ព័ត៌មានជាតិ

បន្ទាប់ពីបានផ្អាកមួយរយះចាប់បេីកវិញហេីយសង្វៀនបញ្ជល់មានបៀរអាប៉ោងដ៏ធំ

ថ្ងៃ១១កើតខែពិសាខ ឆ្នាំខាល ចត្វាស័ក ព ស ២៥៦៥ ត្រូវថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០២២ សង្វៀនជល់មាន់ និងអាប៉ោងមួយកន្លែង នៅចំណុចខាងមុខផ្សារម៉ុងឌីយ៉ាល់ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក បាននឹងកំពុងបើកឲ្យអ្នកលេងចូលលេងវិញយ៉ាងរលូន បន្ទាប់ពីទីតាំងនេះបានបិទមួយរយៈកាលពីពេលកន្លងមក។ ប្រជាពលរដ្ឋ និងមហាជនកំពុងដាក់ការសង្ស័យថា ទីតាំងបើកសង្វៀនជល់មាន់ និងអាប៉ោងមួយកន្លែងនេះ បានបិតមួយរយះហើយ ពេលនេះបើកដំណើរឡើយវិញហើយ ប្រហែលជារត់ការក្នុងមូលដ្ឋានបានហើយមើលទៅបានជាបើកដំណើរការវិញយ៉ាងរលូន ហើយគ្មានអាជ្ញាធរចុះបង្ក្រាបទាល់តែសោះ។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះ ក្រុមអ្នកព័ត៌មានយើង បានចុះទៅដល់ទីតាំងកន្លែងខាងលើ ពិតជាមានការបើកលេងល្បែងស៊ីសងជាក់ស្តែងលេងពិតប្រាកដ ហើយប្រជាពរដ្ឋនៅក្បែរនោះបានបញ្ជាក់ដែរថា រាល់ថ្ងៃនេះពួកគាត់មានការព្រួយបារម្មណ៍ ចំពោះសុខសុវត្ថិភាពរបស់ពួកគាត់ ព្រោះថាបើទីកន្លែងណាមានបើកល្បែងស៊ីសងទីកន្លែងនោះ មិនយូរទេ នឹងកើតមានអំពើចោរកម្មដូចជា លួច.ឆក់.វ៉ៃប្លន់.និងគោសផ្ទះ កើតឡើងជាក់ជាមិនខាន។ ដូចនេះប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្នើរសុំឲ្យលោកឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ជា ពិសី អភិបាលខណ្ឌទួលគោក និងលោកសុខ ហេង អធិការខណ្ឌទួលគោក គួរតែមានវិធានការចុះបង្ក្រាបទីតាំងល្បែងស៊ីសងជល់មាន់ និងអាប៉ោងនៅក្នុងមូលដ្ឋានដែនរបស់ខ្លួនផង ដើម្បីកុំប្រជាពលរដ្ឋ […]