ព័ត៌មានបឋម! ស្ត្រីអ្នកជំនួញហាយសូរម្នាក់ ឈ្មោះ ពេជ្រ ស្រីមុំ ដែលល្បីខាងឆបោកមនុស្សជាច្រើននាក់ អស់ទឹកប្រាក់រាប់លានដុល្លារ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឃាត់ខ្លួននៅវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចផ្ទះលេខ៤ដេ ផ្លូវដាវីន បុរី វរជន ក្នុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ តាមដីកាបញ្ជាអោយចូលខ្លួន របស់ឯកឧត្ដម ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ លេខ ៤៨០ អ.យ.ក ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជូនដូរបាន ដែលការឃាត់ខ្លួននេះ មានការដឹកនាំអនុវត្ត និងសម្របសម្រួលដោយលោកព្រះរាជអាជ្ញារង គឹម ហុងសាន។ ក្រៅពីនេះ ស្រ្តីខាងលើនៅមានជាប់ពាក់ព័ន្ធបណ្តឹងជាច្រើនទៀត ដែលបានប្តឹងចូលទាំង អាវុធហត្ថ នគរបាល និងតុលាការ ថែមទៀតផង៕
Day: January 29, 2023
ម៉ូតូ០២គ្រឿងទៀត ក្នុងចំណោមម៉ូតូ០៣គ្រឿង ដែលអាវុធហត្ថរាជធានីភ្នំពេញ ប្រកាសស្វែងរកម្ចាស់ ត្រូវបានម្ចាស់មកទទួលយកទៅវិញ!
កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ ផេកផ្លូវការរបស់អាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការប្រកាសស្វែងរកម្ចាស់ម៉ូតូចំនួន០៣គ្រឿង ដែលជាម៉ូតូពាក់ព័ន្ធករណីចោរកម្ម ហើយបានយកមកទុក នៅចំណុចកន្លែងផ្ញើម៉ូតូ ២៤ម៉ោង/២៤ម៉ោង មុខផ្សារដីថ្មី ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បន្ទាប់ពីបានប្រកាសស្វែងរកម្ចាស់ម៉ូតូចំនួន០៣គ្រឿងរួចមក កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២ ម៉ូតូ០១គ្រឿង ម៉ាក Dream 125 ពណ៌ខ្មៅ ស្លាកលេខ ព្រៃវែង 1T-7338 ត្រូវបានម្ចាស់ទទួលយកទៅវិញហើយ។ ដោយឡែកនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ម៉ូតូចំនួន០២គ្រឿងទៀត រួមមាន ៖ ម៉ូតូ ម៉ាក Dream 125 ពណ៌ខ្មៅ ស្លាកលេខ ពោធិ៍សាត់ 1E-4879 និង ម៉ូតូ ម៉ាកស្គុបពី ពណ៌ស លាយពណ៌ផ្កាឈូក គ្មានស្លាកលេខ ត្រូវបានម្ចាស់យកឯកសារមកបង្ហាញដល់សមត្ថកិច្ចអាវុធហត្ថជាបន្តបន្ទាប់បញ្ជាក់ថាជាម្ចាស់ម៉ូតូពិតប្រាកដ និងទទួលយកទៅវិញផងដែរ។ ម្ចាស់ម៉ូតូទាំង០២គ្រឿងនេះបញ្ជាក់ឲ្យដឹងដូចគ្នាថា ត្រូវបានក្រុមជនសង្ស័យបានធ្វើសកម្មភាពលួចកាច់ក ពីខេត្តព្រៃវែង អស់ជាច្រើនថ្ងៃមកហើយ ហើយពួកខ្លួនមិនបានប្តឹងសមត្ថកិច្ច […]
យោធិននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ០៩នាក់ ត្រូវបានដាក់ឲ្យចូលនិវត្តន៍ ព្រមគ្នាជាមួយយោធិននៃកងរាជអាវុធហត្ថ ជាង១០០នាក់ផ្សេងទៀត ទូទាំងប្រទេស!
នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏ដូចជា បណ្តាអាវុធហត្ថរាជធានីខេត្តទាំង២៥ បានរៀបចំពិធីសំណេះសំណាល បំពាក់ឋានន្តរសក្តិ ជូនគ្រឿងឥស្សរិយយស ជូនដល់យោធិននៃកងរាជអាវុធហត្ថសោធននិវត្តន៍ និងពិការ ១៣៦នាក់ ត្រៀមផ្ទេរចេញក្នុងឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តាមប្រព័ន្ធ Video Conference។ ក្នុងឱកាសនេះផងដែរ យោធិននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលត្រូវបានដាក់ឲ្យចូលនិវត្តន៍ ត្រៀមផ្ទេរចេញក្នុងឆ្នាំ២០២២នេះ មានចំនួន០៩នាក់ បានចូលរួមតាម Video Conference ចេញពីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីស្តាប់ប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា ព្រមគ្នាជាមួយយោធិន នៃកងរាជអាវុធហត្ថសោធននិវត្តន៍ និងពិការ តាមបណ្តាខេត្តទាំង២៤។ ក្រោយពីលោកនាយឧត្តមសេនីយ៍ សៅ សុខា ធ្វើការសំណេះសំណាលតាម Video Conference ចប់ មេបញ្ជាការ តាមបណ្តារាជធានីខេត្ត បានធ្វើពិធី បំពាក់ឋានន្តរសក្តិ […]