ព័ត៌មានជាតិ

នាយកដ្ឋានសុខភាពសិក្សា នៃក្រសួងអប់រំ បើកសិក្ខាសាលាស្ដីពីការពិនិត្យ និងកែសម្រួលខ្លឹមសារសៀវភៅសិក្សាគោលមុខវិជ្ជាអប់រំសុខភាពសម្រាប់គ្រូ និងសិស្សថ្នាក់ទី៥ ដល់ថ្នាក់ទី៩

នាយកដ្ឋានសុខភាពសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការគាំទ្រដោយគម្រោងយើងរួមគ្នា នៃអង្គការអាដ្រាកម្ពុជា រៀបចំសិក្ខាសាលាស្ដីពីការពិនិត្យ និងកែសម្រួលខ្លឹមសារសៀវភៅគោលមុខវិជ្ជាអប់រំសុខភាព សម្រាប់សៀវភៅគ្រូ និងសិស្សថ្នាក់ទី៥ ដល់ថ្នាក់ទី៩ នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពី លោកគ្រូ អ្នកគ្រូ អញ្ជើញមកពីសាលាបឋមសិក្សា និងអនុវិទ្យាល័យក្នុងក្រុងស្រុកទាំង៨ និងក្រុមការងារនៃអង្គការអាដ្រាប្រចាំខេត្តព្រះវិហារ។