ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី និងលោកជំទាវ អញ្ជើញស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះសរណានុរ័ក្ខធម្ម ចាន់ សុធា ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះលេខាធិការគណខេត្តព្រៃវែង ព្រះវិន័យធរអនុគណក្រុងព្រៃវែង

ព្រៃវែង៖ នៅរសៀលថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២២ សម្ដេចព្រះមហាអរិយវង្សបណ្ឌិត​ ឃី​ សុវណ្ណរតនា​ សកលវិទ្យាធិការរង​ទទួលបន្ទុកដឹកនាំសកលវិទ្យាល័យ​ ព្រះសីហនុរាជ​ អនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក​ តំណាងដ៏ខ្ពង់ខ្ពស់​ សម្ដេចព្រះសង្ឃនាយក​ នៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តម ជា សុមេធី អភិបាលខេត្ត និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះសរណានុរ័ក្ខធម្ម ចាន់ សុធា ឡើងទៅជាព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះលេខាធិការគណខេត្តព្រៃវែង ព្រះវិន័យធរអនុគណក្រុងព្រៃវែង និងជាព្រះចៅអធិការវត្តសំសមី។   ថ្លែងនៅក្នុងនោះសម្ដេចព្រះមហាអរិយវង្សបណ្ឌិត​ ឃី​ សុវណ្ណរតនា​ សកលវិទ្យាធិការរង​ទទួលបន្ទុកដឹកនាំសកលវិទ្យាល័យ​ ព្រះសីហនុរាជ​ អនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក​ តំណាងដ៏ខ្ពង់ខ្ពស់​ សម្ដេចព្រះសង្ឃនាយក​ នៃព្រះរាជាណាចក្រកម្ពុជា​ បានមានថេរៈដីកាថា៖ ការស្រង់សុគន្ធវារីប្រគេនប្រគេនព្រះសរណានុរ័ក្ខធម្ម ចាន់ សុធា ឲ្យឡើងជាព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះលេខាធិការគណខេត្តព្រៃវែង ព្រះវិន័យធរអនុគណក្រុងព្រៃវែង និងជាព្រះចៅអធិការវត្តសំសមី នេះគឺជា ការប្រគេននូវឋានៈ ប៊ុនស័ក្កតួនាទី មួយដ៏សំខាន់ក្នុងព្រះពុទ្ធសាសនា និងដើម្បីជាការលើកទឹកចិត្ត ដល់ថ្នាក់មន្ត្រីសង្ឃដែលបានខិតខំប្រឹងប្រែងធ្វើការងារក្នុងវិស័យព្រះពុទ្ធសាសនា ដើម្បីធ្វើយ៉ាងណាឱ្យព្រះពុទ្ធសាសនាបានឋិតថេរគង់វង្សចេរកាលតរៀងទៅ។ ក្នុងនោះដែរសម្ដេចព្រះមហាអរិយវង្សបណ្ឌិត​មានថេរៈដីការផ្ដាំផ្ញើ ដល់ព្រះសរណានុរ័ក្ខធម្ម […]