នៅតំបន់ភាគខាងត្បូងនៃប្រទេសវៀតណាមនាពេលបច្ចុប្បន្ននេះមានបងប្អូនជនជាតិខ្មែរជាង ១,៣ លាននាក់ ដែលភាគច្រើនរស់នៅតាមបណ្ដាខេត្ត ទីក្រុងនៅតំបន់វាលទំនាប ទន្លេមេគង្គ។ ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ បក្សនិងរដ្ឋវៀតណាមបានដាក់ចេញគោលន យោ បាយជាច្រើនដែលផ្តល់អាទិភាពដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិខ្មែរតាម បណ្ដាខេត្ត ក្រុងនៅភូមិភាគខាងត្បូង។ ឆ្លងតាមរយៈនោះ ជីវភាពរស់នៅខាងសម្ភារ និង ស្មារតីរបស់បងប្អូនជនជាតិខ្មែរត្រូវបានជួយលើកកម្ពស់ និងបង្កើនជីវភាពរស់នៅឥត ឈប់ឈរ ដោយមានជំហានអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់ជាច្រើន។ ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ តំបន់ដែលមានបងប្អូនជនជាតិខ្មែររស់នៅច្រើននាភាគ ខាង ត្បូងនៃប្រទេស វៀតណាម ត្រូវបានវិនិយោគទឹកប្រាក់រាប់រយពាន់លានដុង ដើម្បី រៀប ចំ ដាក់ដំណើរការគម្រោងកសាងផ្សេងៗ ជួយឧបត្ថម្ភដល់ការអភិវឌ្ឍផលិតកម្ម បណ្តុះ បណ្តាលកម្មាភិបាលនិងសហគមន៍សាងសង់លំនៅឋានជាង ៩ ម៉ឺនខ្នងហើយ ជួយ ឧបត្ថម្ភ ដីបង្កបង្កើនផល និងដីលំនៅឋានឱ្យប្រជាជនជាង ៣ ម៉ឺនគ្រួសារ ជួយឧបត្ថម្ភបណ្តុះ បណ្តាល ផ្លាស់ប្តូរមុខរបរ បង្កើតការងារធ្វើជូនកម្មករជាង ២ម៉ឺននាក់។ល។ មកទល់ ពេល នេះ អត្រាភាពក្រីក្រនៃបងប្អូនជនជាតិខ្មែរមានត្រឹមតែប្រហែលជា ២៥ភាគរយ ប៉ុណ្ណោះ ធ្លាក់ចុះ ៣ភាគរយ ក្នុងមួយឆ្នាំ។ […]
Day: August 5, 2022
សម្ដេចតេជោ ហ៊ុន សែន អរគុណចំពោះជនរួមជាតិ ដែលបានចូលរួមក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត ប្រព្រឹត្តទៅដោយភាពស្ងប់ស្ងាត់ល្អ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍អរគុណចំពោះជនរួមជាតិ ដែលបានចូលរួមជាមួយកិច្ចការដ៏ល្អ ក្នុងដំណើរការយុទ្ធនាការឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ប្រព្រឹត្តទៅដោយភាពស្ងប់ស្ងាត់ល្អ។ ក្នុងសារពិសេសេជាសំឡេងផ្ញើជូនជនរួមជាតិ នារសៀលថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន ក៏បានអរគុណចំពោះក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤កន្លងទៅ ដែលនឹងត្រូវផុតអាណត្តិក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ហើយបានលើកឡើងថា នៅក្នុងរយៈពេលនៃការឆ្លងកាត់ជំងឺកូវីដ១៩ គឺក្រុមប្រឹក្សាឃុំ សង្កាត់ ដែលបងប្អូនបានធ្វើការបោះឆ្នោតកាលពីឆ្នាំ២០១៧ ពិតជាបានបម្រើប្រជាជនល្អ ការពារប្រជាជនបានល្អ។ ឯការចាក់វ៉ាក់សាំងទៀតសោតគឺតាមរយៈ ឃុំ សង្កាត់ ភូមិនោះឯង ដែលជាអ្នកជួយរៀបចំបានយ៉ាងល្អ ដើម្បីឱ្យបងប្អូនបានទទួលវ៉ាក់សាំងគ្រប់ៗគ្នា។ ទន្ទឹមនេះដែរ នៅក្នុងពេលមាន ជំនន់ជន់លិចនៅតាមបណ្ដាខេត្ត រាប់ទាំងរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ បាត់ដំបង និងខេត្ដបន្ទាយមានជ័យ ថ្នាក់ឃុំ សង្កាត់ របស់យើងបានប្រឹងប្រែយ៉ាងខ្លាំង ដើម្បីនឹងបម្រើប្រជាពលរដ្ឋនៅពេលនោះ។ ជាងនេះទៀត ការបិទខ្ទប់នៅតំបន់ខ្លះនៅពេលមានកូវីដ១៩ តម្រូវឱ្យអាជ្ញាធរឃុំ សង្កាត់នៅពេលនោះធ្វើសកម្មភាពយ៉ាងច្រើន ដើម្បីបម្រើទៅដល់ប្រជាពលរដ្ឋ។ រាប់ទាំងការផ្ដល់ជំនួយទាំងឡាយ […]