ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ ឯក ឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំអញ្ជើញជាអធិបតីក្នុងពិធីអុំទូកដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និង សំពះព្រះខែ អកអំបុកទៅតាមដងស្ទឹងសែនទីរួមខេ ត្តកំពង់ធំនារសៀលថ្ងៃទី៤ ខែវិច្ឆិកាឆ្នាំ ២០២២ដែលមានការអញ្ជើញចូលរួមពីអ្នកដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ពិធីអុំទូកនេះមានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៤-៥ខែវិច្ឆិកាឆ្នាំ ២០២២។ ឯកឧត្តម ងួន រតនៈ មានប្រសាសន៍លើកឡើងថា ថ្ងៃនេះយើងបានជួបជុំគ្នាយ៉ាងសប្បាយរីករាយដោយសារស្ថានភាពជំងឺកូវីដ-១៩ មានភាពល្អប្រសើរក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានដាក់ចេញនូវវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ប្រកបដោយជោគជ័យ។ឯកឧត្តមអភិបាលខេត្តសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បន្តអនុវត្តបានឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាលនិងអញ្ជើញទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា។ឯកឧត្តមអភិបាលខេត្តមានប្រសាសន៏ថា ការរៀបចំពិធីអុំទូករបស់ខេត្តយើងគឺដើម្បីរក្សាទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់របស់ជាតិយើងដែលខេត្តកំពង់ធំបានរៀបចំជារៀងរាល់ឆ្នាំដើម្បីបង្ករលក្ខណៈឱ្យបងប្អូនប្រជាពលរដ្ឋបានកម្សាន្តសប្បាយស្របពេលដែលប្រទេសកម្ពុជាយើងកំពុងតែមានសុខសន្តិភាពស្ថេរភាពនយោបាយក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ងួន រតនៈ បញ្ជាក់ថា អត្ថន័យនៃការប្រណាំងទូកមិនមែនជាការចង់ឈ្នះចង់ចាញ់ដើម្បីយករង្វាន់នោះទេគឺដើម្បីថែរក្សាវប្បធម៌ប្រពៃណីជាតិដ៏ល្អរបស់យើងជាតរៀងទៅ។ សូមបញ្ជាក់ថា ចំនួនទូកដែលបានដាក់ពាក្យចូលរួមប្រកួតគ្មានចំនួន៤១ ទូកក្នុងនោះទូក”ង”មានចំនួន ៤ទូក ទូកខ្នាតអន្តរជាតិចំនួន ១៦ទូកនិងទូកផ្កាចារមានចំនួន ២១ទូក៕
Day: January 29, 2023
អាវុធហត្ថរាជធានីភ្នំពេញ សូមធ្វើការប្រកាសស្វែងរកម្ចាស់ម៉ូតូ
អាវុធហត្ថរាជធានីភ្នំពេញ សូមធ្វើការប្រកាសស្វែងរកម្ចាស់ម៉ូតូចំនួន០៣គ្រឿង ដែលមានភិនភាគដូចខាងក្រោម៖ -ម៉ូតូទី១ ម៉ាក Dream 125 ពណ៌ខ្មៅ ស្លាកលេខ ព្រៃវែង 1T-7338 ។ -ម៉ូតូទី២ ម៉ាក Dream 125 ពណ៌ខ្មៅ ស្លាកលេខ ពោធិ៍សាត់ 1E-4879។ ម៉ូតូទី៣ ម៉ាកស្គុបពី ពណ៌ស លាយពណ៌ផ្កាឈូក គ្មានស្លាកលេខ។ អាវុធហត្ថខណ្ឌមានជ័យ បានឲ្យដឹងថា ម៉ូតូទាំង០៣គ្រឿងខាងលើនេះ ជាម៉ូតូពាក់ព័ន្ធករណីចោរកម្ម ហើយបានយកមកទុក នៅចំណុចកន្លែងផ្ញើម៉ូតូ ២៤ម៉ោង/២៤ម៉ោង មុខផ្សារដីថ្មី ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ត្រូវបានសមត្ថកិច្ចអាវុធហត្ថខណ្ឌមានជ័យ ចុះទៅដល់កន្លែងកើតហេតុ ដើម្បីយកមករក្សាទុកស្រាវជ្រាវស្វែងរកម្ចាស់។ បច្ចុប្បន្នម៉ូតូទាំង០៣គ្រឿង កំពុងរក្សាទុកនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ អាស្រ័យហេតុដូចនេះ បើម្ចាស់ម៉ូតូឬបងប្អូនណា បានស្គាល់ម៉ូតូដូចភិនភាគខាងលើ សូមមកទំនាក់ទំនង មកកងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយសូមភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធមកជាមួយផង ដើម្បីទទួលយកម៉ូតូត្រឡប់ទៅវិញតាមការគួរ៕