ព័ត៌មានជាតិ

លោកជំទាវ អ៊ាត សោភា អញ្ជើញរៀបចំពិធីជប់លៀងជាកិត្តិយសជូនគណៈប្រតិភូឧត្តមមន្ត្រីអាស៊ាន និងអគ្គលេខាធិការរងអាស៊ាន

លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្ត្រីអាស៊ាន នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញរៀបចំពិធីជប់លៀងជាកិត្តិយសជូនគណៈប្រតិភូឧត្តមមន្រ្តីអាស៊ាន និងអគ្គលេខាធិការរងអាស៊ាន នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ នាយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២។

ព័ត៌មានជាតិ

ឯកឧត្តម រ័ត្ន ស៊្រាង ចុះផ្សព្វផ្សាយខ្លឹមសារសន្និបាត គណៈកម្មាធិការកណ្តាល វិសាមញ្ញ របស់ គណបក្សប្រជាជនកម្ពុជា ថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២២ នៅមូលដ្ឋាន គណបក្សប្រជាជនកម្ពុជា សង្កាត់ព្រែកកំពឹស!

ឯកឧត្តម រ័ត្ន ស៊្រាង ចុះផ្សព្វផ្សាយខ្លឹមសារសន្និបាត គណៈកម្មាធិការកណ្តាល វិសាមញ្ញ របស់ គណបក្សប្រជាជនកម្ពុជា ថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២២ នៅមូលដ្ឋាន គណបក្សប្រជាជនកម្ពុជា សង្កាត់ព្រែកកំពឹស! នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម រ័ត្ន ស៊្រាង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកកំពឹស ដោយមានការចូលរួមពីលោក អ៊ុយ សុន អនុប្រធានក្រុមការងារ និងលោក កន សុកេន ចៅសង្កាត់ព្រែកកំពឹស បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយខ្លឹមសារសន្និបាត គណៈកម្មាធិការកណ្តាល វិសាមញ្ញ របស់ គណបក្សប្រជាជនកម្ពុជា ថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២២ ជូនដល់លោក លោកស្រីក្នុងជួរគណៈកម្មាធិការ គណបក្សសង្កាត់ គណៈសាខាបក្សក្នុងសង្កាត់ព្រែកកំពឹសទាំងអស់ ព្រមទាំងសកម្មជន យុវជន គណបក្ស ជាច្រើនរូបផងដែរ។ អង្គពិធីបានប្រព្រឹត្តដំណើរការទៅយ៉ាងរលូនតាមកម្មវិធីដែលបានគ្រោងទុក ក្រោមបរិយាកាសយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់។ សមាជិក សមាជិកា ដែលបានចូលរួមទាំងអស់ បានយល់ជ្រួតជ្រាប និងសម្តែងការអបអរសាទរ គាំទ្រពេញទំហឹង ចំពោះការសម្រេច […]

ព័ត៌មានជាតិ

សង្វៀនបញ្ជល់មាន់និងវង់អាប៉ោង នៅចំណុចខាងក្រោយភោជនីយដ្ឋាន៩៩ បើកដំណើរការឡើងវិញលោក នួន ម៉េងហ៊ួរ អធិការនគរបាលស្រុកជើងព្រៃរក្សាភាពស្ងៀមស្ងាត់

សង្វៀនបញ្ជល់មាន់និងវង់អាប៉ោង នៅចំណុចខាងក្រោយភោជនីយដ្ឋាន៩៩ បើកដំណើរការឡើងវិញលោក នួន ម៉េងហ៊ួរ អធិការនគរបាលស្រុកជើងព្រៃរក្សាភាពស្ងៀមស្ងាត់ 30/08/2022 ប្រភពពីប្រជាពលរដ្ឋនៅភូមិស្គន់ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានឲ្យដឹងថាទីតាំងសង្វៀនបញ្ជល់មាន់ និងវង់អាប៉ោង នៅចំណុចខាងក្រោយភោជនីយដ្ឋាន៩៩ កំពុងបើកដំណើរការឡើងវិញ យ៉ាងពេញបន្ទុក ហើយមានលក្ខណៈមិនខុសពីកាស៊ីណូឡើយ។ អ្នកនៅពីក្រោយល្បែងស៊ីសងនេះត្រូវបានគេដឹងថា គឺលោក កាំង គឹមហុង អធិការរងស្រុកជើងព្រៃ ទទួលបន្ទុកផែនព្រហ្មទណ្ឌ ហេតុនេះហើយទើបមន្រ្តីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានមិនហ៊ានចាត់វិធានការបង្ក្រាប។ សូម្បីតែលោក នួន ម៉េងហ៊ួរ អធិការនគរបាលស្រុកជើងព្រៃ ក៏រក្សាភាពស្ងៀមស្ងាត់ដែរ ទុកឲ្យលោក កាំង គឹមហុង បើកល្បែងស៊ីសងតាមអំពើចិត្ត ហើយប្រជាពលរដ្ឋព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាអសន្តិុសុខសង្គម។ តាមការលើកឡើងពីប្រជាពលរដ្ឋបានឲ្យដឹងថា ក្នុងមួយថ្ងៃៗមានអ្នកចូលលេងល្បែងបញ្ជល់មាន់ និងអាប៉ោង យ៉ាងគគ្រឹកគគ្រេង ព្រោះលោក​ កាំង គឹមហុង ហ៊ានរក្សាសុវត្ថិភាពដល់អតិថិជនរបស់ខ្លួន គឺគ្មានសមត្ថកិច្ចណាបង្ក្រាបឡើយ។ សម្រាប់ការបញ្ជល់មាន់គូពិសេសមានដាក់ដើមថាន់ចាប់ពី1000ដុល្លារ ដល់5000ដុល្លារ ហើយល្បែងអាប៉ោងក៏លុយរាប់រយរាប់ពាន់ដុល្លារផងដែរ ដូច្នេះក្នុងមួយថ្ងៃៗមេល្បែងស៊ីសងអាចប្រមូលលុយបានយ៉ាងច្រើន។ ប្រភពខ្លះបង្ហើបឲ្យដឹងថា សង្វៀនបញ្ជល់មាន់ និងវង់អាប៉ោងរបស់លោក កាំង គឹមហុង អធិការនគរបាលស្រុកជើងព្រៃ ក៏ជាប្រភពចំណូលរបស់មន្រ្តីធំៗមួយចំនួនផងដែរ […]

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អបអរសាទរ កីឡាករតេក្វាន់ដូ WTកម្ពុជា ដែលទទួល បានមេដាយមាស ពីការប្រកួត World Police & Fire Games 2022 នៅប្រទេសហូឡង់

ភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២-ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរ កីឡាករតេក្វាន់ដូ WT ចំនួន០២រូប ដែលទទួលបានមេដាយមាស ពីការប្រកួត World Police & Fire Games 2022 នៅប្រទេសហូឡង់។   នៅលើផេកផ្លូវការនារសៀលថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២២ សម្ដេចតេជោបានសរសេរថា អបអរសាទរ កីឡាករតេក្វាន់ដូ WT ចំនួន០២រូប ទទួលបានមេដាយមាស ពីការប្រកួត World Police & Fire Games 2022 នៅប្រទេសហូឡង់។ សូមអបអរសាទរ និងកោតសរសើរចំពោះកីឡាករ សំ យូដេត និងកីឡាករ វ៉ា មិថុនា ដែលទទួលបានមេដាយមាស ពីការប្រកួត World Police & Fire Games 2022 នៅប្រទេសហូឡង់។ […]

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមពិធីបើកជាផ្លូវការ ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូនេស៊ី

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកប្រធានប្រតិភូកីឡាប៉ារ៉ាឡាំពិក កម្ពុជា ក្នុងបេសកកម្មអាស៊ានប៉ារ៉ាហ្គេម លើកទី១១ អញ្ជើញចូលរួមពិធីបើកជាផ្លូវការ ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅកីឡដ្ឋាន Manahan ទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី នាល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត Ma’ruf Amin អនុប្រធានាធិបតី សាធារណរដ្ឋឥណ្ឌូនេស៊ី និងថ្នាក់ដឹកនាំកីឡាប៉ារ៉ាឡាំពិក មកពីបណ្តាប្រទេសអាស៊ានទាំង១០ និងប្រទេសទីម័រខាងកើត។

ព័ត៌មានជាតិ

ក្រសួងទេសចរណ៍បើកវគ្គបណ្ដុះបណ្ដាលថ្នាក់តំបន់ដល់គ្រូបង្គោលអាស៊ាន លើស្តង់ដារសហគមន៍ទេសចរណ៍អាស៊ានលើកទី២ នៅខេត្តសៀមរាប

ក្រសួងទេសចរណ៍កម្ពុជា ដោយបានការគាំទ្រពីលេខាធិការដ្ឋានអាស៊ាន បានធ្វើជាម្ចាស់ផ្ទះរៀបចំវគ្គបណ្ដុះបណ្ដាលថ្នាក់តំបន់ជូនដល់ គ្រូបង្គោលស្តង់ដាសហគមន៍ទេសចរណ៍អាស៊ានលើកទី២ រយៈពេលពីរថ្ងៃគឺថ្ងៃទី២៧-២៨ ខែកក្កដា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាល័យខេត្តសៀមរាប ក្រោមអធិបតី ឯកឧត្តម ហោ មុនីរ័ត្ន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងវត្តមានប្រតិភូក្រសួង ដោយមានសិក្ខាកាមមកពីប្រទេសក្នុងតំបន់សហគមន៍អាស៊ាន សរុបចំនួន ៥៤រូប។   សិក្ខាសាលានេះដែរ ធ្វើឡើងក្នុងគោលបំណងជួយឲ្យសិក្ខាកាមដែលចូលរួមទាំងអស់ ទទួលបាននូវចំណេះដឹង និងមេរៀនកាន់តែទូលំទូលាយ សម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃស្តង់ដារទេសចរណ៍សហគមន៍អាស៊ាន ឆ្ពោះទៅរកការស្នើសុំពានរង្វាន់នៅក្នុងវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៣ ហើយកម្ពុជាក៍ត្រៀមខ្លួនជាស្រេចក្នុងការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ទេសចរណ៍ផ្សេងៗទៀត។   ថ្លែងបើកអង្គសិក្ខាសាលា ឯកឧត្តម ហោ មុនីរ័ត្ន មានប្រសាសន៍ថា រយៈពេល ២ឆ្នាំកន្លងមក ពិភពលោកបានប្រឈមមុខនឹងវិបត្តិកូវីដ-១៩ បង្កើតបញ្ហាប្រឈមយ៉ាងច្រើន លើគ្រប់វិស័យទាំងសេដ្ឋកិច្ចសង្គម ក៍ដូចជាវិស័យទេសចរណ៍ ធ្វើឲ្យជីវិតមនុស្សរាប់លាននាក់ប្រឈមនឹងហានិភ័យ ការតភ្ជាប់ពិភពលោកត្រូវបានកាត់ផ្ដាច់ និងអនាគតមិនច្បាស់លាស់។ ដោយសារការចាក់វាក់សាំងជាយុទ្ធសាស្ត្រសំខាន់ក្នុងការបើកឡើងវិញ នូវគ្រប់វិស័យសេដ្ឋកិច្ចសង្គម ប្រទេសកម្ពុជាបានសម្រេច លើការបង្កើតឲ្យមានភាពស៊ាំក្នុងសហគមន៍ដែលនាំទៅ ធម្មតាថ្មីនឹងឈានដល់ការបើកប្រទេសឡើងវិញពេញលេញ ក្នុងបរិបទនៃការរស់នៅតាមបែបគន្លងថ្មីហើយ នៅឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនទីបង្ហាញផ្លូវស្តីពីការលើកកម្ពស់ និងស្ការវិស័យទេសចរណ៍ក្នុងអំឡុងពេលនិងក្រោយជំងឺកូរីដ-១៩ គោលនយោបាយសម្រាប់យុទ្ធសាស្ត្រទេសចរណ៍ក្នុងស្រុក រួមជាមួយនឹងសកម្មភាពផ្សព្វផ្សាយ និងកិច្ចសហប្រតិបត្តិការអន្តរជាតិផ្សេងៗទៀត។   ឯកឧត្តម […]

ព័ត៌មានជាតិ

មុខសញ្ញាឆក់យ៉ាងសកម្មចំនួន០២នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យចំនួន០២នាក់ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ។ ជនសង្ស័យឈ្មោះ សូ តុលា ហៅខ្លា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើត រាជធានីភ្នំពេញ ទីលំនៅបច្ចុប្បន្ន ភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ និង ឈ្មោះ ថា សុធារិទ្ធិ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស ស្រុកកំណើត រាជធានីភ្នំពេញ ទីលំនៅបច្ចុប្បន្ន ភូមិកាកាប សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ ទាំង០២នាក់នេះ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ ឃាត់ខ្លួន ខណៈដែលពួកគេ ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ០១គ្រឿង ម៉ាក IPhone 8 ពណ៌មាស កាលពីវេលាម៉ោង១០៖៣០នាទី ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនសង្ស័យទាំង០២នាក់ខាងលើបានសារភាពឲ្យដឹងដូចគ្នាថា ពួកខ្លួន […]

ព័ត៌មានជាតិ

នៅឯណាភូមិឃុំមានសុវត្តិភាព បើល្បែងស៊ីសងមាន់ជល់អនទ្បាញតាមហាងកាហ្វេជាច្រើន កំពុងធ្វើព្យុះភ្លៀងនៅ នៅតាមបណ្ដោយផ្លូវលេខ៥១នឹងផ្លូវជាតិលេខ…

នៅឯណាភូមិឃុំមានសុវត្តិភាព បើល្បែងស៊ីសងមាន់ជល់អនទ្បាញតាមហាងកាហ្វេជាច្រើន កំពុងធ្វើព្យុះភ្លៀងនៅ នៅតាមបណ្ដោយផ្លូវលេខ៥១នឹងផ្លូវជាតិលេខ៤ស្ថិតនៅភូមព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ល្បែងស៊ីសងមាន់ អនឡាញខុសច្បាប់ កំពុងតែបើកលេងយ៉ាងអនាធិបតេយ្យ នៅតាមបណ្ដាភូមិសាស្រ្តខាងលើ កំពុងតែបើកអោយអ្នកញៀនល្បែង ចូលលេងយ៉ាងច្រើនកុះករ …? ប្រជាពលរដ្ឋសំណូមពរសូមសមត្ថិកិច្ចនិងអាជ្ញាធរជួយមានវិធានការទប់ស្កាត់និងបង្ក្រាបផងទាន ដើម្បីភូមិឃុំមានសុវត្ថិភាព ជៀសវាងមានករណីចោឆក់ លួច ប្លន់ គ្រប់ប្រភេទ ដែលអាចកើតមានឡើងនៅភូមិ ឃុំរបស់ពួកគាត់…..។

ព័ត៌មានជាតិ

មាន់ជល់អនឡាញជ្រកក្រោមហាងកាហ្វេបង្កប់ល្បែងសុីសងដូចជាឆ្នោត ឡូតូ មាន់ជល់តាមអនឡាញដែលមានយីហោCT88

មាន់ជល់អនឡាញជ្រកក្រោមហាងកាហ្វេបង្កប់ល្បែងសុីសងដូចជាឆ្នោត ឡូតូ មាន់ជល់តាមអនឡាញដែលមានយីហោCT88របស់អ្នកបានជាលទ្ធិភាពបើកលេងបានដោយសេរីយ៉ាងនេះនៅឯណាទៅសុវត្ថិភាពភូមិ ឃុំ បើល្បែងស៊ីសងមាន់ជល់អនទ្បាញតាមហាងកាហ្វេជាច្រើន កំពុងធ្វើព្យុះភ្លៀងនៅក្នុងរាជធានី ជាពិសេស ខណ្ឌពេាធិសែនជ័យ សែនសុខ ដង្កោ ល្បែងស៊ីសងមាន់ អនឡាញខុសច្បាប់ CT88 កំពុងតែបើកលេងយ៉ាងអនាធិបតេយ្យ នៅតាមបណ្ដាខណ្ឌនាៗក្នុងរាជធានីភ្នំពេញ កំពុងតែបើកអោយអ្នកញៀនល្បែង ចូលលេងយ៉ាងច្រើនកុះករ …? សូមសមត្ថកិច្ចនិងអាជ្ញាធរមេត្តាជួយមានវិធានការទប់ស្កាត់និងបង្ក្រាបផងទាន ដើម្បីភូមិឃុំមានសុវត្ថិភាព…។

ព័ត៌មានជាតិ

ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ អញ្ជើញជាអធិបតី ពិធីជប់លៀងផ្លូវការជូនគណៈប្រតិភូកូរ៉េ

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ អញ្ជើញជាអធិបតី ពិធីជប់លៀងផ្លូវការជូនគណៈប្រតិភូ នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោក លី ចេស៊ូន (LEE JAE-SOON) ដៃគូស្ថាបនិក SEOPYEONG Law Firm នាល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ នៅសណ្ឋាគារ Raffles Le Royal រាជធានីភ្នំពេញ។