ព័ត៌មានជាតិ

អូស្ត្រាលីចូលរួមធនធានផ្ទាល់ក្នុងចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ជាមួយអាស៊ាន និងកម្មវិធីផ្សេងទៀត

រដ្ឋាភិបាលអូសស្ត្រាលីបានចូលរួមធនធានផ្ទាល់ខ្លួនជាច្រើនដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអូស្ត្រាលី ហើយបានចូលរួមចំណែក បង្កើតមជ្ឈមណ្ឌលអាស៊ានដើម្បីចូលរូមទប់ការរីករាលដាលជំងឺឆ្លងផងដែរ។ នេះបើតាមឯកឧត្តមគង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអ្នកនាំពាក្យផ្លូវការនៃកិច្ចប្រជុំរដ្ឋមន្រ្តីការ បរទេសអាស៊ានលើកទី៥៥ និងកិច្ច ប្រជុំពាក់ព័ន្ធថ្លែងក្នុងសន្និសីទសារព័ត៌មាននៅយប់ថ្ងៃទី០៤ខែសីហាឆ្នាំ២០២២។ ឯកឧត្តម គង់ ភោគ បានគូសបញ្ជាក់ថា អូស្ត្រាលីបានចូលរួមថវិការជាច្រើនជាមួយអាស៊ានក្នុងទប់ស្កាត់ការរីករាលជំងឺឆ្លងកូវីដ ១៩ និងកម្មវិធីផ្សេងៗទៀត។   ឯកឧត្តមលើកឡើងថា «អូស្ត្រាលីគាត់ក៏សកម្មក្នុងការសហការជាមួយអាស៊ានដើម្បីពង្រឹងការធ្វើសមាហរណកម្មសេដ្ឋកិច្ចពិសេសការពង្រីកការធ្វើទំនាក់ទំនងអាកាសក៏ដូចជាតូនាទីស្ត្រីសន្តិសុខលើពិភពលោកផងដែរ»។   បើតាមអ្នកនាំពាក្យក៏បានអះអាងថា នៅកិច្ចប្រជុំថ្ងៃទី៤សីហានេះរដ្ឋមន្ត្រីការបរទេសអា ស៊ានបានប្រើរយៈពេល១២ម៉ោង ហើយក៏ជាលើកទី១ដែលរដ្ឋមន្ត្រីការបរទេសបានជួបគ្នា ដោយបានចំណាយពេលច្រើនដើម្បីពិភាក្សា លើរឿងសំខាន់ៗជាច្រើនដើម្បីពង្រឹងទំនាក់ទំនងអាស៊ាននិងដៃគូ។   ឯកឧត្តមបានបន្តថា នៅថ្ងៃនេះមានការកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយភាគីចិនដោយមានការអនុម័តលើឧបសម្ព័ន្ធនៃផែនការអាស៊ាន-ចិនឆ្នាំ២០២១ -២០២៥ ដើម្បីជំរុញភាពជាដៃគូ គ្រប់ជ្រុងជ្រោយ អាស៊ាន-ចិនឱ្យបានកាន់តែស៊ីជម្រៅ ។ នៅក្នុងការពិភាក្សាក៏មានលើកយកគម្រោងជាច្រើនដែលបណ្តាសមាជិកអាស៊ានធ្វើការជាមួយចិន ហើយក៏មានគំនិតផ្តួចផ្តើមជាច្ រើនទៀតដែលបានលើកយកមកផងដែរ។   ទន្ទឹមនេះ ក្នុងកិច្ចប្រជុំក៏មានការពិភាក្សាលើប្រធានបទសំខាន់ៗមួយចំនូនទៀតដូចជាសន្តិសុខស្បៀង សេដ្ឋកិច្ចបែបឌីជីថល បញ្ហាថាមពល និងការធ្វើបំលាស់ប្តូរពីការធ្វើពីធ្យូងថ្ម ទៅជាថាមពល ដែលស្អាត។ ក្រៅពីនេះ កិច្ចប្រជុំក៏បានលើកឡើងដោយធ្វើយ៉ាងណាឱ្យមានសមាហរណកម្ម សេដ្ឋកិច្ចរវាងអាស៊ាន ជាមួយចិនឱ្យស៊ីជម្រៅផងដែរ។   ឯកឧត្តមរដ្ឋលេខាធិការក៏បានលើកឡើងទៀតថា ក្នុងកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន-កូរ៉េ […]

ព័ត៌មានជាតិ

ល្បែងស៊ីសង់ជល់មាន់អនឡាញ នៅក្នុងហាងលក់កាហ្វេ កំពុងកើតមានជាច្រើនកន្លែង នៅក្នុងឃុំកំពង់សឹង សមត្តកិច្ចក្នុងមូលដ្ឋានមិនឃើញបង្គ្រាប..

ខេត្តព្រៃវែង៖ ពលរដ្ឋបានឲ្យដឹងថា៖ មានទីតាំងល្បែងអនឡាញ ជល់មាន់ តាមកញ្ចក់ទូរទស្សន៍ ខុសច្បាប់១កន្លែង នៅតាមបណ្ដោ យផ្លូវលំ ស្ថិតនៅភូមិកណ្ដាល ឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែង  គឺកំពុងបើកដំណើរការលេងយ៉ាងរលូន មានមនុស្សចូលលេងពេញៗហាងដែលលក់កាហ្វេផងនោះ និងស្រែកហ៊ោរកញ្ជ្រៀ វអើងកង ជាមួយគ្នានោះ មេផ្នែកបណ្ដាញមាន់ជល់អនឡាញបា នបើកទទួលភ្នាល់ដាក់លុយចាប់ពីមួយមុឺនរៀលរហូតដល់រាប់  លានរៀលក្នុងមួយគូរៗ ។ ប្រភពដដែលបានបន្តថា៖ «ល្បែងស៊ីសងគ្រប់ប្រភេទ ជាឫសគ ល់នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង កេីត ករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គម​ក៏ដូចក្នុងមូលដ្ឋានផង ដែរ»។   ទាក់ទងនិងល្បែងសុីសងខាងលើនេះប្រជាពលរដ្ឋសំណូមពរយ៉ា ងទទូចដល់លោក លោកជៃ សេងហ៊ាង អធិការស្រុកព្រះស្តេច និង លោកព្រំុ សន្ធស្នងការខេត្តព្រៃវែង មេត្តា ចាត់កម្លាំងជំនាញ ចុះបង្ក្រាបទីតាំងល្បែងសុីសងខុសច្បាប់ប្រជល់មាន់អនឡាញខាងលើនេះ ដើម្បីឲ្យស្របតាម គោលនយោបាយភូមិ ឃុំ […]