នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយ មន្ត្រីគណបក្សប្រជាជនកម្ពុជាចំនួនប្រមាណជាង៣ពាន់នាក់ នៅក្នុងរាជធានីភ្នំពេញ ដែលបានធ្វើឡើងនៅវិមាន៧មករា។ តាមរបាយការណ៍របស់ ឯកឧត្តម ឃួង ស្រេង ប្រធានគណបក្សរាជធានីភ្នំពេញ បានលើកឡើងថា ការអញ្ជើញសំណេះសំណាលរបស់សម្ដេចតេជោ នាពេលនេះគឺបាន បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាក្នុងរាជធានីភ្នំពេញ ។ ឯកឧត្តមក៏បានជម្រាបសម្តេចតេជោ និងអង្គពិធីអំពីសភាពការណ៍រួមរបស់ រាជធានីភ្នំពេញ រួមមានការងារសន្តិសុខ សណ្តាប់សាធារណៈ របាយការណ៍ពាក់ព័ន្ធមន្ត្រីរាជការ និងការងារអភិវឌ្ឍនៅក្នុងរាជធានីភ្នំពេញ។ ពាក់ព័ន្ធការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ឯកឧត្តម ឃួង ស្រេង បានគូសបញ្ជាក់ថា អាជ្ញាធររាជធានីភ្នំពេញបានយកចិត្តទុកដាក់ រក្សា ការពារ និងពង្រឹងជាប្រចាំហើយជារួម ធានាបាននូវសន្តិសុខ និងសុវត្ថិភាពល្អប្រសើរជូនប្រជាពលរដ្ឋ។ ទន្ទឹមនេះ រដ្ឋបាលគ្រប់ថ្នាក់ក្នុងរាជធានីភ្នំពេញ បាននឹងកំពុងចូលរួមសហការក្នុងការបង្កលក្ខណៈល្អប្រសើរ ។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយ ដែលបានជួបសំណេះសំណាលជាមួយ […]
Day: January 29, 2023
សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ទីស្នាក់ការគណបក្ស ប្រជាជនកម្ពុជាខេត្តព្រះសីហនុ
ស្នាក់ការគណបក្សនេះ ជាមរតកសម្រាប់អ្នកបន្តវេនថ្ងៃក្រោយ និងធ្វើជាគំរូ និងជានិមិត្តរូបសម្រាប់កូនចៅជំនាន់ក្រោយ។ ចំពោះតួនាទី មុខងា រចនាសម្ព័ន្ធ ភារកិច្ចរបស់ស្នាក់ការគណ បក្សខេត្ត ជាកន្លែងជួបជុំប្រចាំថ្ងៃរបស់មន្ត្រីសមាជិកធ្វើការផ្លាស់ប្តូរយោបល់ ជាសេនាធិការទទួលខុសត្រូវកសាងកម្លាំងគាំទ្រគណបក្ស ចលនាមហាជន ការងារ ហិរញ្ញវត្ថុ ការងារសរុបពត៌មាន និងផ្តល់ពត៌មាន ។ល។ រក្សាឯកសារនៅថ្នាក់ខេត្ត និងថ្នាក់កណ្តាល រៀបចំកម្មវិធីខ្លឹមសារបំរើឱ្យការប្រជុំគណ:អចិន្ត្រៃ គ្រប់គ្រងសភាពការ ទទួលរបាយការពីបណ្តាផ្នែក ដើម្បីរាយការជូនគណ:អចិន្ត្រៃ ឬគណបក្សខេត្ត។ ផ្សព្វផ្សាយដល់គណបក្សថ្នាក់ក្រោម ធ្វើទំនាក់ទំនងត្រួតពិនិត្យ ចាត់តាំងគ្រប់គ្រងពង្រឹងខ្សែរយៈគណបក្ស ធានាបានបរិមាណ និងគុណភាព យកចិត្តទុកដាក់កសាងសមាជិករបស់គណបក្ស និងគិតគូរទាក់ ទាញសមាជិកដទៃ ឬសមាជិកអង្គការសមាគមន៍ទាំងឡាយ តាមដានត្រួតពិនិត្យជាប្រចាំនូវសមា ជិកសំខាន់ទាំងក្នុងបក្ស ដើម្បីទប់ស្កាត់ឱ្យបានទាន់ ពេលវេលា លើកទឹកចិត្តអនុវត្តកាន់តែល្អថែមទៀត ទប់ស្កាត់ទង្វើណាដែលមានភាពវិជ្ជមានដល់គណបក្សខេត្ត។ ត្រូវសហការល្អជាមួយសមាជិកដែលរងគ្រោះដោយអំពើអយុត្តិធម៌ណាមួយពិសេសចូលរួមដោះស្រាយពាក្យបណ្តឹងតវ៉ា គ្រប់គ្រងទ្រព្យសម្បត្តិគណបក្ស ការធ្វើអាជីវកម្ម ស្របច្បាប់ប្រមូលថវិកាបំរើគណបក្សជាដើម។ ក្នុងឱកាសនោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានធ្វើការអំពាវនាវឱ្យ សមាជិកទាំងអស់ត្រូវទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងចុះឈ្មោះបោះ ឆ្នោតឱ្យបានគ្រប់គ្នា ដើម្បីត្រៀបចូលរួមបោះឆ្នោត សកលនៅឆ្នាំ២០២៣ខាងមុខ ៕