(ទីក្រុងបាលី, ប្រទេសឥណ្ឌូនេស៊ី)៖ កាលពីល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Aung Naing Oo រដ្ឋមន្ត្រីក្រសួងវិនិយោគ និងទំនាក់ទំនងសេដ្ឋកិច្ចបរទេស និងសហការី នៅសណ្ឋាគារ AYANA Resort & Spa នៃទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានបានបញ្ចប់ដោយជោគជ័យ និងផ្លែផ្កា។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណចំពោះ ឯកឧត្តម AUNG NAING OO ដែលបានផ្តួចផ្តើមរៀបចំកិច្ចពិភាក្សានេះ និងបានគាំទ្រកម្ពុជាក្នុងនាមជាប្រធានដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានក្នុងឆ្នាំ២០២២។ ឯកឧត្តមរដ្ឋមន្រ្តីបន្តថា ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើវឌ្ឍនភាពសេដ្ឋកិច្ច-ពាណិជ្ជកម្មទាំងក្នុងក្របខណ្ឌតំបន់ និងទ្វេភាគី សំដៅលើកម្ពស់ទំហំពាណិជ្ជកម្ម និងជំរុញការស្តារសេដ្ឋកិច្ចឡើងវិញ។ ជាមួយគ្នានេះ ឯកឧត្តម Aung Naing Oo បានថ្លែងកោតសរសើរកម្ពុជាពីភាពជោគជ័យក្នុងការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា-ចិន និងកម្ពុជា-កូរ៉េ នាពេលថ្មីៗនេះ។ ទន្ទឹមនឹងនេះ ឯកឧត្តម Aung […]
Day: June 26, 2022
អាវុធហត្ថរាជធានីភ្នំពេញ ចុះបង្ក្រាបជាក់ស្តែង ទីកន្លែងលេងល្បែងភ្នាល់ជល់មាន់ ០២ទីតាំងបន្តបន្ទាប់គ្នា!
នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០៨នាក់ ទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីលេងល្បែងភ្នាល់ជល់មាន់ខុសច្បាប់ បន្ទាប់ពីឃាត់ខ្លួនបាន ខណៈពេលពួកគេកំពុងតែប្រមូលផ្តុំគ្នា ជល់មាន់ភ្នាល់ដាក់លុយ នៅចំណុចភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និងនៅចំណុចភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។ ជនសង្ស័យទាំង០៨នាក់មានឈ្មោះ ៖ ១-ឈ្មោះ ជ័យ ឌីណា ភេទប្រុស អាយុ៤២ឆ្នាំ ២-ឈ្មោះ សេង ឆវី ភេទប្រុស អាយុ៣៧ឆ្នាំ ៣-ឈ្មោះ ជូ ប៊ុនថន ភេទប្រុស អាយុ២២ឆ្នាំ ៤-ឈ្មោះ សែម សំបូរ ភេទប្រុស អាយុ៣៦ឆ្នាំ ៥-ឈ្មោះ កែវ ភក្តី ភេទប្រុស អាយុ៣៧ឆ្នាំ ៦-ឈ្មោះ ភិន ប៊ុនលី ភេទប្រុស អាយុ៣៥ឆ្នាំ ៧-ឈ្មោះ ង្វៀង យ៉ាំងតាំង ភេទប្រុស អាយុ៤៣ឆ្នាំ ៨-ឈ្មោះ […]