ព័ត៌មានជាតិ

សន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃការសង្កេតការណ៍បោះឆ្នោត របស់អ្នកសង្កេតការណ៍ជាតិ

អ្នកសង្កេតការណ៍ជាតិ ធ្វើសន្និសីទសារព័ត៌មានស្តីពី លទ្ធផលនៃការសង្កេតការណ៍ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នារសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ នៅសណ្ឋាគារ Hyatt Regency Phnom Penh រាជធានីភ្នំពេញ។

ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង ថ្លែងអំណរគុណកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញា​ធរ​ពាក់ព័ន្ធ ក្នុងការចូលរួមទប់ស្កាត់ ដោះស្រាយរាល់​បាតុ​​ភាពអសកម្មនានា ក្នុងដំណើរ​ការ​បោះឆ្នោត

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន​គណៈ​បញ្ជាការសន្ដិសុខអចិន្ដ្រៃយ៍សម្រាប់ការបោះឆ្នោត(គ.ស.អ) បានថ្លែងអំណរគុណ​ចំពោះអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ក្នុងការចូលរួមបង្ការ ទប់ស្កាត់ និង​ដោះស្រាយរាល់បាតុភាពអសកម្មនានា ដោយឈរលើគោលការណ៍ អព្យាក្រឹតក្នុងវិជ្ជាជីវៈ នៅក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ ការលើកឡើងនេះ តាមរយៈលិខិតសរសើរ និងថ្លែងអំណរគុណរបស់គណៈបញ្ជាការសន្ដិ​សុខអចិន្ដ្រៃយ៍សម្រាប់ការបោះឆ្នោត(គ.ស.អ) ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ ដែលចុះ​ហត្ថ​លេខាដោយសម្ដេចក្រឡាហោម ស ខេង។   សម្ដេចក្រឡាហោម ស ខេង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ​កងកម្លាំង​ប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ បានខិតខំយកអស់​កម្លាំង​កាយ និងស្មារតី ចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម បានល្អប្រសើរនៅគ្រប់ដំណាក់កាល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ សម្ដេចក្រឡាហោមបានគូសបញ្ជាក់ថា “ខ្ញុំសូមថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់បំពេញ ភារកិច្ចប្រកប​ដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ ពីសំណាក់អាជ្ញាធរ និងកងកម្លាំងប្រដាប់​អាវុធ​ទាំងអស់ ក្នុងការចូលរួមបង្ការ ទប់ស្កាត់ និងដោះស្រាយរាល់បាតុភាពអសកម្មនានា ដោយ​ឈរលើគោលការណ៍ […]