ព័ត៌មានជាតិ

កម្ពុជា-ចិន ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៩៥ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន (១ សីហា ១៩២៧ – ១ សីហា ២០២២)

ភ្នំពេញ៖ស្ថានទូតចិនប្រចាំកម្ពុជា បានរៀបចំពិធីបដិសណ្ឋារកិច្ចខួបអនុស្សាវរីយ៍លើកទី៩៥នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា, ឯកឧត្តមនាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ, ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, ឯកឧត្តមនាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការ កងទ័ពជើងអាកាស និងមន្ត្រីយោធាជាច្រើនរូបទៀតសរុបជិត៤០នាក់ អញ្ជើញមាន វត្តមានក្នុងពិធីខាងលើ។   លោក Tang Hao សេនានុព័ន្ធយោធានៃស្ថានទូតចិនប្រចាំកម្ពុជា និង ឯកឧត្តមឧត្តមសេនីយ៍ឯក ឡៃ ចិន្តា អគ្គនាយករងនៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសនិងជានាយកនៃនាយកដ្ឋានកិច្ចការអាស៊ាន បានអញ្ជើញថ្លែងសុន្ទរកថាក្នុងពិធី នេះ។   លោក Tang Hao មានប្រសាសន៍ថា កងទ័ពរំដោះប្រជាជនចិនគឺជាកងទ័ពរបស់ប្រជាជនដែលបង្កើតនិងដឹកនាំដោយគណបក្សកុម្មុយនិស្តចិន តែងប្រកាន់ខ្ជាប់នូវគោលការណ៍ បម្រើប្រជាជនដោយអស់ពីចិត្ត និងបានរួមចំណែកដ៏មហិមាក្នុងការសម្រេចបាននូវឯករាជ្យជាតិ រំដោះប្រជាជន និងអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនខ្លាំងក្លា។ ជាពិសេសចាប់តាំងពីសមាជ​លើ​កទី១៨នៃ​គណបក្ស​កុម្មុយនិស្ត​ចិន​មក ក្រោមការដឹកនាំដ៏រឹងមាំរបស់គណៈកម្មាធិការមជ្ឈិមបក្សដែលមានឯកឧត្តម Xi Jinping ជាស្នូល វិស័យការពារជាតិនិងកងទ័ពចិនត្រូវបានលើកកម្ពស់កាន់តែស៊ីជម្រៅ សម្រេចបាននូវរូបរាងថ្មីទាំងស្រុងនៃកងទ័ពប្រជាជនត្រូវបានបង្កើតជាថ្មី បានពង្រឹងមូលដ្ឋានគ្រឹះយ៉ាងរឹងមាំសម្រាប់ការកសាងកងទ័ពលំដាប់ពិភពលោក។ […]