ព័ត៌មានជាតិ

ខេត្តកណ្តាល បើកបវេសនកាលនៃពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា ឆ្នាំសិក្សាថ្មី ២០២២-២០២៣

សម្ដេចព្រះឧត្តមមុនី ជា សំអាង សមាជិកថេរសភា ព្រះអគ្គារធិការង និងជា ព្រះមេ គណខេត្តកណ្ដាល នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២នេះ បាន និមន្តជាអធិបតី ក្នុងពិធី បើកបវេសនកាល នៃពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្រពើហា ស្ថិតនៅសង្កាត់ព្រែក ឫស្សី ក្រុងតាខ្មៅ ក្នុងឆ្នាំសិក្សាថ្មី ២០២២-២០២៣ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ លោកស្រី ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល និងព្រះមន្ត្រីសង្ឃ ព្រះថេរានុថេរៈ លោកគ្រូ សមណសិស្សជាង៤០០អង្គ/នាក់។ មានសង្ឃដីកាក្នុងពិធីនោះ សម្ដេចព្រះឧត្តមមុនី ជា សំអាង បានណែនាំដល់ សមណ សិស្សទាំងអស់ ត្រូវស្រឡាញ់ការសិក្សារៀនសូត្រ កុំបោះបង់ចោលការសិក្សា និងកុំខ្ជិល ច្រអូស ត្រូវឧស្សាព្យាយាមដើម្បីសម្រេចប្រយោជន៍ ដែលខ្លួនមានសេចេក្តីប្រាថ្នាចង់ចេះ ចង់ ដឹង ដើម្បីទទួលបានជោគជ័យក្នុងការសិក្សារៀនសូត្រ ជាងនេះទៅទៀតត្រូវគោរពឱ្យបាន ម៉ត់ចត់នូវម៉ោងបង្រៀន និងម៉ោងសិក្សារបស់ខ្លួន […]

ព័ត៌មានជាតិ

ចាប់បើកហើយ…ល្បែងភ្នាល់ទឹកភ្លៀងនៅផ្សារអូរឬស្សី២…

ថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ២០២២ មានល្បែងថ្មីជាងមុន ក្រោយព័ត៌មានចុះផ្សាយជាច្រើនអង្គភាពរួចមក មហាជននៅតែមានការងឿងឆ្ងល់ថា ជារៀងរាល់ឆ្នាំ គេតែងតែសង្កេត ឃើញថា! ល្បែងភ្នាល់ទឹកភ្លៀង ដាក់លុយមួយថ្ងៃៗ រាប់មុឺនដុល្លា បានបើកដំណើរការជាប្រចាំ( ចាប់ពីខែ មេសា ដល់ ខែ កញ្ញា ) នៅចំកណ្តាល បេះដូង រាជធានី ភ្នំពេញ ស្ថិតនៅក្នុងភូមិសាស្រ្ត សង្កាត់ ផ្សារអូរឬស្សី២ ខណ្ឌ៧មករា បានបើកទទួល ក្រុមអ្នកញៀនល្បែង ក្រុម ដែលមានលុយ ឬ ក្រុមឧកញ៉ា មួយចំនួន ផងដែរ ដែលពួកគេ ចូលចិត្ត ល្បែងប្រភេទនេះ អោយចូលទៅភ្នាល់ដាក់លុយ យ៉ាងគគ្រឹកគគ្រេង និង យ៉ាងអនាធិបតេយ្យ ។ បើយោងតាមប្រភព ព័ត៌មានដែលចុះផ្សាយបានឲ្យដឹងថា; មេ គ្រប់គ្រង ល្បែង ទឹកភ្លៀង គេប្រើប្រាស់ ម៉ាស៊ីន មួយប្រភេទ […]