ព័ត៌មានជាតិ

ឯកឧត្តម ជិន ប៊ុនស៊ាន ជួបសំណេះសំណាលជាមួយ ក្រុមប្រឹក្សា ឃុំ សង្កាត់ មេភូមិ អនុភូមិ និងជំនួយការភូមិទាំងអស់ទូទាំងខេត្តកែប

ឯកឧត្តម ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកែប នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ នេះ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយ ក្រុមប្រឹក្សា ឃុំ សង្កាត់ មេភូមិ អនុភូមិ និងជំនួយការភូមិទាំងអស់ទូទាំងខេត្តកែប ដើម្បីពិនិត្យការអនុវត្តន៍តួនាទីភារកិច្ច សមិទ្ធផលការងារ និងបញ្ហា ប្រឈមនានា នៅថ្នាក់មូលដ្ឋាន។ ពិធីជួបសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម កែន សត្ថា រដ្ឋលេខធិការទីស្តីការគណៈរដ្ឋមន្ត្រ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណអភិបាលខេត្តកែប ឯកឧត្តម ជា ថោយ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោកជំទាវ ប៉ែន រឹកស៊ី រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន អនុប្រធាន អចិន្ត្រៃយ៍ សមាជិក សមាជិកា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយ ឃុំ […]

ព័ត៌មានជាតិ

ឯកឧត្តម ខៀវ កាញារីទ្ធ ណែនាំឱ្យបងប្អូនប្រជាពលរដ្ឋមិនត្រូវភ្លេច​ថែរក្សាអនាម័យ សុខភាព និងបន្តអនុវត្តន៍ ៣ កុំ ៣ ការពារ ទោះបីការឆ្លងជំងឺកូវីដ-១៩ មានការធូរ​ស្រាល​ហើយក្ដី

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះ​ស្រុកកោះសូទិន ខេត្តកំពង់ចាម និងលោកជំទាវ ទេព រង្ស៊ី ប្រធានកិត្តិយស សមាគមនារី​ដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន និងជាប្រធានកិត្តិយស ក្រុមគ្រូពេទ្យ​ស្ម័គ្រ​ចិត្ត ឯកឧត្តម ខៀវ កាញារីទ្ធ បានអញ្ជើញចុះពិនិត្យ​មើលដំណើរការ ពិគ្រោះនិងព្យាបាលជំងឺ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ដោយ​ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ខៀវ កាញារីទ្ធ ស្ថិតនៅក្នុងបរិវេណសាលាបឋមសិក្សា ដំណាក់ព្រីង ឃុំ មហាលាភ ស្រុកកោះ​សូទិន ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២។   ក្នុងឱកាសនោះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ បានគូសបញ្ជាក់ថា បើទោះបីជាស្ថាន​ភាពនៃការឆ្លងជំងឺកូវីដ-១៩ មានការធូរស្រាលទៅហើយយ៉ាងណាក្តី តែបងប្អូនមិនត្រូវភ្លេច​ថែរក្សាអនាម័យ សុខភាព និងបន្តអនុវត្តន៍ ៣ កុំ ៣ ការពារ ឱ្យបានត្រឹមត្រូវ។ ឯកឧត្តមបាន​ថ្លែងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនេះ បានបង្កើតឡើងជាង១ ឆ្នាំមកហើយ […]