ព័ត៌មានជាតិ

កម្ពុជា-ឡាវ-វៀតណាម ជំរុញស្តារវិស័យទេសចរណ៍ឡើងវិញ ក្នុងក្របខណ្ឌតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV DTA)

នាថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ តំណាងភាគីកម្ពុជា បានដឹកនាំមន្ត្រីជំនាញក្រសួងទេសចរណ៍ ចូលរួមក្នុងកិច្ចប្រជុំក្រុមការងារអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍តំបន់ត្រីកោណអភិវឌ្ឍន៍ ឆ្នាំ២០២០-២០២៥ ចក្ខុវិស័យឆ្នាំ ២០៣០ ជាមួយភាគីវៀតណាម និងឡាវ តាមប្រព័ន្ធវីដេអូ។   កិច្ចប្រជុំបានពិភាក្សា និងឯកភាពលើផែនការសកម្មភាព និងប្រទេសដឹកនាំអនុវត្តសកម្មភាពស្នូលសំខាន់ៗ ដែលជាផ្នែកមួយនៃការរួមគ្នាស្តារវិស័យទេសចរណ៍ឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ ដោយក្នុងនោះភាគីកម្ពុជាបានឯកភាពតាមសំណើររបស់អង្គប្រជុំ ដោយទទួលបន្ទុកដឹកនាំសកម្មភាពស្នូលចំនួន ០៥ រួមមាន៖ (១) ចែករំលែកបទពិសោធន៍នៃការគ្រប់គ្រងគោលដៅ ការអភិរក្សធនធានធម្មជាតិនិងវប្បធម៌ និងការអភិវឌ្ឍន៍សហគមន៍ទេសចរណ៍/អេកូ-ទេសចរណ៍ និងផ្ទះស្នាក់នៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ (២) ពង្រឹងកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពធនធានមនុស្ស ឆ្ពោះទៅស្តង់ដាអ្នកជំនាញទេសចរណ៍អាស៊ាន (៣) អភិវឌ្ឍយុទ្ធសាស្ត្រទីផ្សារ និងការផ្សព្វផ្សាយទេសចរណ៍តំបន់ត្រីកោណអភិវឌ្ឍន៍ (៤) កិច្ចសហការដើម្បីអភិរក្ស និងការពារប្រព័ន្ធជីវៈចម្រុះ និងបរិស្ថានទេសចរណ៍ និង (៥) កិច្ចសហការក្នុងការឆ្លើយតបទៅនឹងការបម្រែបម្រួលអាកាសធាតុ គ្រោះមហន្តរាយ និងការឆ្លើយតបរហ័សទៅនឹងទឹកជំនន់ ខ្យល់ព្យុះ និងការស្តារឡើងវិញក្រោយមហត្តរាយ។   អង្គប្រជុំបានឯកភាពតាមដោយសម្រេចតាមយោបល់របស់ឯកឧត្តម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិលើការងារសំខាន់រួមមាន៖ […]

ព័ត៌មានជាតិ

ឯកឧត្តម ប្រាជ្ញ ចន្ទ អញ្ជើញជាអធិបតី បិទវគ្គបណ្តុះបណ្តាលស្តីពី “ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត”

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អញ្ជើញជាអធិបតីពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី “ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត” សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ខាងមុខនេះ នារសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។