ថ្លែងនៅក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តរតនគិរីអាណត្តិទី៣ នៅក្នុងបរិវេណវត្តបានហ្វាំង ភូមិហ្វាំង ឃុំប៉ុង ស្រុកវើនសៃ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកាធ្ឆ្នាំ២០២២នេះ ឯកឧត្តម ណាប់ ប៊ុនហេងប្រធានក្រុមប្រឹក្សាខេត្តរតនគិរី បានបញ្ជាក់ប្រាប់ ទៅកាន់ប្រជាពលរដ្ឋចូលរួមជិត២០០នាក់ថា គោលបំណងរបស់ វេទិការនេះ គឺធ្វើឡើងដើម្បីផ្សព្វផ្សាយអំពីតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ព្រមទាំងលទ្ធផលសំខាន់ៗ ដែលរដ្ឋបាលខេត្តទទួលបាន តាមរយៈការអនុវត្តនូវសកម្មភាពនានាបណ្តាឆ្នាំកន្លងមក និងធ្វើការពិភាក្សា ពិគ្រោះយោបល់ ជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីរកនូវបញ្ហាអាទិភាព សម្រាប់រដ្ឋបាលខេត្តយកទៅធ្វើការពិចារណាដោះស្រាយ និងបន្តអនុវត្ត ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ភូមិ ឃុំ ស្រុក ឱ្យកាន់តែល្អប្រសើរឡើង ។ ក្នុងឱកាសនោះដែរ ឯកឧត្តម ណាប់ ប៊ុនហេង ក៏បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកចូលរួមទាំងអស់សូមចូលរួមលើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពរនានា ក្នុងវេទិការនេះឱ្យបានច្រើន ពីព្រោះប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិស្មើៗគ្នា ក្នុងការបញ្ចេញមតិយោបល់តាមរយៈការនិយាយ ផ្ទាល់មាត់ និងការសរសេរលើក្រដាស ហើយក្រុមប្រឹក្សាខេត្ត នឹងធ្វើការប្រមូលនូវរាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរទាំងនោះ មកធ្វើការពិភាក្សាបកស្រាយបំភ្លឺឱ្យបានច្បាស់លាស់ […]
Day: January 29, 2023
ក្រុងដូនកែវផ្ទុះកក្រើកចោរកម្មជាច្រើនករណីបង្កឲ្យប្រជាពលរដ្ឋភ័យខ្លាចព្រោះអសន្តិសុខពេក
ក្រុងដូនកែវផ្ទុះកក្រើកចោរកម្មជាច្រើនករណីបង្កឲ្យប្រជាពលរដ្ឋភ័យខ្លាចព្រោះអសន្តិសុខពេក (ខេត្តតាកែវ)៖ កក្រើកខ្លាំងត្រឹមតែរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ មានករណីចោរលួចទ្រព្យសម្បត្តិប្រជាជន នៅក្រុងដូនកែវ ទីរួមខេត្តតាកែវជាច្រើនករណីនិងបាត់ទ្រព្យមានតម្លៃជាច្រើនផងដែរ។ ខណៈសមត្ថកិច្ចពុំទាន់បង្រ្កាបក្រុមពួកជនសង្ស័យមិនទាន់បាននៅឡើយទេសូម្បី១ករណី។ករណីទី១៖ម៉ូតូ២គ្រឿងដែលម្ចាស់ទុកនៅក្នុងផ្ទះដោយមានរបងបិទជិត ត្រូវបានចោរ២នាក់ផ្លោះរបងចូលទៅរួចកាត់សោរទ្វារពីខាងក្នុងបន្ទាប់មកលួចយកទៅបាត់អស់ ក្នុងខណៈពេលដែលម្ចាស់ផ្ទះរវល់តែលង់លក់ក្នុងដំណេក។សកម្មភាពនេះបានបង្កឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចយ៉ាងខ្លាំង ព្រោះតែអសន្តិសុខពេក ដោយនៅមុនករណីនេះ១ថ្ងៃ ក៏មានសកម្មចោរកាត់សោរចូលលួចម៉ូតូនៅក្នុងផ្ទះមួយកន្លែង លុះពេលម្ចាស់ផ្ទះទាន់ ត្រូវចោរបាញ់គ្រាប់ប៉ុន្តែសំណាងល្អអត់ត្រូវ។សកម្មភាព១យប់ចោរលួចម៉ូតូបាត់អស់២គ្រឿងនោះ បានកើតឡើងកាលពីវេលាចន្លោះម៉ោង១១និង៤៥នាទីដល់ម៉ោង២និង៤៥នាទីយប់រំលងអាធ្រាត្រថ្ងៃទី៨ ឈានចូលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅនៅភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ម៉ូតូដែលត្រូវចោរលួចយកទៅបាត់នោះ១គ្រឿងម៉ាកHonda Scopy ពណ៌ផ្កាឈូកស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ តាកែវ 1K-3165 និង១គ្រឿងទៀតម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ2020 ពាក់ស្លាកលេខ តាកែវ1R -3035។ដែលជាកម្មសិទ្ធិរបស់លោក វេជ្ជបណ្ឌិត ឃឹម ធូ គ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តតាកែវ និងលោកស្រីសុខ តុញ ប្រធានផ្នែកសម្ភព បម្រើការងារនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ។មានទីលំនៅបច្ចប្បន្ន ភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។តាមប្រភពពពីកន្លែងកើតហេតុបានប្រាប់ឲ្យបណ្ដាញព័ត៌មាន ដឹងថា នៅវេលាយប់ថ្ងៃកើតហេតុគាត់បានទុកម៉ូតូទាំង២គ្រឿងនៅក្នុងផ្ទះដែលមានរបងបិទជិតនិងបានចាក់សោរទ្វារត្រឹមត្រូវ បន្ទាប់មកក៏បានចូលដេកលង់លក់រហូតដល់ភ្លឺទើបដឹងថាបាត់ម៉ូតូ។បន្ទាប់មកបានឆែកកាមេរ៉ាសុវត្ថិភាពមើល បានឃើញចោរមានគ្នា២នាក់ជិះម៉ូតូទៅឈប់នៅជិតផ្ទះកើតហេតុ បន្ទាប់មកផ្លោះរបងចូលទៅកាត់សោរទ្វារផ្ទះពីខាងក្នុង រួចធ្វើសកម្មភាពលួច ម៉ូត។ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា […]