ព័ត៌មានជាតិ

ក្រុមហ៊ុនល្បីៗលំដាប់អន្តរជាតិ៤ប្រកាសពង្រីកខ្លួនក្នុងមណ្ឌលផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ ខណៈថ្ងៃសម្ពោធកាន់តែកៀក

ក្រុមហ៊ុន ជីប ម៉ុង សូមជម្រាបជូនដំណឹងដល់អតិថិជនឲ្យបានជ្រាបថា ក្រុមហ៊ុនល្បីៗលំដាប់អន្តរជាតិចំនួន៤បានប្រកាសពង្រីកខ្លួនក្នុងមណ្ឌលផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាផ្លូវការនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ តាមរយៈពិធីអនុស្សារណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន ជីប ម៉ុង រីថែល ធ្វើឡើងនៅឯសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។ ក្រុមហ៊ុនទាំងនោះរួមមាន៖ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Samsung ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិកមកពីប្រទេសជប៉ុន Kohnan ក្រុមហ៊ុនបម្រើសេវាកម្មម្ហូបអាហារដ៏ល្បីមកពីប្រទេសចិន Paradise Dynasty និងក្រុមហ៊ុនលក់សម្លៀកបំពាក់ដ៏ពេញនិយមមកពីប្រទេសថៃ Jaspal។ លោកជំទាវ លី សុខឆេង អគ្គនាយិកានៃក្រុមហ៊ុន ជីប ម៉ុង រីថែល បានមានប្រសាសន៍ថា៖ «អនុស្សារណៈនៃការយោគយល់គ្នាពិតជាមានសារៈសំខាន់ខ្លាំងក្នុងការបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារវាងក្រុមហ៊ុន និងដៃគូសហការដើម្បីនាំយកផលិតផល និងសេវាកម្មដ៏ល្អឥតខ្ចោះប្រកបដោយគុណភាពខ្ពស់ជូនដល់អ្នកប្រើប្រាស់នៅកម្ពុជា។ កិច្ចសហការនាពេលនេះក៏បង្ហាញពីការជឿជាក់ និងទំនុកចិត្តរវាងក្រុមហ៊ុន ជីប ម៉ុង រីថែល និងដៃគូសហការផងដែរ»។ លោកជំទាវ លី សុខឆេងឲ្យដឹងបន្ថែមថា តាមរយៈកិច្ចសហការនេះ ក្រុមហ៊ុនទាំង៤ខាងលើកនឹងបើកសាខាក្នុងមណ្ឌលផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ […]

ព័ត៌មានជាតិ

រដ្ឋមន្ត្រីការពារជាតិកម្ពុជាលើកឡើងថា កិច្ចសហការយោធាកម្ពុជា និងចិនពិតជាសំខាន់សម្រាប់ការពារជាតិ

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា កិច្ចសហប្រតិបត្តិការយោធាកម្ពុជា-ចិន ពិតជាមានសារសំខាន់ ក្នុងការលើក កម្ពស់សមត្ថភាពនាយ ទាហាន វ័យក្មេងបន្តវេន លំហាត់ហ្វឹកហ្វឺនរួមគ្នា និងការធ្វើទំនើបកម្ម ហេដ្ឋារចនា សម្ព័ន្ធ យុទ្ធោបករណ៍ សម្រាប់ការពារអធិតេយ្យភាព បូរណ ភាពទឹកដីប្រទេសជាតិ ខណៈបច្ចុប្បន្ន និងទៅអនាគតបញ្ហាក្នុងតំបន់ និងពិភពលោក កាន់តែស្មុគស្មាញ ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១០ ខែសីហា សម្ដេច ទៀ បាញ់ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងបរិបទបច្ចុប្បន្ន និងទៅអនាគត ស្ថានភាពសន្តិសុខ នយោបាយ ក្នុងតំបន់ និងពិភពលោកមានភាព កាន់តែស្មុគស្មាញមិនច្បាស់លាស់ ។ សម្តេចបញ្ជាក់ថា «ដូចនេះកិច្ចសហប្រតិបត្តិការយោធាកម្ពុជា-ចិន ពិតជាមាន សារសំខាន់ ក្នុងការលើកកម្ពស់ សមត្ថភាពនាយទាហាន វ័យក្មេងបន្តវេន លំហាត់ហ្វឹកហ្វឺនរួមគ្នា និងការធ្វើទំនើបកម្ម ហេដ្ឋារចនា សម្ព័ន្ធ យុទ្ធោបករណ៍ សម្រាប់ការពារអធិតេយ្យភាព បូរណភាពទឹកដីប្រទេសជាតិយើង» ។ […]