ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ អញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតអាហារូបករណ៍ក្រសួងព័ត៌មាន (ស២)

ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃគណៈកម្មការប្រតិបត្តិ សម្ពន្ធយុវជនអាហារូបករណ៍ (ស២) តំណាងឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតអាហារូបករណ៍ ក្រសួងព័ត៌មាន រៀបចំដោយសម្ពន្ធយុវជនអាហារូបករណ៍ (ស២) ចេញទៅសិក្សានៅសាកលវិទ្យាល័យរាជផាត់ឧបុនរាជធានី ព្រះរាជាណាចក្រថៃ នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។

ព័ត៌មានជាតិ

លោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្ត្រសម្តេចតេជោ បានដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យ និងព្យាបាលជំងឺជូនកងទ័ព និងគ្រួសារកងទ័ព កងពលតូចអន្តរាគមន៍លេខ៧ និងប្រជាពលរដ្ឋ ដោយមិនគិតលុយ

(ព្រះវិហារ)លោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្ត្រសម្តេចតេជោ បានដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យ និងព្យាបាលជំងឺជូនកងទ័ព គ្រួសារកងទ័ព កងពលតូចអន្តរាគមន៍លេខ៧និងប្រជាពលរដ្ឋ ដោយមិនគិតលុយ ដោយបានទទួលយ៉ាងកក់ក្តៅពីសំណាក់ ឧត្តមសេនីយ៌ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៌លេខ៣ និងឧត្តមសេនីយ៌ទោ ដួង សំនៀង មេបញ្ជាការ កងពលតូចអន្តរាគមន៌លេខ៧ ព្រមទាំងនាយទាហាន និងពលទាហានទូទាំង កងពលតូចអន្តរាគមន៌លេខ៧ទាំងមូល ។ ពិធីពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺនេះ បានប្រព្រឹត្តទៅនៅទីតាំង កងពលតូចអន្តរាគមន៌លេខ៧ ភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្ត ព្រះវិហារ នាព្រឹកថ្ងៃអាទិត្យ ១៥ កើត ខែពិសាខ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២។ ក្នុងពិធីនេះដែរលោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្រ្តសម្តេចតេជោ បានមានប្រសាសន៍សំណេះសំណាល និងនាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន […]