ភ្នំពេញ ទទួលបានគម្រោងវិនិយោគថ្មីៗពីវិស័យឯកជនជាង១ពាន់គម្រោង លើផ្ទៃដី សាងសង់ប្រមាណ៤,៦៣លានម៉ែត្រក្រឡា ដែលមានទំហំទុនវិនិយោគជាង
Day: August 5, 2022
កម្ពុជាមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០
មន្ត្រីជាន់ខ្ពស់ក្រសួង ផែនការ អះអាងថា កម្ពុជាមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ បន្ទាប់ពីការវាយតម្លៃលើសូចនាករសំខាន់ៗរបស់រាជរដ្ឋាភិបាល នឹងអាចឈានដល់ គោលដៅ កំណត់ជាបន្តបន្ទាប់ ជាពិសេសកំណើន GDP របស់ប្រជាជន បាននិងកំពុងបន្តកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ។ លោកជំទាវ ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាល ទទួល បន្ទុកជាអគ្គនាយក វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ មានប្រសាសន៍ថា បើតាមការ ព្យាករណ៍ ជាពិសេសការ កំណត់របស់ប្រមុខរាជរដ្ឋាភិ បាល នៅឆ្នាំ ២០៣០ នឹងប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ហើយបច្ចុប្បន្នបាន និងកំពុងបង្ហាញ ឲ្យឃើញជាបណ្តើរៗហើយ ក្នុងនោះតាមរយៈការគណនាសាកល្បងទៅលើកំណើន GDP ប្រជាជន ដោយការគណនានេះឃើញ ថា មានការប្រែប្រួលខ្លាំង ដែលរាជរដ្ឋាភិបាលអាចសង្ឃឹមថា នៅ ឆ្នាំ២០៣០ ប្រជាជនកម្ពុជា ក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ជាមិនខាន។ យោងតាមអង្គការសហប្រជា ជាតិកំណត់ថា ប្រទេសដែលមានចំណូលទាប គឺប្រជាជននៃ ប្រទេស នោះ មានកំណើន […]
អភិបាលខេត្តកោះកុង អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយកីឡាករឈ្នះមេដាយមាស និងសំរឹទ្ធក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២២ ក្នុងប្រទេសវៀតណាម
នាថ្ងៃចន្ទ ទី៦ ខែមិថុនា ឆ្នាំ២០២២ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយ កីឡាករឈ្នះមេដាយមាស និងសំរឹទ្ធក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម (Sea Games) ឆ្នាំ២០២២ ក្នុងប្រទេសវៀតណាមរួមជាមួយនឹងការដង្ហែក្បួន ដើម្បីអបអរសាទរដល់កីឡាករក្នុងខេត្តកោះកុង។ លោកជំទាវអភិបាលខេត្ត បានគូសបញ្ជាក់ថា ខ្ញុំពិតជាមានមោទនភាពចំពោះក្មួយៗជាកីឡាករ ដែលមានស្រុកកំណើតនៅខេត្តកោះកុងផ្ទាល់ ដែលទទួលបានមេដាយមាស និងសំរឹទ្ធក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម (Sea Games) ឆ្នាំ២០២២ក្នុងប្រទេសវៀតណាម។ ប្រជាពលរដ្ឋនៅទូទាំងខេត្ត ពិតជាមានក្តីរំភើបរីករាយជាមួយក្មួយៗ ជាកីឡាករទាំងអស់ ដែលបានបង្ហាញសមត្ថភាពនៅលើឆាកអន្តរជាតិ ដែលនាំកិត្តិយសសម្រាប់ជាតិ និងប្រជាជនទាំងអស់។ សូមក្មួយៗ ជាកីឡាករទាំងអស់បន្តយកចិត្តទុកដាក់ក្នុងការហ្វឹកហាត់បន្តទៀត ដើម្បីចូលរួមសម្រាប់ជាម្ចាស់ផ្ទះនាឆ្នាំ២០២៣ ខាងមុខបន្តលើកមុខមាត់ខេត្តកោះកុងយើងបន្តទៀត និងបន្តជម្រុញលើកទឹកចិត្តដល់យុវជន ឱ្យចូលរួមលេងកីឡា ដើម្បីចូលរួមប្រកួតប្រជែងផង និងដើម្បីសុខភាពផង ជៀសវាងការប្រើប្រាស់គ្រឿងញៀន៕