ព័ត៌មានជាតិ

រោងចក្រចំនួន២បានរៀបចំដាក់ឱ្យប្រើប្រាស់ជាផ្លូវការបន្ទប់បំបៅដោះកូន មានលក្ខណៈស្តង់ដារ ជាលើកដំបូងនៅខេត្តកំពត

រោងចក្រចំនួន២ បានរៀបចំពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ បន្ទប់បំបៅដោះកូន មានលក្ខណៈស្តង់ដារ ជាលើកដំបូងនៅខេត្តកំពត ដើម្បីបង្កលក្ខណៈងាយស្រួលដល់កម្មការិនីក្នុងការបំបៅកូនឱ្យបានពេញលេញ។   លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាលបានឱ្យដឹងថា អង្គការ ហេទ្បែន ខេលល័រ និងគម្រោង MUSEFO នៃអង្គការ GIZ សហការជាមួយសាលាខេត្តកំពត រោងចក្រ KEME GARMENT (CAMBODIA) និង JIA GARMENT បានរៀបចំ «ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការបន្ទប់បំបៅដោះកូន» មានលក្ខណៈស្តង់ដារ ជាលើកដំបូងនៅខេត្តកំពត ដើម្បីងាយស្រួលដល់កម្មការិនី ដែលធ្វើការនៅទីនេះ អាចមានពេលវេលាក្នុងការបំបៅដោះកូនបានពេញលេញ និងមិនមានផលវិបាកក្នុងការគ្មានកន្លែងបំបៅដោះកូនទៀតនោះទេ។ ជាមួយគ្នានោះ លោកជំទាវក៏បានក្រើនរំលឹកដល់បងប្អូនកម្មករ កម្មការិនី ឱ្យយល់ពីគុណតម្លៃដ៏ល្អឥតខ្ចោះ របស់ទឹកដោះម្តាយចំពោះទារកនិងកុមារ។ លោកជំទាវបានបន្តទៀតថា ទឹកដោះម្តាយគឺពិតជាមានសារសំខាន់ណាស់សម្រាប់កូនៗរបស់យើង ព្រោះវាអាចធ្វើឱ្យកូនៗមានបញ្ញាឈ្លាសវៃ មានខួរក្បាលល្អ រៀនពូកែ មានសុខភាពល្អប្រសើរ គ្មានជំងឺ រាងកាយមាំមួនសង្ហា និងកូនៗមានអនាគតបវររុងរឿង ហើយដែលគុណភាពទាំងអស់នេះ អាចសម្រេចបាន ដោយគ្រាន់តែអនុវត្តការបំបៅដោះកូន ឱ្យបានពេញលេញតែប៉ុណ្ណោះ។   ចំណែកលោកស្រីបណ្ឌិត Sanne […]

ព័ត៌មានជាតិ

គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ធំ បានរៀបចំពិធីសន្និបាតសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២

ឯកឧត្តម សុក ហៃ អភិបាលរងខេត្តកំពង់ធំលោក ប្រែង សាវុធ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ធំ លោក លោកស្រីប្រធានមន្ទីរ ជុំវិញខេត្ត អភិបាល អភិបាលរងក្រុង/ស្រុក កងកម្លាំងទាំងបី និងសមាជិកសមាជិកាប្រមាណជាង៥០០នាក់អញ្ជើញចូលរួមក្នុងពិធីរៀបចំពិធីសន្និបាតសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ នៅភោជនីយដ្ឋានឡូវ គឹមសេង។   លោក ប្រែង សាវុធ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ធំ បានឡើងធ្វើរបាយការណ៍សម្រាប់ខេត្តកំពង់ធំ ចែកជាក្រុង១ ស្រុក៨ ឃុំ/សង្កាត់ មានចំនួន៨១ មានភូមិចំនួន៧៦៥ភូមិ។ ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១ មានចំនួន៤៣១.៧៧៦នាក់ សរុបចំនួនការិយាល័យបោះឆ្នោតមានចំនួន១.១៤២ការិយាល័យ ចំនួនគណបក្សនយោបាយមាន១៣គណបក្សបានចុះបញ្ជី និងដាក់ឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥។ លទ្ធផលបណ្ដោះអាសន្នទទួលបាន អ្នកបានទៅបោះឆ្នោតចំនួន៣៣៥.១៩០នាក់ នៃឈ្មោះក្នុងបញ្ជីចំនួន៤៣១.៧៧៦នាក់ ត្រូវនឹង៧៧.៦៣%។ ចំពោះគណបក្សដែលទទួលបានអាសនៈរួមមាន÷១.គណបក្សប្រជាជនកម្ពុជាទទួលបានចំនួន២០៥.៨៨២សំឡេង ស្មើនឹង៤០៦អាសនៈ។ ២.គណបក្សភ្លើងទៀនទទួលបានចំនួន   ៩៤.៣២៣សំឡេង ស្មើនឹង១៦៥អាសនៈ។ ៣.គណបក្សហ៊្វុនស៊ិនប៉ិចទទួលបានចំនួន១៦.២២៦សំឡេង ស្មើនឹង១២អាសនៈ។ ៤.គណបក្សប្រជាធិបតេយ្យមូលដ្ឋានទទួលបានចំនួន១.០៦៨សំឡេង ស្មើនឹង២អាសនៈ។   ថ្លែងនៅក្នុងកម្មវិធីនេះផងដែរឯកឧត្តម […]