ព័ត៌មានជាតិ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញប្រគល់ប័ណ្ណសរសើរជូនឥស្សរជនឆ្នើមរបស់អាយប៉ា នៅក្នុងពិធីបិទមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ អញ្ជើញប្រគល់ប័ណ្ណសរសើរជូន ឥស្សរជនឆ្នើមរបស់អាយប៉ា នៅក្នុងពិធីបិទមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី៤៣ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។

ព័ត៌មានជាតិ

ឯកឧត្តម ខៀវ កាញារីទ្ធ៖ កីឡាជាតិជាការកសាងសមត្ថភាព កីឡាករ កីឡាការិនី ត្រៀមឆ្ពោះទៅធ្វើម្ចាស់ ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង និងជាអនុប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) មានប្រសាសន៍ថា ការ ប្រកួតកីឡារាំត្រូវបានក្រសួងអប់រំ យុវជន និងកីឡាដាក់បញ្ជូលក្នុងការ ប្រកួតកីឡាជាតិ លើកទី៣ ដោយកីឡាជាតិនេះមិនត្រឹមតែជាព្រឹត្តិការណ៍ដ៏សំខាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានកសាងសមត្ថភាពទេពកោសល្យ និងជំនាញវិជ្ជាជីវៈរបស់កីឡាករ កីឡាការិនីកម្ពុជា ដើម្បីត្រៀមខ្លួនជាស្រេច ឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូង ក្រោយរង់ចាំអស់រយៈពេល ៦៤ឆ្នាំ។ នេះជាប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រី នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ជាមួយលោកជំទាវ ក្នុងពិធីបិទការប្រកួតកីឡារាំនៃកីឡាជាតិ លើកទី៣ ឆ្នាំ២០២២ នៅល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាល CJCC រាជធានីភ្នំពេញ។   ឯកឧត្តម ខៀវ កាញារីទ្ធ គូសបញ្ជាក់ថា បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជាមានសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ សេដ្ឋកិច្ចជាតិមានការ រីក ចម្រើនបានធ្វើឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ និងឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចាត់ទុកថា ការងារអប់រំកាយ និងកីឡាបានដើរតួនាទីយ៉ាងសំខាន់ និងជាយាន្តក្នុងការអភិវឌ្ឍសង្គម ពីព្រោះកីឡាកសាងមនុស្ស […]