ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរា សហការជាមួយសាលាបារាំងចុងបូព៌ាធ្វើសិក្ខាសាលាស្តីពី «បណ្ណសារអភិរក្សអង្គរ»

អាជ្ញាធរជាតិអប្សរា បានសហការជាមួយសាលាបារាំងចុងបូព៌ា បានរៀបចំវគ្គបណ្តុះ បណ្តាលស្តីពី បណ្ណសារអភិរក្សអង្គរ ដល់សិក្ខាកាម ដែលជាជាមន្រ្តី-បុគ្គលិក មកពីស្ថាប័ន អភិរក្សអង្គរ អាជ្ញាធរជាតិអប្សរា សារមន្ទីរជាតិកម្ពុជា និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចំនួនប្រមាណ ៣០នាក់។ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២២នេះ នៅសាលលលៃ មជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ នៃអាជ្ញាធរជាតិអប្សរាបាន សហការជាមួយសាលាបារាំងចុងបូព៌ា បានបើកសិក្ខា សាលាមួយស្តីពី«បណ្ណសារអភិរក្សអង្គរ» ដើម្បីបណ្តុះ បណ្តាលតាមបែបវិទ្យាសាស្ត្រ អំពីឯកសារនៃការអភិរក្សអង្គរតាំងពីឆ្នាំ១៩០៨-១៩៧៥ ដើម្បីជួយសម្រួលការប្រើ ប្រាស់ឯកសារទាំងនោះ ដល់ស្ថាប័នពាក់ព័ន្ធផ្សេងៗនៅក្នុងបរិបទបេតិកភណ្ឌ រួមមានអភិរក្សអង្គរ អាជ្ញាធរជាតិអប្សរា សារមន្ទីរជាតិកម្ពុជា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលត្រូវប្រើប្រាស់ឯកសារប្រភេទនេះ ជារៀង រាល់ថ្ងៃ (អ្នកថែរក្សា អ្នកជួសជុល អ្នកបុរាណវិទ្យា បណ្ណារក្ស) ដើម្បីចែករំលែកវិធីសាស្រ្តស្រាវជ្រាវ និងកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នពាក់ព័ន្ធកាន់តែល្អប្រសើរ។ លោក ឡុង កុសល អគ្គ នាយករងអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា វគ្គបណ្តុះ បណ្តាលស្តីពី បណ្ណសារអង្គរនេះ គឺស្តែងចេញពីចំណេះជំនាញដែលយើងមាន […]

ព័ត៌មានជាតិ

អាវុធហត្ថខណ្ឌទួលគោក ទទួលអំណោយម៉ូតូ០៥គ្រឿង ពីសប្បុរសជនជាបន្តបន្ទាប់

អាវុធហត្ថខណ្ឌទួលគោក ទទួលអំណោយម៉ូតូ០៥គ្រឿង ពីសប្បុរសជនជាបន្តបន្ទាប់ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ លោកវរសេនីយឯក ឡុង វិចិត្រា មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក បានទទួលអំណោយជាម៉ូតូ Honda ADV ចំនួន០៥គ្រឿង ពីសប្បុរសជនដែលស្រឡាញ់គ្រាំទ្រសកម្មភាពការងារកងរាជអាវុធហត្ថ ជាបន្តបន្ទាប់ ក្នុងនោះរួមមាន ៖ 1- លោក ព្រាប ទិត្យរតនា និងភរិយា ប្រធានក្រុមហ៊ុន RVLG (Cambodia) ឧបត្ថម្ភម៉ូតូចំនួន០2គ្រឿង 2- លោក ចំរើន សុគន្ឋ ប្រធានក្រុមហ៊ុន CPRS Congratulaion ឧបត្ថម្ភម៉ូតូចំនួន ០1គ្រឿង។ 3- លោក គុយ សុធា ប្រធានក្រុមហ៊ុន Century21 Laymin ឧបត្ថម្ភម៉ូតូចំនួន០1គ្រឿង 4-លោក លី ពិសិដ្ឋ និងភរិយា ប្រធានក្រុមហ៊ុន PMB សាខាប៉ោយប៉ែត ឧបត្ថម្ភម៉ូតូចំនួន1គ្រឿង ឆ្លៀតក្នុងឱកាសនោះលោកវរសេនីយ៍ឯក ឡុង […]

ព័ត៌មានជាតិ

អតីតសិស្សសាលាបាក់ទូកជំនាន់ឆ្នាំ១៩៨០-១៩៨៩ ផ្តួចផ្តើមពិសារអាហារសាមគ្គីលោកគ្រូ អ្នកគ្រូ និងថ្លែងអំណរគុណសន្តិភាព

(ភ្នំពេញ)៖ អតីតមិត្តភក្តិរួមជំនាន់សាលាបាក់ទូក០១ក្រុម បានគោរពអញ្ជើញអតីតលោកគ្រូអ្នកគ្រូ មិត្តភក្តិរួមជំនាន់ រួមសាលាបាក់ទូកឆ្នាំ១៩៨០-១៩៨៩ ចូលរួមជួបជុំនិងពិសារអាហាររួមគ្នា នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២។ អតីតមិត្តភក្តិរួមជំនាន់សាលាបាក់ទូក ផ្តួចផ្តើមប្រមូលផ្តុំគ្នាឡើងដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាប់តាំងពីឆ្នាំ២០១៤ តាមរយៈចងក្រងក្រុមក្នុងបណ្តាញទំនាក់ទំនងសង្គម បន្ទាប់ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានផ្លាស់ពីមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ មកកាន់តំណែងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងគោលបំណងរំលឹកនូវអនុស្សាវរីយ៍ ដែលធ្លាប់មានជាមួយគ្នាក្នុងគ្រាកន្លងមក តាមដានសុខទុក្ខគ្នា ទៅវិញទៅមក និងជួយយកអាសារគ្នាក្នុងគ្រាមានអាសន្ន ហើយតែងតែប្រារព្ធពិធីជួបជុំគ្នា ជារៀងរាល់ឆ្នាំ និងបំពេញសកម្មភាពមនុស្សធម៌ ធ្វើពិធីរំលឹកគុណអតីតលោកគ្រូអ្នកគ្រូ កសាងសមិទ្ធផលនានាក្នុងសាលាបាក់ទូក និងជាពិសេសតែងតែរួមសាមគ្គីចែករំលែក ធនធានជួយគ្នាគ្រប់ពេលដែល លោកគ្រូ អ្នកគ្រូ និងមិត្តក្នុងក្រុម ជួបការលំបាក រហូតបង្កើតជាពាក្យស្លោកប្រចាំក្រុម ដែលមានខ្លឹមសារថា «សាមគ្គីមិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា គ្រប់គ្រាលំបាក»។ តែដោយសារមានបញ្ហាជំងឺឆ្លងកូវីដ១៩ បានធ្វើឱ្យក្រុមមិត្តិរួមជំនាន់មួយនេះ អាកខានមិនបានជួបជុំគ្នាអស់ពេល២ឆ្នាំ។ ក្នុងរយៈពេល២ឆ្នាំ ដែលមិនបានជួបគ្នាផ្ទាល់ ម្នាក់ៗបានត្រឹមទំនាក់ទំនងដឹងសុខទុក្ខគ្នា តាមរយៈការជជែក ក្នុងក្រុមនៃបណ្តាញទំនាក់ទំនងសង្គម ហើយក្នុងអំឡុង២ឆ្នាំនេះផងដែរ មានមិត្តភក្តិ លោកគ្រូអ្នកគ្រូខ្លះ ជួបប្រទះការខ្វះខាត […]

ព័ត៌មានជាតិ

គិតត្រឹមខែឧសភា ឆ្នាំ២០២២នេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានកុងតឺន័រឆ្លងកាត់កើនឡើងប្រមាណ២០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

គិតត្រឹមខែឧសភា ឆ្នាំ២០២២នេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានកុងតឺន័រឆ្លងកាត់កើនឡើងប្រមាណ ២០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលនេះបានឆ្លុះបញ្ចាំងឱ្យឃើញពីការស្ទុះឡើងយ៉ាងគំហុកនៃសេដ្ឋកិច្ច កម្ពុជា បន្ទាប់ពីជំងឺកូវីដ-១៩បានធូរស្រាល ។ លោក ថៃ ឬទ្ធី អគ្គនាយករងកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានមានប្រសាសន៍ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន របស់ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាថា បរិមាណទំនិញឆ្លងកាត់នៅកំពង់ផែនេះ មានការកើនឡើងគួរឱ្យកត់សម្គាល់ ពីមួយឆ្នាំទៅមួយឆ្នាំ ទោះបីជាស្ថិតនៅក្នុងវិបត្តិកូវីដ១៩ក្តី។លោកបន្តថា ក្នុងអំឡុងឆ្នាំ២០២០ ចំនួនកុងតឺន័រឆ្លងកាត់មានកំណើនប្រមាណ០,៤ភាគរយ និងឆ្នាំ ២០២១កំពង់ផែទទួលបានកំណើនប្រមាណ១៤,១១ភាគរយ ដោយសាររាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រ និងវិធានការទប់ស្កាត់ជំងឺកូវីដ-១៩បានទាន់ពេលវេលានិងត្រឹមត្រូវ ដែលជួយឱ្យរោងចក្រមួយចំនួននៅដំណើរការជាធម្មតា ។ លោកបានបន្តទៀតថា ក្នុងរយៈពេល៥ខែ ឆ្នាំ២០២២នេះ សង្កេតឃើញថា បរិមាណទំនិញនៅតែបន្តមានការកើនឡើង ដែលឆ្លុះបញ្ចាំងពីសកម្មភាពសេដ្ឋកិច្ចមានភាពល្អប្រសើរ ទាំងវិស័យផ្ទៃក្នុង ទាំងការលក់ផលិតកម្មផ្សេងៗ បានឆ្លុះបញ្ចាំងអំពី សកម្មភាពសេដ្ឋកិច្ចកម្ពុជាមានការដំណើរការទៅដោយរលូន ជាពិសេសបានធ្វើឱ្យប្រាក់ចំណូលរបស់កំពង់ផែ ក៏ដូចជាប្រាក់ ចំណូលរបស់ជាតិ មានការកើនឡើងជាលំដាប់ ។ « សម្រាប់រយៈពេល៤ខែឆ្នាំ២០២២នេះ គឺបរិមាណទំនិញជាតោន បានន័យថាយើងមានកំណើន១០,៧១ភាគរយ បរិមាណទំនិញជាកុងតឺន័រគឺយើងមានកំណើន១៦,៧៤ភាគរយ ហើយនាវាចូលចតនៅយើងនេះ គឺមានកំណើន១១,៦៧ភាគរយ ប៉ុន្តែបើគិតទាំងក្នុងខែ៥ទៀត គឺយើងមានកំណើនពាក់ព័ន្ធជាមួយនឹងកុងតឺន័រឆ្លងកាត់ប្រមាណជា២០ភាគរយ ដូច្នេះនេះបាន […]

ព័ត៌មានជាតិ

មន្ទីរកសិកម្មខេត្តស្ទឹងត្រែង ជំរុញឱ្យកសិករបង្កើនការដាំបន្លែសរីរាង្គ ដោយអនុវត្តតាមគម្រោងសាកវប្បកម្មកម្ពុជា

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្តស្ទឹងត្រែង សហការជាមួយគម្រោងសាកវប្បកម្មកម្ពុជា ជំរុញឱ្យកសិករបង្កើនការដាំបន្លែសរីរាង្គ គ្មានកាកសំណល់កសិកម្ម ព្រោះវាជាតម្រូវការទីផ្សារ ហើយបានជួយកសិករឱ្យរក ចំណូលបានច្រើន ព្រោះអតិថិជននិយមបរិភោគ។   ក្នុងឱកាសចុះពិនិត្យសួនបន្លែដែលបានបង្កើតឡើងដោយមានការគាំទ្រពីគម្រោងសាកវប្បកម្មកម្ពុជានៅខេត្តស្ទឹងត្រែង លោក ទុំនីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្ត បានបញ្ជាក់ថា៖ គម្រោងនេះទទួលបានជោគជ័យ ព្រោះបច្ចុប្បន្នមាន កសិករចូលរួមអនុវត្តបានច្រើនគ្នា និងកំពុងដាំដុះបន្លែបានច្រើនប្រភេទ សម្រាប់នាំចេញទៅលក់នៅទីផ្សារ ហើយបានទប់ស្កាត់ ការនាំចូលបន្លែពីប្រទេសជិតខាងផង។   លោកសំណូមពរឱ្យកសិករផ្សេងៗទៀតដែលកំពុងដាំបន្លែជាលក្ខណៈគ្រួសារ ត្រូវមកសិក្សាពីការដាំដុះបន្លែ ដើម្បីធ្វើការ ផ្លាស់ប្ដូរទម្លាប់នៃការដាំដុះ មកដាំតាមបច្ចេកទេសវិញ និងបានធ្វើអាជីវកម្មលក់ដូរផង ដូច្នេះចូរបងប្អូនកសិករយើង ប្រឹងប្រែង ហាត់រៀនពីគ្នាទៅវិញទៅមក ដើម្បីធ្វើការដាំដុះបានទិន្នផលខ្ពស់។   សំឡេង៖ “វិស័យកសិកម្មនៅខេត្តស្ទឹងត្រែងប៉ុន្មានឆ្នាំថ្មីៗនេះយើងបានរុញឱ្យពួកគាត់ បានខ្ពស់នូវទិន្នផលទាំងការផលិត​របស់គាត់ ទាំងពូជអីផ្សេងៗដើម្បីជាមូលដ្ឋានមន្ទីរកសិកម្មយើងនេះ យើងខិតខំស្វែងរកនូវបច្ចេកទេសថ្មីៗ ដើម្បីយកមកផ្សព្វផ្សាយ និងណែនាំជូនទៅដល់បងប្អូន ដើម្បីធ្វើការដាំដុះដើម្បីទទួលបានគុណភាពនិងទិន្នផលខ្ពស់ “។   លោក ហយ ចន្ត្រា កសិករគំរូដាំដំណាំបន្លែនៅភូមិហាងសាវ៉ាត ឃុំសាឃួយបានអះអាងថា៖លោកអាចចែករំលែកបទពិសោធន៍ […]

ព័ត៌មានជាតិ

ជីវិតគឺជាការតស៊ូ ទោះពិកាក៏ប្រឹងរកការងារមិនលើកដៃសុំទានគេ!

បុរសម្នាក់ ពិកាស្វិតដៃជើងមួយចំហៀងដោយសារគ្រោះថ្នាក់ចរាចរណ៍ រស់នៅផ្ទះជួល ពីរនាក់ប្រពន្ធ ស្ថិតនៅភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មានជីវភាពខ្វះខាត តែនៅតស៊ូធ្វើការទាំពីរនាក់ប្តីប្រពន្ធ ប្តីរកការងារបានធ្វើជាភ្នាក់ងារលក់ដីឡូ ប្រពន្ធជាកម្មកររោងចក្រ។ ដោយជីវភាពខ្វះខាត លោក អ៊ុយ ចន្នី អាយុ ២៩ឆ្នាំ ដែលជាជនពិកាស្វិតដៃនិងជើងមួយចំហៀង ដោយសារគ្រោះថ្នាក់ចរាចរណ៍ ត្រូវបង្ខំចិត្តធ្វើដំណើរដោយថ្មើរជើងចេញពីផ្ទះជួល ឆ្ពោះទៅកន្លែងធ្វើការ នៅដីឡូយ៉ាងឆ្ងាយទាំងលំបាក។

ព័ត៌មានជាតិ

ប្រជាពលរដ្ឋដែលប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចាប់ផ្ដើមរកចំណូលបាន ប្រសើរឡើង វិញបន្ទាប់ពីគ្មានករណីឆ្លងជំងឺកូវីដ-១៩

ប្រជាពលរដ្ឋដែលប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចាប់ផ្ដើមរកចំណូលបានប្រសើរឡើងវិញ បន្ទាប់ពីគ្មានករណីឆ្លងជម្ងឺកូវីដ-១៩ ដែលធ្វើឱ្យជីវភាពរបស់ពួកគាត់មិនសូវខ្វះខាតដូចកាលមុននោះឡើយ។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍បន្ថែម…… លោកស្រី ខៀវ ដានី អាជីវករលក់ដូរម្នាក់នៅក្នុងរាជធានីភ្នំពេញបានឱ្យដឹងថា ក្រោយ ពេលដែលស្ថានភាពកូវីដ- ១៩ បានធូរស្រាល គឺធ្វើឱ្យការប្រកបមុខរបររកទទួល ទានរបស់ពួកគាត់គឺមានភាព ល្អប្រសើរឡើងវិញ ព្រមទាំងអាចរកប្រាក់ចំណូលបានគ្រប់ គ្រាន់សម្រាប់ផ្គត់ផ្គង់ជីវភាពបានល្អជាងមុន។ លោកស្រីបានបន្តថា មួយរយ:ពេលកន្លងមកនេះ ក្រសួងសុខាភិ បាលបានប្រកាស ពីការមិនមានករណីឆ្លងថ្មីជំងឺកូវីដ-១៩ នោះទេ ដែលធ្វើឱ្យប្រជាពល រដ្ឋកាន់តែមានទំនុកចិត្ត នៅ ក្នុងការប្រកបរបរផ្សេងៗទៀត ដោយមិនមានការព្រួយបារម្ភទៀតនោះទេ។ជាមួយគ្នានោះ ទោះបីជាគ្មានការឆ្លងទៀតក៏ដោយ ក៏លោកស្រីនៅតែបន្តការការពារខ្លួនជាប់ជានិច្ច ដោយគោរពទៅតាមការណែ នាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខា ភិបាល ដើម្បីធានាបាននូវការគេចផុតពីការឆ្លង និងស្លាប់ដោយសារជំងឺដ៏កាចសាហាវមួយនេះ។ សំឡេង៖ ខ្ញុំយល់ឃើញថា យើងបានចាក់វ៉ាក់សាំងគ្រប់ គ្នា អ៊ីចឹងដូចជាមិនសូវព្រួយ បារម្ភដូចកាលពីមិនទាន់ចាក់នោះឡើយ ទោះបីជាដើរទៅណាក៏ដោយក៏វាមិនមានការភ័យខ្លាចដូចមុននោះទេ ហើយចំពោះការលក់ដូរ គឺយើងលក់បានគ្រាន់បើវិញផងដែរ ដោយចេះតែមានអតិថិ ជនមកទិញជាហូរហែ ហើយទោះជាយ៉ាងណាក៏ដោយ ក៏ខ្ញុំនៅតែការពារខ្លួនជានិច្ច រាល់ ពេលចេញក្រៅផ្ទះគឺពាក់ម៉ាស់រហូត ហើយខ្ញុំក៏សូមអរគុណដល់រាជរដ្ឋាភិបាលដែលបានជួយក្នុងការចាក់វ៉ាក់សាំង ជួយការពារអាយុជីវិត របស់ប្រជាពលរដ្ឋយើងផងដែរ។ […]

ព័ត៌មានជាតិ

កសិករដាំដំណាំម្នាស់ទឹកឃ្មុំ អំពាវនាវឲ្យភ្ញៀវទេសចរ ជួយគាំទ្រកសិផលដែលអ្នកភូមិធម្មជាតិរុនតាឯក ដែលបានដាក់លក់ក្នុងសួនរុក្ខជាតិអង្គរ

គម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ដែលក្រុមការងាររាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តសៀមរាប បញ្ជូនបងប្អូនប្រជាពលរដ្ឋ រស់នៅលើដីចំណីផ្លូវ ដងស្ទឹងសៀមរាប ឱ្យទៅរស់នៅក្នុងគម្រោងអភិវឌ្ឍន៍នោះ បច្ចុប្បន្នការរស់នៅប្រកបដោយសេចក្តីសុខសាន្ត និងមានមុខរបរយ៉ាងល្អប្រសើរ។ បច្ចុប្បន្នពួកគាត់កំពុងប្រមូលផលម្នាស់ទឹកឃ្មុំ ដែលបានដាំបង្ហាញលើផ្ទៃដីជាង ២ហិកតា ដែលការដាំដុះនោះគឺប្រើប្រាស់ជីធម្មជាតិសុទ្ធសាធ និងទទួលបានការកោតសរសើរថា មានឱជារសផ្អែមឆ្ងាញ់ ដែលដាំដោយអ្នកភូមិធម្មជាតិរុនតាឯក ហើយកំពុងដាក់លក់នៅក្នុងសួនរុក្ខជាតិអង្គរ។   លោក ស៊ុន កែវពិសី អនុប្រធានគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក បានឲ្យដឹងថា ម្នាស់ទឹកឃ្មុំ ដែលពួកគាត់ដាំ ហើយបានយកមកលក់នេះ គឺប្រើជីអាចម៍មាន់ និងប្រភេទជីកំប៉ុស្ត ហើយការប្រើជីធម្មជាតិដូច្នេះ អ្នកជំនាញប្រាប់ថា បានទិន្នផលល្អមិនចាញ់ប្រើជីគីមីប៉ុន្មានទេ និងមិនប៉ះពាល់សុខភាពទៀតផង។ ចំណែកទីផ្សារវិញ ការដាំនៅឆ្នាំនេះ គឺយកមកលក់នៅសួនរុក្ខជាតិអង្គរ ដែលអាជ្ញាធរជាតិអប្សរាទើបនឹងសម្ពោធកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ហើយមានការគាំទ្រច្រើនពីសាធារណជន ដែលបានចូលទៅទស្សនាក្នុងសួនមួយនេះ។   លោក ស៊ុន កែវពិសី បន្ថែមថា ក្រៅពីដំណាំម្នាស់ ក្នុងគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯកនេះ ក៏មានដាំផ្លែឈើចម្រុះដទៃទៀត រួមមាន ផ្លែខ្នុរ ស្រកានាគ អំពៅ។ល។ ដើម្បីបង្ហាញដល់ពលរដ្ឋ ក្នុងភូមិ និងលើកទឹកចិត្តដល់ពួកគេដាំដុះឱ្យបានច្រើនផងដែរ។ […]

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញប្រកាសមុខតំណែង និង ប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ ជូនដល់ នាយទាហាន នាយទាហានរង នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន៥៤៥នាក់!

នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសមុខតំណែង និង ប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ ជូនដល់ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ សរុបចំនួន៥៤៥នាក់ ដោយមានចូលរួមពី មេបញ្ជាការរង នាយ នាយរងសេនាធិការ ប្រធានមន្ទីរ នាយការិយាល័យ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងសមាជិកអាវុធហត្ថ ជាច្រើនរូបទៀត។ លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង បានមានប្រសាសន៍ថា មុខតំណែង ប័ណ្ណសរសើរ លិខិតសរសើរ ដែលបងប្អូនទទួលបាន នៅថ្ងៃនេះ គឺកើតចេញពីការប្រឹងប្រែងបំពេញការងាររបស់បងប្អូនផ្ទាល់ និងដោយមានការយកចិត្តទុកដាក់ពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដូច្នេះ បងប្អូនត្រូវតែ ខិតខំបន្ត អនុវត្តភារកិច្ច បទបញ្ជាទាំងឡាយដែលថ្នាក់លើបានដាក់ចុះ ឲ្យបានល្អ […]