ព័ត៌មានជាតិ

ល្បែងស៊ីស​ងជល់​មាន់ និងអាប៉ោងកំពុងបើក​ឲ្យលេង​យ៉ាងគគ្រឹក​គគ្រេង នៅក្នុងទឹក​ដីឃុំ​ត្នោត​ចុង​ស្រង់​ មិនឃើញមា​នសមត្ថកិច្ចចុះប​ង្ក្រាបឡើយ

ខេត្តកំពត៖សៃវៀនជ​ល់មាន់​ និងអាប៉ោងដ៏​ធំមួយ​កន្លែង ​បាំង​ដោយរបងស័ង្គសី​ ក្បែប៉ុស្តិ៍រដ្ឋ​បាល​ត្នោត​ចុងស្រង់ ស្ថិត​នៅ​ក្នុងភូ​មិ/ឃុំ​ត្នោ​តចុងស្រង់ ​ស្រុកបន្ទាយមាស ខេត្ត​កំពត កំពុងបើ​ក​ឲ្យលេ​ងយ៉ា​ងគក្រឹក​គ​ក្រេង មិន​ឃើញ​​មានអា​ជ្ញាធរមូល​ដ្ឋាន​​ចុះ​ណែនាំ​ និង​បង្កា​បនោះ​ឡើយ ​ទោះបី​ជាអ្នក​សា​រព័ត៌​មាន​ខល​ទូរសព្ទរា​យការណ៍​យ៉ាងណាក្តី។       បើតាមសេចក្តីរាយការណ៍បាន​ឲ្យដឹងថា ទីតាំងខា​​ងលើនេះមា​នម្ចាស់ ឈ្មោះ ​ណាង ហើយទើបតែ​សម្ភោធ​បើក​ឲ្យលេ​ងនៅ​ថ្ងៃទី៧ ​ខែម​ករា ឆ្នាំ២០២២​នេះ ​ដោយ​មានក្រុមញៀន​ល្បែងស​ម្រុក​ចូល​លេ​ងព​ពាក់​ពពួន​ដូ​ចទឹក​បាក់​ទំនប់អញ្ជឹង ​ដោ​យ​ភាគ​ច្រើន​មិ​ន​មា​ន​កា​រ​ពាក់​ម៉ា​សកា​រពារ​ជំងឺឆ្ល​ងកូវី​ដ​នោះ​ឡើយ ខណៈ​ជំងឺ​នេះ​នូវ​មិន​ទាន់​សា​បរលា​បនៅ​ឡើយ ឯ​ជំងឺឆ្លង​ប្រ​ភេ​ទថ្មីក៏​កំពុង​កើត​មានឡើង​ដ៏គួរ​ឲ្យព្រួយ​បារម្មពី​ថ្នាក់ដឹក​នាំ​ផងដែរ​នោះ។ ​       ប្រភពពីប្រជាពលរដ្ឋបាន​ឲ្យដឹងថា ម្ចាស់​ទី​តាំង​ខាង​លើនេះទំន​ងមាន​ខ្នង​បង្អែ​ក​ដ៏រឹង​មាំ​ហើ​យ​មើល​ទៅ បាន​ជាហាន​បើក​ឲ្យ​លេង ដោ​យមិ​នខ្វល់​ពី​ការ​រំខា​នដ​ល់អ្នក​ជិត​ខាងឡើយ​ ហើ​យម្យ៉ាងវិ​ញ​ទៀត​មុននឹ​ង​ចាប់​ផ្តើមបើក​ឲ្យលេ​ងគឺ​មា​នរៀប​ចំ​ធ្វើពីធីសម្ភោធ ដោ​យមាន​ការ​ផឹកស៊ីសប្បា​យស្រេក​ហូរ​កញ្ជ្រៀវគង​រំពងទៀត​ផង។​​       ពាក់ព័ន្ធបញ្ហាខាងលើ​នេះ​អ្នកសា​រព័ត៌មានយើង បាន​ខ​លរា​យ​ការជូន​លោ​កវរ​សេនី​យ៍ទោ នាក់ ​ឌឹម អធិ​ការន​គរ​បាលស្រុកបន្ទាយមា​ស លោកឆ្លើយ​ថា ចាំ​លោក​រាយកា​រណ៍ជូនថ្នាក់​លើ​សិន ដោយ​ឡែក​លោ​ក​ឧត្តមសេនីយ៍​ទោ ម៉ៅ​ ច័ន្ទមធុរិទ្ធ ស្នង​ការនគរ​បាលខេត្តកំពត ខណៈ​ខលចូលហើយ​ក៏ស្រាប់​ចុចបិត​ទៅវិញ។​       ជុំវិញ​បញ្ហាខាង​លើនេះ​ប្រជាពល​រដ្ឋបា​នសម្ដែង​កា​រព្រួយបារម្ភ ​និងភ័យ​ខ្លាច កើ​តមានបទ​ល្មើស​ផ្សេងៗដូច​ជា […]

ព័ត៌មានជាតិ

អភិបាលខេត្ដព្រះសីហនុ ប្រគល់ផ្ទះមួយខ្នង ជូនអតីតយុទ្ធជន ដែលជាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាល និងប្រគល់ផ្ទះ ១ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់គ្រួសារអតីតយុទ្ធជនដែលមានឈ្មោះ កែវ លី អាយុ ៦៤ឆ្នាំ រស់នៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ការប្រគល់អំណោយនេះ បានធ្វើឡើង នាព្រឹកថ្ងៃអាទិត្យ ៧កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២។ ឯកឧត្ដម គួច ចំរើន បានគូសបញ្ជាក់ថា ប្រទេសជាតិមានសន្តិភាពពិតជាបានមកដោយសារការចូលរួមលះបង់យ៉ាងច្រើនរបស់អតីតយុទ្ធជន ហើយក៏បានបន្សល់ ទុកនូវជនពិការភាព របួសស្នាម និងអាយុជីវិតជាដើម ។ ឯកឧត្ដមអភិបាលខេត្តបានបន្តថា អតីតយុទ្ធជនកម្ពុជា ទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន […]

ព័ត៌មានជាតិ

នៅរសៀលថ្ងៃសុក្រ ៥ កើតខែបុស្សឆ្នាំឆ្លូវត្រីស័កពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ៧ ខែមករាឆ្នាំ ២០២២យុវជនស្ម័គ្រចិត្តក្រុមនាគស ដែលមានលោក អ៊ុន វីរៈជាប្រធាន បានរៀបចំកម្មវីធីប្រកួតបាល់ទាត់ វគ្គផ្តាច់ព្រ័ត្រការប្រកួតបាល់ទាត់មិត្តភាពស្ថិតនៅសាលាអនុវិទ្យាល័យច័ន្ទសារុនសម្ពោធិញ្ញាណ ឃុំត្រពាំងសាប ស្រុកបាទីខេត្តតាកែវ។

នៅរសៀលថ្ងៃសុក្រ ៥ កើតខែបុស្សឆ្នាំឆ្លូវត្រីស័កពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ៧ ខែមករាឆ្នាំ ២០២២យុវជនស្ម័គ្រចិត្តក្រុមនាគស ដែលមានលោក អ៊ុន វីរៈជាប្រធាន បានរៀបចំកម្មវីធីប្រកួតបាល់ទាត់ វគ្គផ្តាច់ព្រ័ត្រការប្រកួតបាល់ទាត់មិត្តភាពស្ថិតនៅសាលាអនុវិទ្យាល័យច័ន្ទសារុនសម្ពោធិញ្ញាណ ឃុំត្រពាំងសាប ស្រុកបាទីខេត្តតាកែវ។ កម្មវិធីប្រកួតនឹងប្រគល់ពានរង្វាន់ជ័យលាភីបាល់ទាត់ពានរង្វាន់ ដឹកនាំដោយ ឯកឧត្តម សួង ចាន់ថន មេធាវីរាជរដ្ឋាភិបាល និងឧកញ៉ា គង់ ចាន់ ដេត ក្រោមប្រធានបទ កីឡាផ្សារភ្ជាប់មិត្តភាព និង ស្នាមញញឹម យុវវ័យចៀសអោយឆ្ងាយពីគ្រឿងញៀន គោលបំណង នៃការបង្កើតការប្រកួតបាល់ទាត់ពានរង្វាន់ ឯកឧត្តម សួង ចាន់ថន ឧកញ៉ា គង់ ចាន់ដេត បានរំលឹកឃើញថាយុវជនសព្វថ្ងៃ មានការគាំទ្រលើវិស័យកីឡាបាល់ទាត់ ក៏ដូចជាការបំផុសស្មារតី និងជំរុញដល់យុវជនអោយចូលចិត្តលេងកីឡា ដើម្បីសុខភាព មានស្មារតីល្អ ខិតខំប្រឹងប្រែងរៀនសូត្រ ជាពិសេសចៀសអោយឆ្ងាយពីគ្រឿងញៀនផងដែរ។ ឯកឧត្តម សួង ចាន់ថន ប្រគល់ពានរង្វាន់ជ័យលាភីជើងឯក លេខ១ ទទួលបានទឹកប្រាក់ ៨០០០០០៛ ពានរង្វាន់១ បាល់ […]