ព័ត៌មានជាតិ

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីចាត់ការ ១ ខ្នង កម្ពស់២ជាន់ មាន១៥បន្ទប់ នៅវិទ្យាល័យ ជាស៊ីម ជ្រោយចង្វារ​ ក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ 

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្ដផ្សារភ្ជាប់ឱ្យកាន់តែជិតស្និទ្ធ

ព័ត៌មានជាតិ

ពិធីចុះអនុសារណៈ ដើម្បីសហប្រតិបត្តិការអភិវឌ្ឍនិងផ្លាស់ប្តូរកម្មវិធីសិក្សា

រាជធានីភ្នំពេញ ៖ ដោយទទួលបានសេចក្តីទុកចិត្តពី សាកលវិទ្យាល័យអន្តរជាតិ អាល់ម៉ាទីណះ នៃប្រទេសម៉ាឡេស៊ី នៅ

ព័ត៌មានជាតិ

ប្រធានសហព័ន្ធវាយសីជំរុញឱ្យក្រុមជម្រើសជាតិបន្តការខិតខំដើម្បីសម្រួច គោលដៅដណ្តើមមេដាយជូនជាតិ នាស៊ីហ្គេម ២០២៣

ឯកឧត្តម លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជាបានជំរុញឱ្យកីឡាករ កីឡាការិនីជម្រើសជាតិរបស់ខ្លួនបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត

ព័ត៌មានជាតិ

សមត្ថកិច្ច​ចម្រុះ​ចុះ​ចាប់​រថយន្ត​ដឹក​ឈើ​របស់​លោក ញ៉ាញ់ ដែល​ជា​ឈ្មួញ​ឈើ​ចាស់វស្សារ ក្នុងស្រុក​កែវ​សីមា​

ខេត្ត​មណ្ឌលគិរី​: កម្លាំង​អាវុធហត្ថ​ស្នាក់ការ​លេខ​៧៦១ បាន​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ត្រី សាក់ សុ​គុណ បាន​ដឹកនាំ​កម្លាំង​សហការ​ជាមួយ​លោក ឆៀង ណាក់ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ចុង​ផ្លាស និង​ស្រែ​ព្រះ ចុះ​ចាប់​រថយន្ត​ដឹកជញ្ជូន​ឈើ​ឆ្លងដែន​ខុស​ច្បាប់​របស់​លោក ញ៉ាញ់ ដែល​ជញ្ជូន​ឈើប្រណិត​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ជា​រៀងរាល់​ថ្ងៃ​នោះ​។​ ​ករណី​ចុះ​ចាប់​រថយន្ត​ដឹកឈើ​ខាងលើ​នេះ​បាន​ធ្វើឡើង កាលពី​វេលា​ម៉ោង​២ និង​១០​នាទី រសៀល​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២២ ចំណុច​ចំការ​ស្វាយ ស្ថិតនៅ​ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា ខេត្ត​មណ្ឌល​គី​រី​។​ ​ចំណែក​វត្ថុតាង​ដែល​ដែល​កម្លាំង​ចាប់​យក​រួមមាន​៖ រថយន្ដ​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៌​ខៀវ ពាក់​ស្លាក​លេខ “​ម​០៥-២០​ភ​.​ព​២” ចំណុះ​មួយ​តោន​កន្លះ​ចំនួន​មួយគ្រឿង និង​ឈើ​ប្រភេទ​លេខ​មួយ​ដូចជា ឈើ​សា​ឡៅ និង​ឈើ​សុ​ក្រំ​ចំនួន​១០​ដុំ ។ ចំណែក​ឈ្មួញ​ឈើ​ឈ្មោះ​លោក ញ៉ាញ់ ដែល​ជា​ឈ្មួញ​បទល្មើស​ព្រៃឈើ​ឆ្លងដែន​ចាស់វស្សារ​ជញ្ជូន​ឈើ​លក់​រាប់​ឆ្នាំ​មកហើយ​នោះ ក៏​គេ​មិនទាន់​ឃើញ​សមត្ថកិច្ច​ជំនាញ​ធ្វើ​ឃាត់ខ្លួន​មក​សាកសួរ​នោះដែរ​។​ ​បច្ចុប្បន្ន វត្ថុតាង​ខាងលើ​ត្រូវបាន​កម្លាំង​ជំនាញ​យកទៅ​រក្សាទុក​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ចុង​ផ្លាស់ និង​ស្រែ​ព្រះ​ដើម្បី​រងចាំ​ការវាស់វែង​ចាត់ការ​បន្ត​នីតិវិធី​៕