ខេត្តស្ទឹងត្រែង÷ នៅរសៀលថ្ងៃចន្ទ ៨កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ឯក ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងឯកឧត្តម លេខ ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិ ក្រុមការងារគ្រួពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញជាអធិបតីក្នុងកិច្ចបជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងទិសដៅអនុវត្តបន្តឆ្នាំ២០២២ របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ខេត្តស្ទឹងត្រែង។ មានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត តំណាងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត និងនិងក្រុមការងារគ្រូពេទ្យស្មគ្រ័ចិត្តឯកឧត្តម ហ៊ុន ម៉ានី ខេត្តស្ទឹងត្រែងផងដែរ។ កិច្ចប្រជុំនេះប្រព្រឹត្តិទៅ នៅសាលប្រជុំមន្ទីរសុខាភិបាលនៃរដ្ឋបាលនៃរដ្ឋបាលខេត្ត៕
Day: May 19, 2022
លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធីបតី អបអរសាទរ ពិធីប្រារព្ធបើកបវេសនកាលឆ្នាំសិក្សា ២០២១-២០២២ នៅវិទ្យាល័យចំណេះទូទៅ បច្ចេកទេសតេជោសែនកោះកុង។
លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធីបតី អបអរសាទរ ពិធីប្រារព្ធបើកបវេសនកាលឆ្នាំសិក្សា ២០២១-២០២២ នៅវិទ្យាល័យចំណេះទូទៅ បច្ចេកទេសតេជោសែនកោះកុង។ លោកជំទាវអភិបាលខេត្ត បានលើកឡើងថា បវេសនកាល សម្រាប់ឆ្នាំសិក្សា២០២១-២០២២ ជាពេលវេលាដ៏សំខាន់សម្រាប់ក្មួយៗសិស្សនុសិស្ស ដែលត្រូវចូលរៀន ជាមួយនឹងការរស់នៅតាមបែបគន្លងថ្មី ត្រូវការពារ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ ទាំងក្នុងសហគមន៍ ទាំងក្នុងសាលារៀន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់នូវអនាម័យជាប្រចាំឲ្យបានខ្ជាប់ខ្ជួនបំផុត។ ក្មួយៗពិតជាទំពាំងស្នងឬស្សី ជាធនធានមនុស្សដ៏សំខាន់ ជាសរសរទ្រូងរបស់ប្រទេសជាតិ ត្រូវខិតខំរៀនសូត្រ ក្រេបយកចំណេះដឹងទាំងឡាយដែលលោកគ្រូ អ្នកគ្រូ បានផ្តល់ជូន ដើម្បីជាស្ពានសម្រាប់បន្តសិក្សានៅថ្នាក់ឧត្តមទៀត។ មួយវិញទៀតលោកគ្រូ អ្នកគ្រូទាំងអស់ ជាឪពុក ម្តាយទី២ របស់ក្មួយៗ គាត់ពិតជាប្រឹងប្រែងអភិវឌ្ឍសមត្ថភាពក្មួយៗ ឲ្យក្លាយជាកូនល្អ សិស្សល្អ និងជាពលរដ្ឋល្អ នៅក្នុងសង្គមជាក់ជាមិនខាន៕
ឈ្មួញឈើឈ្មោះ អ៊ិន ស្រីម៉ៅ ដឹកជញ្ជូន ឈើ ពី តំបន់ ព្រៃអភិរក្សគូលែនព្រហ្មទេព យ៉ាង រលូន មិនរំខានសមត្ថកិច្ច
ខេត្តព្រះវិហារ ÷ មន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងសកម្មជនព្រៃឈើក្នុងខេត្តព្រះវិហារបានឲ្យដឹងថា បទបញ្ជារបស់លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារក្នុងការបង្ក្រាបនិងទប់ស្កាត់បទល្មើសព្រៃឈើកំពុងក្លាយទៅជារឿងឥតន័យ ពីព្រោះលោក ពិន ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ និងលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ និងលោក ម៉ែន សុជាតិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារមិនចាត់វិធានការបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនឈើទាំងនោះឡើយ ។ ប្រភពពីមន្ត្រីរាជការក្នុងមន្ទីរកសិកម្មខេត្តព្រះវិហារមួយចំនួនបានឲ្យដឹងថា÷មន្ត្រីរដ្ឋបាលព្រៃឈើក្នុងភូមិភារកិច្ចសង្កាត់ប៉ាល់ហាល ក្រុងព្រះវិហារ គិតតែពីរឿងផលប្រយោជន៍លុយពីក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ប៉ុណ្ណោះ ការដែលមន្ត្រីរដ្ឋបាលព្រៃឈើប្រចាំបណ្ដាលស្រុកទាំងនោះធ្វើអ្វីៗតាមអំពើចិត្ត គឺមានការឃុបឃិតបើកដៃពីសំណាក់លោក នួន សុខុម នាយរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ ។ ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលក្នុងខេត្តព្រះវិហារបានឲ្យដឹងទៀតថា បច្ចុប្បន្នឈ្មួញមួយចំនួនបានកាប់ឈើនិងដឹកជញ្ជូនឈើពីតំបន់ព្រៃអភិរក្សគូលែនព្រហ្មទេពព្រំប្រទល់ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារយ៉ាងរលូន ព្រោះមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីរដ្ឋបាលព្រៃឈើ ដែលគិតតែពីរឿងប្រមូលលុយដាក់ចូលហោប៉ៅ។ ដូច្នេះហើយទើបលោកស្រី អ៊ិន ស្រីម៉ៅ អាចដឹកជញ្ជូនឈើពីតំបន់អភិរក្សគូលែនព្រហ្មទេព ឆ្លងកាត់ជាច្រើនស្រុកទើបមកដល់ ភូមិភារកិច្ចសង្កាត់ប៉ាល់ហាល ក្រុងព្រះវិហារ ដែលមានទីតាំងដេប៉ូច្រកចេញតែមួយ ។ រដ្ឋបាលព្រៃឈើខេត្តសៀមរាបក៏ដូចជាលោក ពិន ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ និងលោក ម៉ែន សុជាតិ មន្ទីរបរិស្ថានព្រះវិហារចាត់ទុកបទល្មើសព្រៃឈើជាឆ្នាំងបាយ […]