប្រភេទ និងឆ្លើយតបឲ្យបានទាន់ពេលវេលា។   សូមបញ្ជាក់ថា ទេយ្យទានដែលសាខាកាកបាទក្រហមកម្ពុជាខេត្ត បានទទួលរួមមាន ៖ អង្ករ ១តោន និងមីចំនួន ២៣កេសផងដែរ៕ […]

ព័ត៌មានជាតិ

អភិបាលខេត្ដព្រះសីហនុ ចុះពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវល្បឿនលឿន

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញ ពិនិត្យវឌ្ឍនភាពនៃគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ចាប់ពីចំណុច តភ្ជាប់ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ទៅដល់ព្រំប្រទល់ខេត្តកំពង់ស្ពឺ។ ការចុះពិនិត្យ នេះ បានធ្វើឡើង កាលពីថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវ នឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនស្ថាបនា តំណាង ក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស មន្ត្រីបច្ចេកទេសពាក់ព័ន្ធរបស់រដ្ឋបាលខេត្តព្រះសីហនុ ។   ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា ការចុះពិនិត្យនេះ ក្នុងគោលបំណង ពិនិត្យ ដោយផ្ទាល់នូវវឌ្ឍនភាពនៃការអនុវត្តការងារសាងសង់ផ្លូវ ល្បឿនលឿន ក្នុងភូមិសាស្រ្ត ខេត្ត ព្រះសីហនុ ព្រមទាំងបានស្នើឱ្យក្រុមហ៊ុនទទួលការសាងសង់ផ្លូវត្រូវពន្លឿន ការស្ថាបនាឱ្យ បាន ឆាប់រួចរាល់ តាមលក្ខណៈស្តង់ដារបច្ចេកទេស និងតាមផែនការ។   សូមបញ្ជាក់ថា គម្រោងស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ អនុវត្តន៍ការ ស្ថាបនាដោយក្រុមហ៊ុន PPSHV Expressway Co., […]