ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងសុខាភិបាលជំរុញឲ្យក្រុមគ្រូពេទ្យចុះចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដូសជម្រុញដល់ភូមិរបស់ប្រជាពលរដ្ឋ

នៅក្នុងឱកាសអញ្ជើញចូលរួមចុះបឋមសិលាកសាងអាគារមន្ទីរពេទ្យបង្អែកអង្គរការ នៅក្នុងស្រុកត្រាំកក់ ខេត្តតាកែវ នៅព្រឹកថ្ងៃ សុក្រ ទី ១៨ ខែ វិឆ្ឆិការ ឆ្នាំ ២០២២នេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាលឯកឧត្តម ម៉ម ប៊ុនហេង បានធ្វើការជម្រុញដល់ក្រុមគ្រូពេទ្យនៅមូលដ្ឋានធ្វើយ៉ាងណាចុះទៅចាក់វ់ាក់សាំងការពារជំងឺកូវីដដូសជម្រុញជូនបងប្អូនប្រជាពលរដ្ឋដល់ភូមិឃុំនិងដល់លំនៅដ្ឋាន។   ឯកឧត្តម ម៉ម ប៊ុនហេង បានមានប្រសាសន៍បន្តថា ជំងឺកូវីដ១៩មិនទាន់បាត់ទាំងស្រុងនៅឡើយទេ ជំងឺនេះនៅបន្តឆ្លងរីករាលដាលបើយើងមិនធ្វើការទប់ស្កាត់អោយបានជាប់ជាប្រចាំតាមរយៈការចាក់វ៉ាក់សាំងឲ្យបានគ្រប់ចំនួនដូសទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។ បច្ចុប្បន្នមានបងប្អូនប្រជាពលរដ្ឋជាច្រើនបានចូលខ្លួនមកចាក់វ៉ាក់សាំងក៍ប៉ុន្តែការចាក់វ៉ាក់សាំងរបស់បងប្អូណប្រជាពលរដ្ឋយើងមួយចំនួនមិនបានចាក់គ្រប់ដូសនោះទេ។   ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាលបានថ្លែងបន្តថា ដើម្បីអោយការចាក់វ៉ាក់សាំងដូសជម្រុញជូនបងប្អូនប្រជាពលរដ្ឋឲ្យបានគ្រប់ដូស ក្រុមគ្រូពេទ្យគួតែធ្វើសកម្មភាពដល់ភូមិរបស់បងប្អូនប្រជាពលរដ្ឋនៅពេលមានកម្មវិធីបុណ្យទាននៅតាមភូមិ តាមវត្តអារ៉ាមឬកម្មវិធីជួបជុំអ្វីមួយ ព្រោះបងប្អូនប្រជាពលរដ្ឋខ្លះលោកមិនមានពេលវេលាគ្រប់គ្រាន់មកចាក់វ៉ាក់សាំងនៅតាមមណ្ឌលសុខភាពឬនៅតាមមន្ទីរពេទ្យបង្អែកនានានោះទេ។ នៅក្នុងឱកាសនោះឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលក៍បានលើកទឹកចឹត្តដល់ក្រុមគ្រូពេទ្យទាំងអស់ឲ្យប្រឹងប្រែងព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋអោយបានល្អនិងប្រកបដោយសិលធម៌វិជ្ជាជីវៈ ដែលនឹងនាំឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើងកាន់តែមានជំនឿជឿជាក់លើក្រុមគ្រូពេទ្យខ្មែរយើងបន្ថែមទៀត៕

ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព នៃការរៀបចំបុណ្យសមុទ្រលើកទី៩ ជុំទី៣ និងមហាសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក

ព្រះសីហនុ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ នារសៀលថ្ងៃសុក្រ ១០រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព នៃការរៀបចំបុណ្យសមុទ្រលើកទី៩ ជុំទី៣ និងមហាសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកឆ្នាំ២០២២ នៅសាលា ខេត្តព្រះសីហនុ ដោយមាការចូលរួមពីលោកអភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ។   ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា យើងបានរៀបចំ អនុគណៈកម្មការនីមួយៗក្នុងការទទួលខុសត្រូវរៀបចំផែនការ សកម្មភាពតាម ផែននីមួយៗ ហើយចំណុចអ្វីខ្លះដែលមានបញ្ហាប្រឈម ដើម្បីយើងលើកយក មកពិនិត្យរួមគ្នាធ្វើការ ដោះស្រាយឱ្យបានសមស្រប។ ត្រៀមលក្ខណៈក្នុងការចូលរួមរៀបចំតុបតែងកែលម្អនៅ តាមទីតាំងនីមួយៗមានដូចជា តាមលំនៅឋានជាដើម ដូច្នេះយើងត្រូវចលនាបងប្អូន ប្រជាពលរដ្ឋ ក្រុមហ៊ុន រោងចក្រ សហគ្រាស សណ្ឋាគារ ផ្ទះសំណាក់រៀបចំដាក់តាំង កែលម្អលើកកម្ពស់សោភណភាព […]