ព័ត៌មានជាតិ

កសិករនៅខេត្តត្បូងឃ្មុំ ចាប់ផ្ដើមបង្កបង្កើនផលស្រូវដើមរដូវវស្សាបានជិត១២ភាគរយហើយ

នៅដើមរដូវវស្សាឆ្នាំនេះ កសិករចាប់ភ្ជួររា ស់ដីដើម្បីបង្កបង្កើនផលស្រូវចំនួន៣ប្រភេទ គឺមានស្រូវស្រាល ស្រូវកណ្តាល និងស្រូវធ្ងន់ បានជិត១២ភាគរយហើយ គិតត្រឹម ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២នេះ ។   បងស្រី ផាន់ អ៊ាន អាយុ៥៨ឆ្នាំ រស់នៅភូមិស្នាកណ្តាល ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានបញ្ជាក់ឱ្យដឹងថា គ្រួសារគាត់ ក៏ដូចកសិករក្នុងភូមិដែរ គឺនិយមដាំស្រូវរំដួលណាស់ ព្រោះវាបរិភោគមានរសជាតិឆ្ងាញ់ មានទីផ្សារលក់ដូរស្រួល ក្នុងចំណោមប្រជាពលរដ្ឋជាង៣០០គ្រួសារ គឺពី៦០ទៅ៧០ភាគរយដែលបានដាំស្រូវរំដួលនេះ ។ ហើយឆ្នាំនេះ អាកាសធាតុ មិនសូវអំណោយផលទេ ដោយមិនសូវមានភ្លៀង គាត់បានសាបព្រួសស្រូវចំនួន២ដងរួចមកហើយ តែ ស្រូវមិនសូវដុះសោះ មូលហេតុ មេឃក្តៅពេក ។ ចំពោះពូជស្រូវនេះក្នុង១គីឡូក្រាមតម្លៃ ២៥០០ ទៅ ៣០០០រៀល ក្នុងដីទំហំ ៣០អា អាចប្រើពូជ៥០គីឡូក្រាមផងដែរ ។   លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ […]

ព័ត៌មានជាតិ

ក្រុមហ៊ុន ជីប ម៉ុង រៀបចំវគ្គបណ្ដុះបណ្ដាលសុវត្ថិភាពទោចក្រយានយន្តដល់បុគ្គលិក

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ឧសភា ២០២២ នាយកដ្ឋានសុវត្ថិភាពនៃក្រុមហ៊ុន ជីប ម៉ុង បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីសុវត្ថិភាពចរាចរណ៍ទោចក្រយានយន្តដល់បុគ្គលិក ជីប ម៉ុង នៅក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពតាមដងផ្លូវ។ កម្មវិធីបណ្ដុះបណ្ដាលនេះធ្វើឡើងក្រោមកិច្ចសហការជាមួយក្រុមហ៊ុន អិន ស៊ី អិច ហុងដា ក្នុងគោលដៅអប់រំបន្ថែម​ដល់​បុគ្គលិក​ ជីប ម៉ុង ដែលជាម្ចាស់​ទោចក្រយានយន្ត លើការយល់ដឹងពីសុវត្ថិភាពចរាចរណ៍ដូចជា បណ្ដុះបណ្ដាលច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សិទ្ធិអាទិភាពនៅផ្លូវប្រសព្វ ភ្លើងសញ្ញាចរាចរណ៍ និងសុវត្ថិភាពអ្នករួមដំណើរ ក៏ដូចជាពង្រឹងជំនាញបើកបរទោចក្រយានយន្តតាមរយៈការអនុវត្តផ្ទាល់ ចំណេះដឹងតំហែទាំយានជំនិះ និងការយល់ដឹងពីការអែបខាងប្រកបដោយសុវត្ថិភាព។ គួរបញ្ជាក់ផងដែរ សិក្ខាសាលានេះនឹងធ្វើឡើងរយៈពេល២ថ្ងៃជាប់គ្នាគឺ ថ្ងៃទី១០ និងទី១១ ខែឧសភា ឆ្នាំ២០២២។ ក្រុមហ៊ុន ជីប ម៉ុង តែងតែចូលរួមយ៉ាងសំខាន់ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងគិតគូរជាចម្បងលើសុខសុវត្ថិភាពរបស់បុគ្គលិក​ ក៏ដូចជាសុវត្ថិភាពចរាចរណ៍ និងប្រជាជនជាសាធារ​ណៈ៕ អំពីក្រុមហ៊ុន៖ ក្រុមហ៊ុន ជីប ម៉ុង បង្កើតឡើងតាំងពីឆ្នាំ១៩៨២ បច្ចុប្បន្នគឺជាសាជីវកម្មឈានមុខគេមួយនៅកម្ពុជា ដែលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍប្រទេសកម្ពុជា។ ជីប ម៉ុង មានពាណិជ្ជកម្មចំនួន […]