ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ សន្តិភាព មានតម្លៃដ៏លើសលប់នៅពេលដែល សង្រ្គាមចាប់ផ្តើមកើតទ្បើង

«សន្តិភាព មានតម្លៃដ៏លើសលប់នៅពេលដែលសង្រ្គាមចាប់ផ្តើមកើតទ្បើង។ គុណតម្លៃនេះប្រៀបបានទៅនឹងខ្យល់អុកស៊ីសែនដែលជាតម្រូវការចាំបាច់សម្រាប់ការរស់រានមានជីវិត ប៉ុន្តែជាធម្មតាគេមិនសូវជាចាប់អារម្មណ៍ និងឱ្យតម្លៃនោះទេ»   នេះជាការថ្លែង របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្នុងគ្រាដែលអញ្ជើញ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តត្រពាំងអំពិល និងបើកការដ្ឋានស្ថាបនាផ្លូវបេតុង ០១ ខ្សែ ប្រវែង ៥ ០០០ ម៉ែត្រ ស្ថិតក្នុងឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២។   ឯកឧត្តម បានលើកឡើងថា សម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជាបានប្តេជ្ញាធ្វើយ៉ាងណាថែរក្សាសនិ្តភាព ដែលរកមកបានដោយលំបាកនេះ ឱ្យនៅឋិតឋេរគង់វង្ស ជូនប្រជាពលរដ្ឋជាម្ចាស់ស្រុកបានយូរអង្វែងច្រើនជំនាន់ ឱ្យស័ក្តិសមទៅនឹងទំនុកចិត្តដែលបានផ្តល់ជូន។   ទន្ទឹមនឹងនេះ ក៏នឹងបន្តពង្រីកឱកាសសម្រាប់ជីវភាពចម្រុងចម្រើនថែមទៀតរបស់ប្រជាពលរដ្ឋ។ សម្តេចតេជោ បានយកគោលនយោបាយបង្រួបបង្រួមជាតិ និងការសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋជាកត្តាចម្បងអាទិភាពខ្ពស់បំផុត ដែលសក្ខីភាពនេះបានបង្ហាញច្បាស់តាមរយៈភាពអង់អាចក្លាហានរបស់សម្តេចក្នុងការចូលរួមផ្តួលរំលំរបបប៉ុលពត ការចរចាបញ្ចប់សង្គ្រាមរុំារ៉ៃ នាំមកនូវសន្តិភាពពេញលេញ និងក្នុងដំណាក់កាលចុងក្រោយនេះ សម្តេចបានដឹកនាំ […]

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមការពារនិងអភិរក្សដើមកោងកាង និងសូមចូលរួមដាំបន្ថែមដើម្បីនិរន្តរភាពនៃបរិស្ថាន និងជីវៈចម្រុះសមុទ្

កំពត ថ្ងៃទី៣០ខែមេសា ឆ្នាំ២០២២–កូនដើមកោងកាងចំនួន ១០០០ ដើមត្រូវបានដាំនៅក្នុងតំប​ន់​សហគមន៍នេសាទព្រែកត្នោត ក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពតនៅព្រឹកថ្ងៃទី៣០ ខែមេសា​ ឆ្នាំ២០២២នេះ ដែលជាកិច្ចសហការរវាងក្រសួងបរិស្ថាន រដ្ឋបា​លខេត្ត រដ្ឋបាលជលផល និងសមាគមអតីតនិស្សិតអាហារូបករណ៍ ឈីវីនីងប្រទេសអង់គ្លេសនៃកម្ពុជា (BCAAC) ក្រោមការគាំទ្រពីសំណាក់ស្ថានទូតអង់គ្លេសប្រចាំប្រទេសកម្ពុជា និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Prudential។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានដែលចូលរួមជាអធិបតីក្នុងពិធីដាំកូនកោងកាងនេះបានថ្លែងអំពាវនាវឱ្យប្រជាពលរដ្ឋជាពិសេសប្រជាពលរដ្ឋនៅក្នុងតំបន់ការពារធម្មជាតិសូមចូលរួមការពារនិងអភិរក្សដើមកោងកាង និងសូមចូលរួមដាំដើមកោងកាងបន្ថែម ដើម្បីនិរន្តរភាពនៃបរិស្ថាន និងជីវៈចម្រុះសមុទ្រ ដោយបានមានប្រសាសន៍ថា សកម្មភាពនៃការដាំកូនកោងកាងនៅពេលនេះគឺបានបង្ហាញថា យើងទាំងអស់គ្នាបានគិតគូរពីបញ្ហាបរិស្ថានជាពិសេសការប្រែប្រួលអាកាសធាតុ បានគិតគូរពីការការពារនិងថែរក្សាប្រព័ន្ធអេកូឡូស៊ីសមុទ្រ និង ដើមកោងកាង បានដើរតួនាទីសំខាន់ក្នុងការការពារពលរដ្ឋ ដែលរស់នៅមាត់សមុទ្រពីខ្យល់ព្យុះ ហើយដើមកោងកាងបានចូលរួមបង្កើតភាពសម្បូណ៌បែបនៃជីវៈចម្រុះដើម្បីចិញ្ចឹមជីវិតមនុស្ស។   ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការអភិរក្សដើមកោងកាង និងប្រព័ន្ធអេកូឡូស៊ីដែលជាប់ទាក់ទងត្រូវបានគេកំណត់ថា ជាយុទ្ធសាស្ត្របន្ស៊ាំធម្មជាតិ និងវិធានការកាត់បន្ថយផលប៉ះពាល់ចំពោះការប្រែប្រួលអាកាសធាតុ។ ដើមកោងកាង គឺជាតំបន់ទ្រនាប់រវាងដី និងសមុទ្រ ទប់នឹងបញ្ហាធ្ងន់ធ្ងរនៃការហូរច្រោះតាមឆ្នេរសមុទ្រ និងការគំរាមកំហែងនៃការកើនឡើងនៃកម្ពស់ទឹកសមុទ្រ។ ព្រៃកោងកាងជួយគ្រប់គ្រងការហូរចូលរបស់ទឹកសមុទ្រមកលើដីធម្មជាតិ។ ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា ព្រៃកោងកាងជារបៀងយុទ្ធសាស្រ្តតភ្ជាប់ប្រព័ន្ធអេកូឡូស៊ីពីតំបន់ដីគោក […]

ព័ត៌មានជាតិ

ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ អញ្ជើញជាអធិបតី ពិធីបើកជាផ្លូវការកម្មវិធីប្រឡងសំនៀងជនពិការ ពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីបើកជាផ្លូវការកម្មវិធីប្រឡងសំនៀងជនពិការកម្ពុជា ពាន់រង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២ នាល្ងាច ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ នៅសាលសន្និសីទចតុមុខ រាជធានីភ្នំពេញ។

ព័ត៌មានជាតិ

ពិធីប្រកាសតែងតាំង លោក ជិន គឹមស្រេង ជាប្រធានសាខាពន្ធដារខេត្តតាកែវ ជំនួសលោក ងួន សុវណ្ណ ដែលត្រូវទទួលភារៈកិច្ចថ្មី ជាប្រធានសាខាពន្ធដារខេត្តកណ្តាល…

ខេត្តតាកែវ)៖ នាព្រឹកថ្ងៃសុក្រ ១៣ រោច ខែចេត្រ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តតាកែវ មានពិធីប្រកាសតែងតាំង លោក ចិន គីមស្រេង ជាប្រធានសាខាពន្ធដារខេត្តតាកែវ ជំនួសលោក ងួន សុវណ្ណ ដែលត្រូវទទួលភារកិច្ចថ្មី ជាប្រធានសាខាពន្ធដារខេត្តកណ្ដាលវិញ ។ ឯកឧត្តមបណ្ឌិត កែន សម្បត្តិ អគ្គនាយករង នៃអគ្គនាយដ្ឋានពន្ធដារ បានមានប្រសាសន៍ថា ការប្រកាសនិងផ្ទេរមុខតំណែង ប្រធានសាខាពន្ធដារនេះ គឺមិនមែនជាការប្រកាសដកតំណែងនរណាម្នាក់នោះទេ តែជាយន្តការក្នុងការផ្លាសប្តូរ របស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងការពង្រឹងលើការប្រមូលចំណូលពន្ធជូនរដ្ឋ ៕

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន កោតសរសើរមន្ត្រីអប់រំគ្រប់ជាន់ថ្នាក់ ដែលរួមគ្នាធ្វើឱ្យការបណ្តុះ បណ្តាលធនធានមនុស្សទទួលជោគជ័យ ទោះបីទទួលរងផលប៉ះពាល់​ដោយសារ​ជំងឺ​កូវីដ-១៩

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ថ្លែងកោតសរសើរចំពោះមន្ត្រីអប់រំគ្រប់ជាន់ថ្នាក់ លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាល​សិស្ស ដែលបានរួមគ្នាធ្វើឱ្យការបណ្តុះបណ្តាលនៅកម្ពុជា ទទួលបានជោគជ័យ​គួរជាទី​មោទនៈ ទោះបីជាកម្ពុជាក្នុងពេលរយៈពេលប៉ុន្មានឆ្នាំកន្លមក បានរងផលប៉ះពាល់​ដោយ​សារ​ជំងឺកូវីដ-១៩។   ក្នុងពិធីបិទសន្និបាតរបស់ក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី២៧ ខែ​មេសា ឆ្នាំ២០២២ នៅវិទ្យស្ថានបច្ចេកវិទ្យាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ជា​និច្ច​កាលរាជរដ្ឋាភិបាលតែងតែផ្ដល់អាទិភាព ទីមួយ លើការអភិវឌ្ឍធនធានមនុស្ស ដើម្បី​លើកស្ទួយ និងអភិវឌ្ឍន៍វិស័យអប់រំកម្ពុជា។ ជាមួយគ្នានេះ ដើម្បីលើកទឹក​ចិត្ត និងយក​ចិត្ត​ទុកដាក់លើកិច្ចការដ៏មានសារៈសំខាន់នេះ សម្ដេចតេជោបានផ្ដល់​អនុ​សាសន៍​សំខាន់ៗ សម្រាប់អនុវត្តន៍បន្តដល់មន្ត្រីអប់រំ រួមមាន ទី១- បន្តពង្រឹងប្រព័ន្ធអប់រំឱ្យ​មានភាពធន់ បុរេ​សកម្ម ឆ្លើយតបទៅនឹងបរិការណ៍ជាតិ និងអន្តរជាតិ ដែលកំពុង​មានការ​ប្រែប្រួល។ បន្ត ធានានូវសេវាអប់រំដែលមានគុណភាពប្រកបដោយសមធម៌ និងបរិយាប័ន្ន ព្រមទាំងលើក កម្ពស់ឱកាសការសិក្សាពេញមួយជីវិត សម្រាប់ទាំងអស់គ្នា និងដោះស្រាយការខាតបង់​ការ​រៀនសូត្ររបស់សិស្សានុសិស្ស និងយុវជន ដែលរងផលប៉ះពាល់ដោយសារកូវីដ១៩។ ទី២- កសាងប្រព័ន្ធ និងអភិវឌ្ឍន៍សមត្ថភាពប្រព័ន្ធអប់រំ តាមរយៈការធានាភាពជាអ្នក​ដឹក​នាំ និងការគ្រប់គ្រងរបស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ […]

ព័ត៌មានជាតិ

ឈ្មួញដុះស្លែដ៏ចាស់វស្សាពីរនាក់ប្តីប្រពន្ធដែលមហាជនសង្កេតឃើញថា មាន ខ្នងបង្អែកយ៉ាងរឹងមាំនោះចាប់ផ្ដើមដឹកឈើកក្រើក ខេត្តរតនគិរី វិញហើយ។

ឈ្មួញដុះស្លែដ៏ចាស់វស្សាពីរនាក់ប្តីប្រពន្ធដែលមហាជនសង្កេតឃើញថា មាន ខ្នងបង្អែកយ៉ាងរឹងមាំនោះចាប់ផ្ដើមដឹកឈើកក្រើក ខេត្តរតនគិរី វិញហើយ រតនគិរី ថ្ងៃទី២៦ ខែមេសាឆ្នាំ២០២២ រថយន្តសាំងយ៉ុងដែលពូកែធ្វើសកម្មភាពដឹកជញ្ជូនឈើយ៉ាងសកម្ម ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះក្រុងបានលុង ស្ទាក់ចាប់បាន ហើយរឹបអូសយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើចាត់ការតាមនីតិវិធី។ កាបង្ក្រាបរថយន្តសាំយ៉ុងដឹកឈើប្រណីត១ គ្រឿងនេះបានធ្វើឡើងនៅវេលាម៉ោង ៨ៈ៣០នាទី ព្រឹកត្រង់ចំនុចភូមិ ថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។ ក្នុងនោះដោយមានការសម្របសម្រួលនីតិវិធី ពីដំណាងអយ្យការអមសាលាដំបូងខេត្ត។ សមត្ថកិច្ចដែលចុះបង្រ្កាបបានឲ្យដឹងថា ក្នុងនោះមានកម្លាំងប៉េអឹមក្រុង. កម្លាំងអធិការក្រុង. កម្លាំងនគរបាលខេត្ដ និងកម្លាំង សង្កាត់រដ្ឋបាលព្រៃឈើក្រុងបានលុង ដឹកនំាដោយលោក ពុធ ដានី អភិបាលរង នៃគណៈអភិបាលក្រុងបានលុង។ ចប្រតិបត្តិការបង្រ្កាបឡានសាំយ៉ុងដឹកឈើប្រណីតចេញពីស្រុកវើនសៃឆ្ពោះទៅទុកក្នុងឃ្លាំង ១កន្លែងដែលស្ថិតនៅ ភូមិ ភ្នំ សង្កាត់ យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី សមត្ថកិច្ចបញ្ជាក់ថា មានឈើមុខកាត់ធំៗ មានប្រវែង៣.ម៉ែត្រ ចំនួន២៣សន្លឹក អ្នកបើកឡានដឹកឈើបានរត់គេចខ្លួនបាត់ នៅសល់ទុកតែវត្ថុតាងបានរឹបអូសយកមករក្សាទុកនៅក្នុង ខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគីរី ដើម្បីចាត់ការតាមនីតិវិធី។ ក៏ប៉ុន្តែ សាព័ត៌មានយើងខ្ញុំ នៅតែឆ្ងល់ៗ ថាមូលហេតុអ្វីបានជាចាប់ ម្ចាស់ឡាន.ម្ចាស់ឈើនោះអត់បាន? រឺមួយក៏ជាល្បិចដើម្បីគៀងត្រីចូលលូ? […]

ព័ត៌មានជាតិ

ទីតាំងបញ្ជល់មាន់និងអាប៉ោងខ្នាតយក្សនៅខេត្តសៀមរាបចាប់ផ្ដើមដំណើរការវិញហើយក្រោយផ្អាកមួយរយៈ…

ទីតាំងបញ្ជល់មាន់និងអាប៉ោងខ្នាតយក្សនៅខេត្តសៀមរាបចាប់ផ្ដើមដំណើរការវិញហើយក្រោយផ្អាកមួយរយៈ… (សៀមរាប) ៖ ខែមេសា ឆ្នាំ ២០២២ ពិតខ្លាំងមែនម្ចាស់សង្វៀនបញ្ជល់មាន់និងអាប៉ោងមួយកន្លែងដែលស្ថិតនៅក្នុង ភូមិទួលក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ចាប់ផ្ដើមដំណើរការបើកវិញហើយដោយមិនខ្លាចញញើតឬខ្វល់ពីមន្ត្រីអាជ្ញាធរដែលពាក់ព័ន្ធនោះឡើយ។ តាមសម្ដីរៀបរាប់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននោះបានប្រាប់ដល់អង្គភាពសារព័ត៌មានយើងថា ម្ចាស់ទីតាំងបនល្បែងមានឈ្មោះ ១.លឹម សាណុល ២.ហន រដ្ឋា ៣.ឈ្មោះ យ៉ា ៤.ឈ្មោះ ភី ដែលកំពុងបើកលេងយ៉ាងគគ្រឹកគគ្រេងដោយមានការភ្នាល់ប្រាក់រាប់ពាន់ដុល្លារក្នុងមួយគូៗលេងយ៉ាងទ្រហឹងអឹងកងមិនខ្វល់ពីការបង្ក្រាបរបស់សមត្ថកិច្ចសោះឡើយ។ ទីតាំងបញ្ជល់មាន់និងអាប៉ោងខ្នាតយក្សមួយនេះធ្លាប់មានការបង្រ្កាបនិងធ្វើកិច្ចសន្យាពីមុនរួចមកហើយតែម្ចាស់ទីតាំងទាំងនោះនៅតែបន្តខំប្រឹងបើកលេងយ៉ាងសេរី ឬក៏ជាល្បិចវ៉ៃស្មៅបង្អើលពស់ទេដឹង។ ហើយប្រជាពលរដ្ឋមានការសង្ស័យថាប្រហែលជាលាភសក្ការៈរបស់អាជ្ញាធរក្នុងមូលដ្ឋាននោះហើយទើបមិនបង្ក្រាបបែបនេះ។ ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានជុំវិញនោះមានការព្រួយបារម្ភក៏សុំស្នើដល់អង្គភាពសារព័ត៌មាននិងសមត្ថកិច្ចពាក់ព័ន្ធមេត្តាពិនិត្យមើលនិងជួយផ្សព្វផ្សាយដើម្បីឲ្យថ្នាក់ដឹកនាំក្រុង ខេត្តចុះបង្ក្រាបទីតាំងល្បែងស៊ីសងដែលកំពុងប្រព្រឹត្តលេងយ៉ាងរលូននេះផង៕

ព័ត៌មានជាតិ

មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបសំណេះសំណាលជាមួយ អតីតមេបញ្ជាការកងកម្លាំងអ៊ុនតាក់/UNTAC

នៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបសំណេះសំណាលជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក John Sanderson អតីតមេបញ្ជាការកងកម្លាំងនៃអាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (ហៅកាត់ថា អ៊ុនតាក់/UNTAC) ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីអបអរខួបទី ៣០ ឆ្នាំ នៃអ៊ុនតាក់ និងជាផ្នែកមួយនៃការអបអរសាទរខួបទី ៧០ ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងអូស្ត្រាលី។   ក្នុងជំនួបនេះ ឯកឧត្តម John Sanderson បានសម្តែងនូវក្តីរីករាយដែលមានឱកាសមកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងពេលនេះ ហើយដោយធ្លាប់បានរស់នៅ និងបំពេញការងារនៅកម្ពុជាក្នុងសម័យកាលអ៊ុនតាក់ ឯកឧត្តម បានកត់សម្គាល់អំពីសារៈសំខាន់នៃសន្តិភាព និងស្ថិរភាព ដែលជាកត្តានាំឱ្យមានការអភិវឌ្ឍរីកចម្រើនដ៏ឆាប់រហ័សរបស់ប្រទេសកម្ពុជា ដូចសព្វថ្ងៃនេះ។   ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះការចូលរួមចំណែករបស់ ឯកឧត្តម John Sanderson នៅក្នុងកិច្ចខិតខំប្រឹងប្រែងធានាស្ថិរភាពសម្រាប់កម្ពុជាក្នុងសម័យកាលអ៊ុនតាក់ ដែលជាសម័យកាលពោរពេញដោយបញ្ហាប្រឈមច្រើន។ ទាំងអស់នេះ បានក្លាយជាមូលដ្ឋានគ្រឹះមួយដ៏សំខាន់នៃដំណើរការកសាង និងអភិវឌ្ឍកម្ពុជារហូតមកដល់ពេលបច្ចុប្បន្ន។ […]