កម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅសណ្ឋាគារសុខាខេត្តសៀមរាប ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានដឹកនាំកិច្ចប្រជុំ។ ថ្លែងបើកកិច្ចប្រជុំ សម្តេចពិជ័យសេនា ទៀ បាញ់ បានវាយតម្លៃខ្ពស់ ចំពោះការចំណាយពេលវេលាដ៏មានតម្លៃ និងការខិតខំប្រឹងប្រែងរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី មកចូលរួមក្នុងកិច្ចប្រជុំជារូបវន្ត័នាពេលនេះ និងបានសំដែងនូវការកោតសរសើរខ្ពស់ ចំពោះជោគជ័យនៃការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរបស់យើង នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ កាលពីដើមខែនេះ នៅក្នុងការដោះស្រាយកង្វល់រួម ផ្នែកសន្តិសុខ ពង្រឹងមជ្ឈភាព និងឯកភាពអាស៊ាន គិតគូរអំពីវិធីដោះស្រាយតទៅមុខទៀត ថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពរបស់អាស៊ាន និងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងឲ្យកាន់តែរឹងមាំថែមទៀត ជាមួយបណ្តាដៃគូសន្ទនា។ សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍បន្តថា៖ ទាំងអស់នេះគឺពិតជាឆ្លុះបញ្ចាំងអំពីស្មារតី នៃការស្ថិតនៅជាមួយគ្នា បរិយាប័ន្ន ការបើកចំហរ និងការសំឡឹងមើលទៅខាងក្រៅ របស់អាស៊ាន។ យើងគាំទ្រយ៉ាងពេញទំហឹងចំពោះទស្សនវិស័យ និងវិធានការទាំងឡាយ ដែលបានព្រមព្រៀង […]
Day: January 29, 2023
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន អញ្ជើញជាអធិបតី សិក្ខាសាលាសី្តពី បរិវត្កកម្ម ឌីជីថល
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន លោកជំទាវសាស្រ្តចារ្យឱសថបណ្ឌិត ខៀវ ទេពរង្ស៊ី កាញារីទ្ធ ប្រធានកិត្តិយសនៃសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន អញ្ជើញជាអធិបតី សិក្ខាសាលាសី្តពី បរិវត្កកម្ម ឌីជីថល ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នាទីស្តីការក្រសួងព័ត៌មាន ។ សិក្ខាកាមចូលរួមចំនួន១២៣ រូប ជានារី ហើយសិក្ខាសាលាស្តីពី ”បរិវត្តកម្មឌីជីថល“ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ស្មារតី បង្កើនសមត្ថភាពយល់ដឹងជូនដល់សមាជិកាទាំងអស់ និងបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំនៃក្រសួងព័ត៌ មាន ទាក់ទងទៅនឹងការប្រើប្រាស់បច្ចេកវិទ្យា ៕