ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទស្សនាការប្រណាំងទូកង នៅក្រុងតាខ្មៅ ខេត្តកណ្តាល

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទស្សនាការប្រណាំងទូកង នៅក្រុងតាខ្មៅ ខេត្តកណ្តាល នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទស្សនាកម្មវិធីប្រណាំងទូកង ដែលរៀបចំនៅទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។  ឆ្នាំនេះខេត្តកណ្តាលបានរៀបចំ ប្រណាំងទូកនៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ រយៈពេល ០២ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ដើម្បីបង្កបរិយាកាសទាក់ទាញ ភ្ញៀវជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្ត សប្បាយរីករាយ ដើម្បីអបអរសាទរ ព្រះរាជពិធី បុណ្យអុំទូក បណ្ដែតប្រទីបសំពះព្រះខែ និងអកអំបុក ដែលប្រព្រឹត្តិទៅ នាពេលខាងមុខនេះ។ ជាមួយនិងពិធីប្រណាំងទូកនេះ ខេត្តបានរៀបចំដាក់តាំងពិព័រណ៍ លក់ផលិតផលក្នុងស្រុកជាច្រើនប្រភេទ ដោយឡែក នៅពេលរាត្រី និងមានរៀបចំ បណ្តែតគោមលើផ្ទៃទឹក បាញ់កាំជ្រួច និងមានកម្មវិធី ប្រគុំតន្ត្រីសម័យដែលមានតារាចំរៀងល្បីៗ ក្នុងព្រះរាជាណាចក្រកម្ពុជា។ សំរាប់ការប្រណាំងទូកនេះមានទូកទាំងអស់ចំនួន៩២ទូក ក្នុងនោះ៖ ទូកអុំ ចំនួន […]

ព័ត៌មានជាតិ

កិច្ចប្រជុំប្រចាំខែតុលា និងលើកទិសដៅអនុវត្តការងារបន្តខែវិច្ឆិកា ឆ្នាំ២០២២របស់ក្រុមការងារយុវជនគណបក្សខេត្តព្រះវិហារ

នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ុក គឹមសាន សមាជិកយុវជនគណបក្សថ្នាក់កណ្ដាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្ត អញ្ជើញបើកកិច្ចប្រជុំប្រចាំខែតុលា និងលើកទិសដៅអនុវត្តការងារបន្តប្រចាំខែវិច្ឆិកា ឆ្នាំ២០២២ របស់យុវជនគណបក្សខេត្ត នៅសាលប្រជុំស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន និងសមាជិក សមាជិកា ក្រុមការងារយុវជនគណបក្សខេត្ត និងលោក លោកស្រី ជាប្រធាន អនុប្រធាន ផែនលេខាធិការដ្ឋាន និងផែនទាំង១៤ ប្រធាន អនុប្រធានក្រុមការងារយុវជនគណបក្ស ក្រុង/ស្រុក ទាំង៨ ជាច្រើនរូប។   កិច្ចប្រជុំរៀបចំឡើងទៅ តាមរបៀបវារៈចំនួន ៥រួមមាន ទី១,របាយការណ៍លទ្ធផលការងារប្រចាំខែតុលា និងទិសដៅសម្រាប់អនុវត្តខែវិច្ឆិកាបន្ត ទី២,ផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ទី៣,ចាត់តាំងអនុប្រធានក្រុមការងារយុវជនគណបក្សខេត្ត ដើម្បីចុះទៅរៀបចំពិធីប្រគល់ទទួលអង្ករតាមស្នាក់ការបក្ស ក្រុងស្រុក នីមួយៗ ទី៤,បញ្ចូលសមាសភាពយុវជន វគ្គ៣ និងទី៥,បញ្ហាផ្សេងៗ ។   មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម អ៊ុក គឹមសាន […]

ព័ត៌មានជាតិ

សម្តេចអគ្គមហាពញាចក្រី​ ហេង សំរិន អញ្ជើញចូលរួមពិធីបិទ និងចុះហត្ថលេខាលើរបាយការណ៍រួមនៃកិច្ចប្រជុំ APPF លើកទី៣០​ នៅទីក្រុងបាងកក

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមពិធីបិទ និងចុះហត្ថលេខាលើរបាយការណ៍រួម នៃកិច្ចប្រជុំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) លើកទី៣០ ដែលប្រព្រឹត្តទៅ ក្រោមអធិបតីភាព​ ឯកឧត្តម ឈួន លីកផៃ (Chuan Leekpai) ប្រធានរដ្ឋសភាប្រទេសថៃ​ និងជាប្រធាន APPF លើកទី៣០ នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ នៅរដ្ឋសភាប្រទេសថៃ។

ព័ត៌មានជាតិ

ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ត្រូវបានប្រគល់ជូនគ្រួសារសពសមាជិកមន្ត្រី អាវុធហត្ថរាជធានីភ្នំពេញ!

ដោយបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឯកឧត្តមឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យតំណាង ដែលមានលោក ឧត្តមសេនីយ៍ត្រី ម៉ក់ សាវុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ចំនួន ៣៦,១០៥,៥០០រៀល ជូនដល់ គ្រួសារសពលោកអនុសេនីយ៍ត្រី ជុំ ច័ន្ទផាត សមាជិកមន្ត្រី អាវុធហត្ថរាជធានីភ្នំពេញ ដែលបានទទួលមរណភាព ក្នុងជន្មាយុ៣៧ឆ្នាំ ដោយរោគគារពាធ។ ថវិកាទាំងអស់នេះគឺបានមកពីការបរិច្ចាគដោយស្ម័គ្រចិត្ត ប្រកបដោយទឹកចិត្តសប្បុរសធម៌ របស់ លោកនាយឧត្តមសេនីយ៍ លោក លោកស្រី ដែលជានាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទូទាំងប្រទេស ក្នុងការចូលរួមចែករំលែកទុក្ខលំបាកគ្នាទៅវិញទៅមក។   ព្រមជាមួយគ្នានោះ ក្រុមការងារ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ […]

ព័ត៌មានជាតិ

អភិបាលខេត្ត​កណ្តាល បាន​ប្រជុំ​គណៈកម្មការ​ត្រៀម​រៀបចំ ពិធី​ប្រណាំងទូក ដែល​គ្រោង​នឹង​រៀបចំ​ឡើង នៅ​ថ្ងៃ​ទី​២៩ ដល់​ថ្ងៃ​ទី​៣០ ខែតុលា នៅ​ក្រុង​តាខ្មៅ​

ថ្លែង​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ត្រៀម​រៀបចំ ពិធី​ប្រណាំងទូក​នៅ​រសៀល ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល បាន​កោតសរសើរ វាយ​តំលៃ​ខ្ពស់ ចំពោះ​ក្រុម​ការងារ​ទាំងអស់ ដែល​បាន​ខិតខំ​បំពេញ​តួនាទី​រៀង​រាងៗ​ខ្លួន ទទួលបាន​លទ្ធផល​ល្អប្រសើរ តាម​ផែនការ​ដែល​បាន​គ្រោងទុក​។ ​ឯកឧត្តម​អភិបាល បាន​រំលឹក​ដល់​គ្រប់​អនុគណៈកម្មការ​ទាំងអស់​ថា ដោយសារ​ពេលវេលា​កាន់តែ​ខ្លី​ខិត​ជិត​មក​ដល់​ហើយ សូម​ក្រុមការងារ​ធ្វើ​ការបែងចែក​ទៅតាម​ក្រុម​ការងារ​ជំនាញ​រៀងៗ​ខ្លួន ពិសេស​ការរៀបចំ​សម្អាត​សោភ័ណភាព​ក្រុង មានដូចជា​៖ អនាម័យ បរិស្ថាន សន្តិសុខ សណ្តាប់ធ្នាប់ ស្តង់​ពិព័ណ៍ ទំនិញ ការបាញ់​កាំជ្រួច និង​តន្ត្រីសម័យ​កម្សាន្ត នៅក្នុង​ពិធី​នេះ ប្រកប​ដោយ​សុខ​សុវត្ថិភាព និង​ភាពសប្បាយ​រីករាយ​ជូន​ប្រជាពលរដ្ឋ ដែល​ពួកគាត់​នឹង​អញ្ជើញ​មក​ទស្សនា​ពិធី​នេះ ជា​ពិសេស​ត្រូវ​ត្រៀម​ក្រុមគ្រូពេទ្យ​ប្រចាំការ​ផងដែរ​។ ​បន្ថែម​ពីលើ​នេះ ឯកឧត្តម​អភិបាលខេត្ត បាន​ណែនាំ​ដល់​មន្ត្រីរាជការ​ទាំងអស់ ត្រូវ​ចូលរួម​ក្នុង​ពិធី​នេះ​ទាំងអស់គ្នា ព្រោះ​ពិធី​ប្រណាំង​អុំទូក​ថ្នាក់​ខេត្ត ត្រូវតែ​មាន​ការចូលរួម​ពី មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ ជាមួយ​ថ្នាក់ដឹកនាំ​ខេត្ត ដើម្បី​រួម​គ្នា​បង្ក​បរិយាកាស​រីក​រាយ​ជូន​សាធារណជន បងប្អូន​ប្រជាពលរដ្ឋ កម្សាន្ត​សប្បាយរីករាយ ក្រោម​ម្លប់​ដ៏​ត្រជាក់ នៃ​សន្តិភាព​។ ​សូមជម្រាបថា គិត​មក​ត្រឹម​ពេលនេះ មាន​ទូក​ចុះឈ្មោះ​ចូល​រួម​ប្រណាំង សរុប​ចំនួន ៩២​ទូក ក្នុងនោះ ៖ […]

ព័ត៌មានជាតិ

ប្រជាពលរដ្ឋខេត្តក្រចេះរាប់ពាន់នាក់ចូលរួមសាទរព្រឹត្តិការណ៍កីឡាប្រណាំងទូក ង

ប្រជាពលរដ្ឋទូទាំងខេត្តក្រចេះ រាប់ពាន់នាក់ចូលរួមសាទរជាមួយអាជ្ញាធរខេត្ត ដែលបានរៀបចំឲ្យមាននូវព្រឹត្តិការណ៍ធំមួយដែលពុំធ្លាប់កើតមាននៅក្នុងខេត្តក្រចេះ គឺព្រឹត្តិការណ៍កីឡាប្រណាំងទូកង ប្រពៃណីខ្នាតអន្តរជាតិ ដើម្បីអបអរសាទរពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក សំពះព្រះខែ និងអបអរសាទរការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ នាពេលខាងមុខ ដែលកម្ពុជាទទួលជាម្ចាស់ផ្ទះ ។ ព្រឹត្តិការណ៍ប្រកួតកីឡាប្រណាំងទូក ង ខ្នាតអន្តរជាតិនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០២២ ក្រោមអធីបតីភាព ឯកឧត្តម ព្រំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណ: និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តក្រចេះ ។   លោក ឡាយ បូរ៉ា ប្រធានមន្ទីរអប់រំយុវជន និងកីឡា បានបញ្ជាក់ឲ្យដឹងថា ៖ ពិធីប្រណាំងទូកនេះ ប្រព្រឹត្តទៅ មានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២១,២២,២៣ ខែតុលា ឆ្នាំ២០២២ ដែលក្នុងថ្ងៃទី១ មានប្រកួតកីឡារត់ប្រណាំង រយៈចម្ងាយ៦គីឡូម៉ែត្រមានការចូលរួមពីកីឡាករ ១៦១នាក់ ស្រី ៤៨ នាក់ -ថ្ងៃទី២ ប្រកួតកីឡាប្រណាំងកង់ រយៈចម្ងាយ ១៦ គីឡូ […]

ព័ត៌មានជាតិ

ប្រជាពលរដ្ឋរងផលប៉ះពាល់ជីវភាពដោយជំនន់ទឹកភ្លៀងចំនួន៩៩៥គ្រួសារ ទទួលអំណោយរបស់សម្តេចតេជោ

ឯកឧត្តម ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ តំណាងឯកឧត្តម ងួន រតនៈ អភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងពិធីចែកអំណោយសម្តេចតេជោ ជូនដល់ប្រជាពលរដ្ឋរងផលប៉ះពាល់ជីវភាពដោយជំនន់ទឹកភ្លៀងចំនួន៩៩៥គ្រួសារ មកពីឃុំចំនួន០៥ ឮនៃស្រុកប្រាសាទបល័្លង្ក ខេត្តកំពង់ធំ នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២។   ឯកឧត្តម ញឹក បានខេង ថ្លែងថា ក្នុងនាមថ្នាក់ដឹកនាំខេត្ត និងប្រជាពលរដ្ឋខេត្តកំពង់ធំ សូមគោរពថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ដែលផ្តល់នូវស្បៀងងបន្ទាន់នាពេលនេះ ព្រមទាំងពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តែងតែគិតគូអំពីបញ្ហាទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងនៅគ្រប់ទីកន្លែង ដោយមិនទុកឱ្យបងប្អូនប្រជាពលរដ្ឋណាមួយអត់ស្បៀងនោះឡើយ។   ទន្ទឹមនឹងនោះ ឯកឧត្តម អភិបាលរងខេត្តកំពង់ធំ បានអំពាវនាវដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមរក្សាសុខភាពឱ្យបានល្អ ការពារខ្លួន និងការពារក្មេងៗ កុំឲ្យលេងទឹក ដើម្បីចៀសវាងជួបគ្រោះថ្នាក់ដោយសារទឹកជំនន់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា។ លើសពីនេះទៀតថា សូមមេត្តាយកចិត្តទុកដាក់ និងចូលរួមចាក់ថ្នាំការពារជំងឺកូវីដ-១៩ ទាំងអស់គ្នាបន្តទៀត ដើម្បីខ្លួនយើង និងសង្គមជាតិ […]

ព័ត៌មានជាតិ

ក្រុមកីឡាករទូកអធិរាជឥន្ទ្រីសែនជ័យបារមីដូនពេញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ទទួលបានការឧបត្ថម្ភគាំទ្រពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង

ក្រុមកីឡាករទូកអធិរាជឥន្ទ្រីសែនជ័យបារមីដូនពេញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ទទួលបានការឧបត្ថម្ភគាំទ្រពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទូកអធិរាជឥន្ទ្រីសែនជ័យបារមីដូនពេញ ជាទូកតំណាងឱ្យបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ គឺធ្លាប់ទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១ ចំនួន៣ឆ្នាំជាប់ៗគ្នា គឺឆ្នាំ២០១៧, ឆ្នាំ២០១៨ និងឆ្នាំ២០១៩ ក្នុងការប្រណាំងទូក នៅឯទន្លេវ៉ៃគោ ខេត្តស្វាយរៀង តែដោយសារតែវិបត្តិនៃជំងឺកូវីដ-១៩ បានធ្វើឲ្យមានការអាកខានរយៈពេល០២ឆ្នាំ ទើបតែឆ្នាំ២០២២ នេះ នឹងមានការប្រារព្ធពិធីឡើងវិញ។ នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យតំណាង ដែលមានលោក ឧត្តមសេនីយ៍ត្រី ម៉ក់ សាវុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមកីឡាករទូកអធិរាជឥន្ទ្រីសែនជ័យបារមីដូនពេញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នឹងត្រូវទៅចូលរួមការប្រកួត ប្រណាំងទូក នៅឯទន្លេវ៉ៃគោ ខេត្តស្វាយរៀង នៅថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីការពារជ័យលាភីចំណាត់ថ្នាក់លេខ១ របស់ខ្លួនឡើងវិញ។ នាឱកាសនោះ […]

ព័ត៌មានជាតិ

ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ត្រូវបានប្រគល់ជូនគ្រួសារសពសមាជិកមន្ត្រី អាវុធហត្ថរាជធានីភ្នំពេញ ចំនួន០២គ្រួសារ!

ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ត្រូវបានប្រគល់ជូនគ្រួសារសពសមាជិកមន្ត្រី អាវុធហត្ថរាជធានីភ្នំពេញ ចំនួន០២គ្រួសារ! រាជធានីភ្នំពេញ:ដោយបានការអនុញ្ញាតពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យតំណាង ដែលមានលោក ឧត្តមសេនីយ៍ត្រី ម៉ក់ សាវុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ជូនដល់ គ្រួសារសពសមាជិកមន្ត្រី អាវុធហត្ថរាជធានីភ្នំពេញ ចំនួន០២គ្រួសារ រួមមាន៖ ១/ គ្រួសារសព លោកវរសេនីយ៍ត្រី សោម ពិសិដ្ឋ សមាជិក អាវុធហត្ថរាជធានីភ្នំពេញ ថវិកាចំនួន ៣២.២០៤.៥០០ រៀល ។ ២/ គ្រួសារសព លោកអនុសេនីយ៍ត្រី ឈុត រិទ្ធី សមាជិកអាវុធហត្ថខណ្ឌសែនសុខ […]

ព័ត៌មានជាតិ

រដ្ឋបាលខេត្តក្រចេះ ក្រុងពលីបើកព្រឹត្តិការណ៍ប្រណាំងទូក «ង» ថ្នាក់ខេត្តលើកទី១

ថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃមន្ទីរអង្គភាព ជុំវិញខេត្ត នៃរដ្ឋបាលខេត្តក្រចេះ ប្រារព្ធពិធីក្រុងពលី បើកព្រឹត្តិការណ៍កីឡាប្រណាំងទូក ”ង” ថ្នាក់ខេត្តលើកទី១ ដើម្បីអបអរសាទរក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ នាពេលខាងមុខ ហើយអ្វីដែលកាន់តែពិសេសនោះ គឺដើម្បីអបអរសាទរចំពោះ ប្រទេសកម្ពុជាបានធ្វើជាម្ចាស់ ក្នុងការប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣ខាងមុខនេះ ដែលជាឱកាសបង្ហាញឱ្យឃើញពីសក្តានុពលនៃការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា អាចស្រូបទាញនៃការចូលរួមពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ផងដែរ ។ ពិធីនេះប្រារព្ធធ្វើឡើងក្រោមអធិបតីភាពលោក គង់ គឹមនី អភិបាលរងខេត្ត នាល្ងាចថ្ងៃព្រហស្បតិ៍ ១០ រោច ខែ អស្សុជ ឆ្នាំ ខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០២២ នៅទីតាំងទស្សនាមុខសាលាខេត្ត ។ ព្រឹត្តិការណ៍នៃការប្រកួតកីឡាប្រណាំងទូក«ង» សម្រាប់ខេត្តក្រចេះនេះ មានរយៈពេល៣ថ្ងៃ ដោយចាប់ពីថ្ងៃទី ២១-២២ និង២៣ ប្រព្រឹត្តទៅនៅលើផ្ទៃទឹកទន្លេមេគង្គ នៃទីរួមខេត្តក្រចេះ ក្នុងនោះដែរនៅថ្ងៃទី១នៃកម្មវិធីមានការប្រកួតរត់ប្រណាំង ថ្ងៃទី២-ប្រកួតប្រណាំងកង់ […]