ព័ត៌មានជាតិ

ថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២

សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង សហការជាមួយរដ្ឋបាលខេត្តបាត់ដំបង បានរៀបចំព្រឹត្តការណ៍បាត់ដំបងម៉ារ៉ាតុង សប្បុរសធម៌ ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាទទួលបន្ទុក ៣ខេត្ត (បាត់ដំបង ព្រៃវែង និងបន្ទាយមានជ័យ) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង និង ឯកឧត្តម ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង ព្រមទាំងបានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលក្រុងបាត់ដំបង មន្ទីរ វិស័យពាក់ព័ន្ធជុំវិញខេត្ត អនុប្រធាន និងសមាជិក ស.ស.យ.ក.ខេត្ត ក្រុង/ស្រុកទាំង១៤ សិស្ស និស្សិត និងកីឡាករ កីឡាការនី សរុបចំនួន ១៤០០នាក់។ កម្មវិធីនេះបង្កើតឡើងក្នុងគោលបំណងស្វែងរកមូលនិធិជួយដល់កុមារកំព្រា ក្នុងខេត្តបាត់ដំបង និងដើម្បីលើកស្ទួយវិស័យកីឡា ក្នុងខេត្ត ក៏ដូចជាលើកចិត្តទឹកចិត្តចំពោះយុវជន យុវនារីចូលរួមលេងកីឡា […]

ព័ត៌មានជាតិ

រដ្ឋមន្រ្ដីក្រសួងព័ត៌មាន គាំទ្រគម្រោង “សារព័ត៌មានសន្តិភាព ឬប្រព័ន្ធផ្សព្វផ្សាយសន្តិភាព” ឆ្នាំ ២០២២ ដល់ ២០២៤

រដ្ឋមន្រ្ដីក្រសួងព័ត៌មាន គាំទ្រគម្រោង”សារព័ត៌មានសន្តិ ភាព ឬប្រព័ន្ធផ្សព្វផ្សាយសន្តិភាព” ឆ្នាំ២០២២ ដល់ ២០២៤ របស់អង្គការក្រុម ការងារ ដើម្បីដោះស្រាយទំនាស់ដែលហៅកាត់ថា (កដទ) ដើម្បីពង្រឹងសមត្ថ ភាពដល់អ្នកសារព័ត៌មាន។ ក្នុងឱកាសទទួលជួប កញ្ញា ស្រី សុធាវី នាយិកាឣង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់និងសហការី ចូលជួបសំដែងការគួរសម និងសុំអនុសាសន៍ក្នុងកិច្ចសហការអនុវត្តគម្រោង “សារព័ត៌មានសន្តិភាព ឬប្រព័ន្ធផ្សព្វផ្សាយសន្តិភាព ឆ្នាំ២០២២-ឆ្នាំ ២០២៤” នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគាំទ្រចំពោះគម្រោង “សារព័ត៌មានសន្តិភាព ឬប្រព័ន្ធផ្សព្វផ្សាយសន្តិភាព” ឆ្នាំ២០២២ ដល់២០២៤ របស់អង្គការក្រុមការងារ ដើម្បីដោះស្រាយទំនាស់ដែលហៅកាត់ថា (កដទ) ដើម្បីជាចំណេះដឹងបន្ថែមសម្រាប់អ្នកសារព័ត៌មាន។ កញ្ញា ស្រី សុធាវី នាយិកាឣង្គការក្រុមការងារដើម្បីដោះ ស្រាយទំនាស់ បានមាន ប្រសាសន៍ថា អង្គការក្រុម ការងារដើម្បីដោះស្រាយទំនាស់ (កដទ) ជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលធ្វើការងារលើការអភិវឌ្ឍ និងពង្រឹងសមត្ថភាពស្តីអំពីការកសាងសន្តិភាព និងការបំប្លែងទំនាស់។ […]