ព័ត៌មានជាតិ

សិក្ខាសាលាស្តីពីការរួមគ្នាអភិរក្ស និងអភិវឌ្ឍកីឡាប្រពៃណីក្នុងអាស៊ានបានបញ្ចប់ដោយផ្លែផ្កា

ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២–សិក្ខាសាលាស្តីពីការអភិរក្សកីឡាប្រពៃណីអាស៊ាន និងហ្គេម នៅសណ្ឋាគារសុខា ភ្នំពេញ រយៈពេល២ថ្ងៃ០៨-០៩ ខែសីហា ឆ្នាំ២០២២ ក្រោមការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡបានបញ្ចប់ ដោយជោគជ័យ ដោយមានសមាជិកទាំងអស់ រួមទាំងម្ចាស់ផ្ទះកម្ពុជា។   ថ្លែងក្នុងឱកាសបិទសិក្ខាសាសា នៅល្ងាចថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាមានប្រសាសន៍ថា ក្នុងនាមជាអ្នករៀបចំសិក្ខាសាលា ឯកឧត្តមសម្តែងក្តីរីករាយចំពោះវាគ្មិន និងអ្នកចូលរួមទាំងអស់ដែលមកពីប្រទេសផ្សេងៗ ឬ AMS សម្រាប់គំនិត ធាតុចូល ការពិភាក្សា និងកិច្ចសហប្រតិបត្តិការរបស់សមាជិក ដែលបានអនុញ្ញាតឱ្យយើងធ្វើសិក្ខាសាលាប្រកប ដោយផ្លែផ្កាស្តីពីការអភិរក្សកីឡាប្រពៃណីអាស៊ាន និងហ្គេម។   ឯកឧត្តមគូសបញ្ជាក់ថា រយៈពេលពីរថ្ងៃនេះ យើងបាននិងកំពុងពិភាក្សាលើការអភិរក្សកីឡាប្រពៃណី និងហ្គេមក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ការធ្វើឱ្យឡើងវិញនូវកីឡាប្រពៃណី និងហ្គេម ដើម្បីលើកកម្ពស់ការយល់ដឹង និងអត្តសញ្ញាណអាស៊ាននៅក្នុងផែនការការងារអាស៊ានស្តីពីកីឡាឆ្នាំ២០២១-២០២៥។ អាទិភាពប្រធានអាស៊ានឆ្នាំ ២០២២ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិរក្សកីឡាប្រពៃណី និងហ្គេម ការអភិរក្សកីឡាប្រពៃណី និងហ្គេមនៅក្នុងប្រទេសសមាជិកអាស៊ាន […]