ព័ត៌មានជាតិ

ខេត្តសៀមរាបជាប់លំដាប់ថ្នាក់លេខ២ ទូទាំងប្រទេស សម្រាប់ការប្រឡងឆ្នាំសិក្សា២០២០- ២០២១ នៃសិស្សបានជាប់និទ្ទេសA

សៀមរាប៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ ខេត្តសៀមរាបមានចំនួនបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាប់និទ្ទេសA ច្រើនជាងគេលំដាប់លេខ២ ទូទាំងប្រទេស បន្ទាប់ពីរាជធានីភ្នំពេញ។ សេ ចក្ដីប្រកាសព័ត៌មានដដែលនេះ បញ្ជាក់ថា បេក្ខជនដែលបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលបានជាប់និទ្ទេសA មានចំនួនសរុប ១,៧៥៣នាក់ ក្នុងនោះលំដាប់ថ្នាក់លេខ១ គឺរាជធានីភ្នំពេញមានចំនួន ៥៦៥នាក់, លេខ២ សៀមរាបមានចំនួន ១៥៣នាក់ និងតាមពីក្រោយគឺខេត្តកណ្ដាលមានចំនួន ១២៧នាក់។ តាមលិខិតដដែលនេះដែរ ក៏បានបញ្ជាក់ថា បេក្ខជនទូទាំងប្រទេសដែលបានចុះឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមានចំនួនសរុប១១៤,១៨៧នាក់ និងបានប្រឡងជាប់សរុប ៧២,០១៦។ លទ្ធផលនេះស្មើនឹង ៦៥.៦៥ភាគរយ ធ្លាក់ចុះជិត ៣ភាគរយ បើធៀបនឹងឆ្នាំសិក្សា២០១៩-២០២០ ដែលមានចំនួន ៦៨.៦២ភាគរយ។ គួររំលឹកថា នាសម័យប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២០-២០២១ ព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត […]

ព័ត៌មានជាតិ

ពលរដ្ឋខ្មែរចូលលេងល្បែងជល់មាន់ភ្លូកទឹកភ្លូកដីនៅក្នុង”កាស៊ីណូ” ” ថ្មពេជ្រ ” ជាប់ព្រំដែនអន្តរជាតិក្អមសំណយ៉ាងអនាធិបតេយ្យ..!

ពលរដ្ឋខ្មែរចូលលេងល្បែងជល់មាន់ភ្លូកទឹកភ្លូកដីនៅក្នុង”កាស៊ីណូ” ” ថ្មពេជ្រ ” ជាប់ព្រំដែនអន្តរជាតិក្អមសំណយ៉ាងអនាធិបតេយ្យ..! (ខេត្តកណ្តាល)៖ សង្វៀនជល់មាន់និងល្បែងសុីសងជាច្រើនទៀតជ្រកក្រោមស្លាកនៅក្នុងកាស៊ីណូ ” ថ្មពេជ្រ ”កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេងមានជនជាតិវៀតណាម និងខ្មែររាប់រយនាក់បានចូលលេងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធដូចគ្មានវិធានការបង្រាប ។ តាមសេចក្តីរាយការណ៍នៅថ្ងៃទី១៤,០១,២០២២បានឲ្យដឹងថា៖ កាស៊ីណូនេះ នៅជាប់ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ ស្ថិតក្នុងភូមិក្អមសំណ ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល ។ ជារៀងរាល់ថ្ងៃគេតែងតែឃើញជនជាតិខ្មែរ និងជនជាតិវៀតណាមរាប់រយនាក់ចូលទៅលេងជល់មាន់ចាក់ភ្នាល់រហូតរាប់ម៉ឺនដុល្លារក៏មាន ។ តាមសេចក្តីរាយការណ៍ដដែលបានបន្តថា មូលហេតុដែលមានជនជាតិខ្មែរ និងជនជាតិវៀតណាមរាប់រយនាក់អាចចូលលេងល្បែងនៅក្នុងកាស៊ីណូ ” ថ្មពេជ្រ ” នេះបាន ដោយសារមានមន្ត្រីយោធាថ្នាក់ធំម្នាក់ នៅពីក្រោយខ្នង និងមានការបើកភ្លើងខៀវពីអាជ្ញាធរ និង សមត្ថកិច្ច ជាពិសេសមន្ត្រីនគរបាលច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណតែម្តង ។ តែអាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្វមិនធ្វើការចុះបង្ក្រាប។ ប្រជាពលរដ្ឋដាក់ការសង្ស័យថា៖ម្ចាស់កាស៊ីណូរត់ការក្រោមតុ ពីថ្នាក់ក្រោមដល់ថ្នាក់លើអស់ហើយ។ ទើប​បណ្តែតបណ្តោយ អោយ​លេង​យ៉ាង​សុខ​ស្រួលបែបនេះ ។ ហើយអាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្វកំពុងតែ ផ្គើន​និង​អានុ​សាស្ត្រ សម្តេច​តេជោ ហ៊ុន សែន ទៀតផង។ គួររំលឹកថា សជណ ដែលចេញដោយទីស្តីការគណៈរដ្ឋមន្រ្តី […]