ព័ត៌មានជាតិ

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញផ្តល់ម៉ូតូ ជារង្វាន់លើកទឹកចិត្ត ដល់សិស្សនិន្ទេស A នៅខេត្តសៀមរាប

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប អញ្ជើញផ្តល់ម៉ូតូចំនួន១១១គ្រឿង ជារង្វាន់លើកទឹកចិត្ត ដល់សិស្សានុសិស្សប្រឡងជាប់និន្ទេសA ចំនួន១១១នាក់ សម្រាប់ខេត្តសៀមរាប នារសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣។