ព័ត៌មានជាតិ

ឯកឧត្តម ខៀវ កាញារីទ្ធ និងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អញ្ជើញជាអធិបតីការប្រកួតរ៉ូបូតថ្នាក់ជាតិ លើកទី៩

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម មីកាមិ ម៉ាសាហ៊ីរ៉ូ (Mikami Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីការប្រកួតរ៉ូបូតថ្នាក់ជាតិ លើកទី៩ ឆ្នាំ២០២២ ដែលពិធីនេះប្រព្រឹត្តទៅនៅសាលដំបូលទូក សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ដោយជ័យលាភីលេខ១ បានទៅលើក្រុមរ៉ូបូត CADT 01 មកពីបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។

ព័ត៌មានជាតិ

សម្តេចក្រឡាហោម ស ខេង៖ ដំណាក់កាលជំងឺកូវីដ១៩ សមត្ថកិច្ចបង្ក្រាបបទល្មើស គ្រឿងញៀនជាង៧ តោន និងឃាត់ជនសង្ស័យជាង៣ម៉ឺននាក់

សម្តេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃបានគូសបញ្ជាក់ថា ក្នុងដំណាក់កាលរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាសមត្ថកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀនជាង៧តោន និងឃាត់ខ្លួនជនសង្ស័យ បានជាង៣ម៉ឺននាក់។ ការគូសបញ្ជាក់របស់សម្តេចក្រឡាហោមនេះ ក្នុងពិធីប្រារព្ធទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «ដោះស្រាយបញ្ហាគ្រឿងញៀន ក្នុងវិបត្តិសុខភាព និងមនុស្សធម៌» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២។   សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា ក្នុងដំណាក់កាលនៃការឆ្លង រាលដាលជំងឺកូវីដ-១៩ ដែលខ្លាំងគឺឆ្នាំ២០២០ និងឆ្នាំ២០២១ សមត្ថកិច្ចអនុវត្តន៍ច្បាប់របស់យើង ស្រាវជ្រាវរកឃើញ និងបង្រ្កាបបាន ១០ ៤៦១ ករណី ក្នុងឆ្នាំ២០២០ និង ៦ ៣០៨ ករណី ក្នុងឆ្នាំ២០២១ ឃាត់ខ្លួនជនសង្ស័យបានចំនួន ២១ ៥៦៦ នាក់ ក្នុងឆ្នាំ២០២០ និងចំនួន ១៣ ៩៧៩ នាក់ ក្នុងឆ្នាំ២០២១ ព្រមទាំងរឹបអូសគ្រឿងញៀនគ្រប់ប្រភេទបានចំនួន ៣តោន ៨៧៥គីឡូក្រាម […]