ព័ត៌មានជាតិ

អាជ្ញាធរខេត្តស្ទឹងត្រែងលើកទឹកចិត្តឱ្យមាតាបិតាជួយជំរុញកូនចៅឱ្យរៀនយកមុខជំនាញ

ស្ទឹងត្រែង៖ អាជ្ញាធរខេត្តលើក ទឹកចិត្តដល់មាតាបិតាជួយអប់រំ និងជំរុញកូនចៅឱ្យរៀនយកមុខជំនាញ ក្នុងពេលដែលខេត្តស្ទឹងត្រែងមានសាលាបណ្តុះបណ្តាលវិជ្ជាជីវៈនៅជិតផ្ទះនិងមានអង្គការស្វីសខន់ថាក់ជួយគាំទ្រដើម្បីឱ្យយុវជនទទួលបានការសិក្សាយកចំណេះជំនាញមួយពិតប្រាកដ។ ក្នុងទិវាអបអរសាទរខួបលើកទី២៣ទិវាជនមានពិការភាពកម្ពុជា ដែលបានរៀបចំឡើងនៅខេត្តស្ទឹងត្រែងថ្ងៃទី១៨ខែមករាឆ្នាំ២០២២ នេះ លោកញែម សារីអភិ បាលរងខេត្តមានប្រសាសន៍ថា លោកយាយលោកតាអ៊ុំពូមីងជាជនពិការក្តី និងចាស់ទុំទាំងអស់សូមជួយ ក្រើនរំឭកកូនចៅឱ្យខិតខំរៀនសូត្រនិងសិក្សាយកចំណេះជំនាញសម្រាប់ជាបំណិនជីវិតព្រោះប្រទេសកម្ពុជាយើងបច្ចុប្បន្នកំពុងមានការអភិវឌ្ឍរីក ចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ។ លោកអភិបាលរងបន្តថា ប្រទេសកម្ពុជាក្រោមការដឹក នាំរបស់សម្តេចតេជោហ៊ុនសែនប្រមុខរាជរដ្ឋាភិបាលតែងតែគិតគូរ និងចង់ឱ្យកូនចៅប្រជាពលរដ្ឋយើងមានចំណេះដឹងហើយអ៊ុំពូមីង ក៏ទទួលបានការជួយឧបត្ថម្ភជាគ្រឿងបរិភោគ-ឧបភោគដើម្បីលើកកម្ពស់ជីវភាពផងដែរ។ សំឡេង៖ « យកចិត្តទុកដាក់ទៅលើអ៊ុំពូមីងបងប្អូនជនពិការនេះធ្វើយ៉ាងណាដើម្បីបានមកជួបជុំគ្នានេះគឺយើងដើម្បីដោះស្រាយជីវភាពការលំបាកការរស់នៅរបស់គាត់ហើយនិងបណ្ដុះបណ្ដាលផ្នែកជំនាញវិជ្ជាជីវៈបច្ចេកទេសឱ្យបានចេះគ្រប់ៗគ្នាឱ្យកូនចៅមានចំណេះបានចេះគ្រប់គ្នាមានន័យថាមនុស្សម្នាក់ត្រូវតែមានជំនាញមួយត្រូវតែមាន មុខរបរមួយ អ៊ីចឹងបើគ្មានជំនាញពិតប្រាកដច្បាស់ លាស់គឺយើងពិបាករស់នៅហើយសព្វថ្ងៃនេះព្រោះប្រទេសជាតិយើងកំពុងតែមានការរីកចម្រើនឈានឡើងជាលំដាប់»។ លោក ស៊ុតវណ្ណ ប្រធាន មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តស្ទឹង ត្រែងបានចាត់ទុកថា នេះជាការសំដែងការដឹងគុណចំពោះអ៊ុំពូមីងនិងបងប្អូនជនពិការទាំងអស់ដែលលះបង់និងបូជាសាច់ស្រស់ឈាមស្រស់ដើម្បីជាតិមាតុភូមិយើងកាលពីសម័យសង្គ្រាមកន្លង មក។ លោកប្រធានមន្ទីរបានបញ្ជាក់ថា មន្ទីរបានកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គមនៅខេត្តស្ទឹង ត្រែងមានជនពិការក្នុងទូទាំងខេត្តសរុបចំនួន២.២៤៥នាក់ ក្នុងនោះមានពិការកម្រិត១ ចំនួន៦១៤នាក់-កម្រិត២ចំនួន ៤៤២នាក់-និងកម្រិត៣ ចំនួន១.១៨៩នាក់ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាខេត្ត។ លោកឈឹម សារឿន រស់នៅឃុំកំភុន ស្រុកសេសាន បានសាទរចំពោះការគិតគូររបស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញា ធរខេត្តបានយកចិត្តទុកដាក់ដូចជាបានផ្តល់នូវអំណោយនិងបានបង្កលទ្ធភាព ជួយដល់ជនពិការក្នុងការកសាងសេដ្ឋកិច្ចគ្រួសារដោះស្រាយបញ្ហាពេលមានធុរៈគ្រប់ពេល […]

ព័ត៌មានជាតិ

រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន អញ្ជើញចូលរួមដាំដើមឈើជានិមិត្តរូប

រសៀលថ្ងៃអង្គារ ១រោច ខែបុស្សឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ប្រធាន គណៈកម្មការអន្តរ ក្រសួងរៀបចំវេទិការទេសចរណ៍អាស៊ាន អញ្ជើញចូលរួមដាំដើមឈើជានិមិត្តរូបនៃវេទិកា ទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ATF 2022) នៅខេត្តព្រះសីហនុ ដោយមានការ អញ្ជើញចូលរួមពីឯកឧត្តម លីម ចុកហ៊ុយ (LIM JOCK HOI) អគ្គលេខាធិការអាស៊ាន តំណាង រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូត តំណាងអង្គការសមាគម ក្លិបឆ្នេរសមុទ្រ។ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ អរគុណ រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចជ្រើសរើសយកខេត្តព្រះសីហនុ ជាទីតាំងម្ចាស់ ផ្ទះសម្រាប់រៀបចំ “វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២” ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ បន្ទាប់ពីកម្ពុជាអាចគ្រប់គ្រងបាននូវស្ថានភាពការឆ្លងរីករាលដាលនៃជំងឺ កូវីដ-១៩។ ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង […]