ព័ត៌មានជាតិ

គណៈប្រតិភូលោកជំទាវជាភរិយាប្រមុខរដ្ឋ/រដ្ឋាភិបាល នៃប្រទេសឥណ្ឌា ជប៉ុន និងថៃ អញ្ជើញធ្វើទស្សនកិច្ចនៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

លោកជំទាវ ខេង សំវ៉ាដា ភរិយាឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ភរិយាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូលោកជំទាវជាភរិយាប្រមុខរដ្ឋ/រដ្ឋាភិបាល នៃប្រទេសឥណ្ឌា ជប៉ុន និងថៃ អញ្ជើញធ្វើទស្សនកិច្ចនៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។