ព័ត៌មានជាតិ

លោកជំទាវ ឱ វណ្ណឌីន និងលោកស្រីវេជ្ជបណ្ឌិត លី អាយលែន អញ្ជើញពិនិត្យមើលវឌ្ឍនភាពការងារចាក់វ៉ាក់សាំងនៅខេត្តកោះកុង

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស អមដំណើរដោយ លោកស្រីវេជ្ជបណ្ឌិត លី អាយលែន (Li Ailan) តំណាងអង្គការសុខភាពពិភពលោក ប្រចាំនៅកម្ពុជា និងក្រុមការងាររបស់ក្រសួងសុខាភិបាល អញ្ជើញពិនិត្យមើលវឌ្ឍនភាពការងារចាក់វ៉ាក់សាំង នៅតាមទីតាំងមួយចំនួន ស្ថិតនៅវិទ្យាល័យស្រែអំបិល ផ្សារស្រែអំបិល មណ្ឌលសុខភាពត្រពាំងរូង នៃខេត្តកោះកុង នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២។