ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ ជំរុញការអភិវឌ្ឍគោលដៅទេសចរណ៍ប្រណីតតាមតំបន់ឆ្នេរ និងកោះ

ក្រសួងទេសចរណ៍ ជំរុញការអភិវឌ្ឍគោលដៅទេសចរណ៍ប្រណីតតំបន់ឆ្នេរ កោះ និងសហគមន៍អេកូទេសចរណ៍ ដើម្បីទាក់ទាញទេសចរបន្ថែមក្នុងដំណាក់កាលស្ដារ វិស័យទេសចរណ៍ក្រោយវិបត្តិជំងឺកូវីដ១៩។ ក្នុងកិច្ចប្រជុំត្រៀមរៀបចំសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតជាងគេ នៅលើពិភពលោក និងពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញក្រុមការងារបច្ចេកទេស ត្រូវរៀប ចំឱ្យមានទស្សនកិច្ចទៅកាន់គោលដៅទេសចរណ៍ប្រណីតនៅតាមគោល ដៅឆ្នេរសមុទ្រ កោះ និងសហគមន៍អេកូទេសចរណ៍។ ឯកឧត្តមបញ្ជាក់ថា ក្នុងអំឡុងពិធីបុណ្យនោះ ភ្ញៀវទេសចរអន្តរជាតិជាង១២០នាក់ នឹងទៅទស្សនកិច្ចនៅគោលដៅទេសចរណ៍តំបន់ឆ្នេរ ដែលរំពឹងថា នឹងជួយទាក់ទាញ បាននូវភ្ញៀវទេសចរកាន់តែច្រើនទៅលេងតំបន់ឆ្នេរប្រណិតរបស់កម្ពុជា។ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានផ្ដល់សារៈសំខាន់ថា «ក្នុងដំណាក់កាលស្ដារ វិស័យ ទេសចរណ៍ក្រោយវិបត្តិជំងឺកូវីដ១៩ គឺមានតែគោលដៅឆ្នេរសមុទ្រ កោះ និងសហគមន៍ អេកូទេសចរណ៍នេះទេ ដែលដើរតួសំខាន់ក្នុងការទាក់ទាញ និងទទួលភ្ញៀវទេសចរ បានច្រើន»។ ឯកឧត្ដម ជុក ជំនោរ ប្រធាននាយកដ្ឋានជំរុញផលិតផលទេសចរណ៍ នៃក្រសួងទេសចរណ៍ បានលើកឡើងអំពីគោលដៅសំខាន់ៗដែលគ្រោងនឹងរៀបចំទស្សនកិច្ច ជូនប្រតិភូអន្តរជាតិខាងលើ ក្នុងនោះរួមមានដូចជាកោះរ៉ុង កោះឋានសួគ៌ កោះសង្សារ […]

ព័ត៌មានជាតិ

ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ត្រូវបានប្រគល់ជូនគ្រួសារសពសមាជិកមន្ត្រី អាវុធហត្ថរាជធានីភ្នំពេញ!

ដោយបានការអនុញ្ញាតពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យតំណាង ដែលមានលោក ឧត្តមសេនីយ៍ត្រី ច័ន្ទ វាសនា មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ចំនួន ៣៧,០៦១,០០០រៀល ជូនដល់ គ្រួសារសពលោកព្រិន្ទបាលឯក ឃួន វិសាល សមាជិកមន្ត្រី អាវុធហត្ថរាជធានីភ្នំពេញ ដែលបានទទួលមរណភាព ក្នុងជន្មាយុ៣១ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរ។ ថវិកាទាំងអស់នេះគឺបានមកពីការបរិច្ចាគដោយស្ម័គ្រចិត្ត ប្រកបដោយទឹកចិត្តសប្បុរសធម៌ របស់ លោកនាយឧត្តមសេនីយ៍ លោក លោកស្រី ដែលជានាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទូទាំងប្រទេស ក្នុងការចូលរួមចែករំលែកទុក្ខលំបាកគ្នាទៅវិញទៅមក។   ព្រមជាមួយគ្នានោះ ក្រុមការងារ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់លោក […]