លោកវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង អនុប្រធានប្រតិបត្តិសមាគមTYDA បានមានប្រសាសន៍ថា ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ប្រធាន អនុប្រធានក្រុមប្រឹក្សាភិបាល តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការសុខមាលភាពរបស់ប្រជាពលរដ្ឋ និយាយជារួម និងនិយាយដោយឡែកលោកទាំងពីរបានយកចិត្តទុកដាក់ខ្លាំងចំពោះសុខមាលភាពក្មួយៗសិស្សានុសិស្ស ដែលជាទំពាំងស្នងឬស្សី។ លោកវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង បានបន្ថែមទៀតថា សុខភាពមាត់ធ្មេញមានសារៈសំខាន់ណាស់សម្រាប់ក្មួយៗសិស្សានុសិស្ស ព្រោះនៅពេលដែលសុខភាពមាត់ធ្មេញរឹងមាំ សុខភាពទូទៅកាន់តែល្អប្រសើរ ហើយរាង្គកាយរឹងមាំ នោះក្មួយៗមករៀនសូត្របានទៀងទាត់ ដែលនឹងឱ្យក្មួយរៀនពូកែ និងលទ្ធផលសិក្សាបានល្អ។ លោកវេជ្ជបណ្ឌិតក៏បញ្ជាក់ថារហូតមកដល់សព្វថ្ងៃនេះ TYDA មានអាយុ១០ឆ្នាំហើយ ដោយមានសមាជិកជាង ៨ពាន់នាក់ ហើយក្នុងរយៈពេល១០ឆ្នាំនេះ TYDA បានព្យាបាលជំងឺទូទាំងប្រទេសបានជាង ៣៥ម៉ឺននាក់ ហើយអ្នកជំងឺធ្ងន់ធ្ងរចំនួនជាង ៦ពាន់នាក់ ត្រូវបានសមាគមបញ្ចូនមកព្យាបាលបន្តនៅរាជធានីភ្នំពេញ និងជាមួយដៃគូរសហការនានា ក្នុងនោះអ្នកជំងឺបេះដូងធ្ងន់ធ្ងរចំនួន ៥៨នាក់ បានបញ្ចូនមក និង វះកាត់ដោយជោគជ័យផងដែរ។ លោកស្រី ឈុន ស៊ុននី អភិបាលរងនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន […]
Day: January 29, 2023
ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ អញ្ជើញជាអធិបតី ការប្រកួតវគ្គផ្តាច់ព្រ័ត្រការប្រឡងចំរៀង «I AM A SINGER CAMBODIA» រដូវកាលទី៣
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ខៀវទេព រង្ស៊ីកាញារីទ្ធ អញ្ជើញចូលរួមជាគណៈអធិបតី ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រការប្រឡងចំរៀង «I AM A SINGER CAMBODIA» រដូវកាលទី៣ នាល្ងាចថ្ងៃសៅរ៍ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅស្ទូឌីយោហង្សមាសក្នុងផ្សារទំនើបអីអនម៉ល រាជធានីភ្នំពេញ។ ក្នុងឱកាសនោះ ឯកឧត្តម និងលោកជំទាវ ក៏បានអញ្ជើញប្រគល់ពានរង្វាន់ដល់ បេក្ខនារី ឌី សូនិត្តា ដែលជាម្ចាស់ជ័យលាភីលេខ១ ផងដែរ។