នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដីនគររូបនីយកម្មនិងសំណង់ និងជាប្រធានក្រុមការងារចុះជួយស្រុកត្បូងឃ្មុំ មេមត់ ក្រូចឆ្មារ និងក្រុងសួង ខេត្តត្បូងឃ្មុំ អញ្ជើញសំណេះសំណាល ផ្តល់ថវិកាលើកទឹកចិត្តដល់សិស្សានុសិស្សប្រឡងជាប់បាក់ឌុប សម័យប្រឡងឆ្នាំ២០២១ មកពីស្រុកក្រុងចំនួន០៤គឺ ស្រុកត្បូងឃ្មុំ ស្រុកមេមត់ ស្រុកក្រូចឆ្មារ និងក្រុងសួង សរុបចំនួន ១៥៦០នាក់ នៅស្នាក់ការគណបក្សប្រជាជនស្រុកត្បូងឃ្មុំ។ ក្នុងឳកាសនោះមានការអញ្ជើញចូលរួមពីសំណាក់ប្រតិភូក្រសួង ក្រុមការងារចុះជួយខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត នាយក-នាយករងសាលា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សដែលប្រឡងជាប់។ សូមជម្រាបថាសិស្សនិទ្ទេសA ចំនួន៣៨នាក់ ដែលទទួលថវិកាជាកាដូលើកទឹកចិត្តនាពេលនេះ គឺមកពីចំនួន០៤ស្រុកប៉ុណ្ណោះ ខណៈទូទាំងខេត្តត្បូងឃ្មុំ ជាប់និទ្ទេសAមានចំនួន ៥៤នាក់ និងជាប់ជាស្ថាពរសរុប២៩៤៤នាក់។ មានប្រសាសន៍ទៅកាន់ប្អូនៗក្មួយៗ និងមាតាបិតា អាណាព្យាបាលសិស្ស ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានសាទរចំពោះជោគជ័យក្នុងការខិតខំសិក្សា នេះគឺជាកិត្តិយស ដ៏ធំធេង សម្រាប់ខ្លួនឯងផ្ទាល់ […]
Day: May 19, 2022
ព្រៃឈើនៅខាងក្រៅបាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២នៅតែរងការបំផ្លាញយ៉ាងមហន្តរាយ
ព្រៃឈើនៅខាងក្រៅបាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២នៅតែរងការបំផ្លាញយ៉ាងមហន្តរាយ 20/01/2022 ប្រភពពីសកម្មជនព្រៃឈើនិងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលក្នុងខេត្តស្ទឹងត្រែង បានឲ្យដឹងថា បច្ចុប្បន្នព្រៃឈើដែលនៅសេសសល់ខាងក្រៅបាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ ស្រុកសេសាន ខេត្តស្ទឹងត្រែង កំពុងរងការបំផ្លាញយ៉ាងពេញបន្ទុក។ ប្រភពពីមន្ត្រីអាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចក្នុងស្រុកសេសាន បានឲ្យដឹងថា មេឈ្មួញ ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ា ជ័យ នៅតែបន្តសកម្មភាពកាប់ឈើនៅខាងក្រៅតំបន់បាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ ចូលទៅទីតាំងបាតអាងដើម្បីអារច្រៀក ហើយដឹកជញ្ជូនចេញវិញយ៉ាងរលូន។ មួយរយៈចុងក្រោយនេះឧកញ៉ា ជ័យ បង្កើនសកម្មភាពដឹកជញ្ជូនឈើចេញពីស្រុកសេសាន ខេត្តស្ទឹងត្រែង ចេញទៅស្រុកយួនតាមច្រកព្រំដែនក្នុងស្រុកស្នួល ខេត្តក្រចេះ ដោយគ្មានសមត្ថកិច្ចណាហ៊ានប៉ះពាល់ឡើយ។ ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថា រយៈពេលជាងកន្លះខែមកហើយដែលឧកញ៉ា ជ័យ សម្រុកដឹកជញ្ជូនឈើចេញពីតំបន់បាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ តាមរថយន្តសាំយ៉ុងក្នុងមួយយប់ៗពី១០ទៅ១៥គ្រឿង។ មន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងស្រុកសេសាន បានឲ្យដឹងថា បើទោះបីនៅតំបន់បាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ គ្មាននៅសល់ឈើសម្រាប់កាប់ធ្វើអាជីវកម្មតទៅទៀតក៏ដោយ ក៏ឧកញ៉ា ជ័យ នៅតែមានឈើដឹកជញ្ជូនចេញយ៉ាងពេញបន្ទុកដដែល។ សកម្មជនព្រៃឈើក្នុងខេត្តស្ទឹងត្រែង បានឲ្យដឹងថា ឈើទាំងនោះត្រូវបានគេបំពានកាប់ក្នុងតំបន់ព្រៃការពារ ព្រៃអភិរក្ស នៅស្រុកសេសាន និងស្រុកសៀមប៉ាង ហើយដឹកជញ្ជូនចូលទីតាំងបាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ ដើម្បីឲ្យក្លាយជាឈើស្របច្បាប់។ ក្រោយពេលអារច្រៀករួចទើបឧកញ៉ា ជ័យ ធ្វើសកម្មភាពដឹកជញ្ជូនចេញទៅស្រុកយួនយ៉ាងរលូនដោយមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធច្រើនស្ថាប័នដែលគិតតែរឿងប្រមូលលុយចែកគ្នាធ្វើមានធ្វើបានយ៉យ៉ាង។ ប្រជាពលរដ្ឋក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង បានរិះគន់ថា លោក អភិបាលខេត្តស្ទឹងត្រែង និងប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង […]