ព័ត៌មានជាតិ

ទីតាំងបញ្ជល់មាន់និងអាប៉ោងខ្នាតយក្សនៅខេត្តសៀមរាបចាប់ផ្ដើមដំណើរការវិញហើយក្រោយផ្អាកមួយរយៈ…

ទីតាំងបញ្ជល់មាន់និងអាប៉ោងខ្នាតយក្សនៅខេត្តសៀមរាបចាប់ផ្ដើមដំណើរការវិញហើយក្រោយផ្អាកមួយរយៈ…

(សៀមរាប) ៖ ខែមេសា ឆ្នាំ ២០២២

ពិតខ្លាំងមែនម្ចាស់សង្វៀនបញ្ជល់មាន់និងអាប៉ោងមួយកន្លែងដែលស្ថិតនៅក្នុង ភូមិទួលក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ចាប់ផ្ដើមដំណើរការបើកវិញហើយដោយមិនខ្លាចញញើតឬខ្វល់ពីមន្ត្រីអាជ្ញាធរដែលពាក់ព័ន្ធនោះឡើយ។

តាមសម្ដីរៀបរាប់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននោះបានប្រាប់ដល់អង្គភាពសារព័ត៌មានយើងថា ម្ចាស់ទីតាំងបនល្បែងមានឈ្មោះ ១.លឹម សាណុល ២.ហន រដ្ឋា ៣.ឈ្មោះ យ៉ា ៤.ឈ្មោះ ភី ដែលកំពុងបើកលេងយ៉ាងគគ្រឹកគគ្រេងដោយមានការភ្នាល់ប្រាក់រាប់ពាន់ដុល្លារក្នុងមួយគូៗលេងយ៉ាងទ្រហឹងអឹងកងមិនខ្វល់ពីការបង្ក្រាបរបស់សមត្ថកិច្ចសោះឡើយ។

ទីតាំងបញ្ជល់មាន់និងអាប៉ោងខ្នាតយក្សមួយនេះធ្លាប់មានការបង្រ្កាបនិងធ្វើកិច្ចសន្យាពីមុនរួចមកហើយតែម្ចាស់ទីតាំងទាំងនោះនៅតែបន្តខំប្រឹងបើកលេងយ៉ាងសេរី ឬក៏ជាល្បិចវ៉ៃស្មៅបង្អើលពស់ទេដឹង។ ហើយប្រជាពលរដ្ឋមានការសង្ស័យថាប្រហែលជាលាភសក្ការៈរបស់អាជ្ញាធរក្នុងមូលដ្ឋាននោះហើយទើបមិនបង្ក្រាបបែបនេះ។

ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានជុំវិញនោះមានការព្រួយបារម្ភក៏សុំស្នើដល់អង្គភាពសារព័ត៌មាននិងសមត្ថកិច្ចពាក់ព័ន្ធមេត្តាពិនិត្យមើលនិងជួយផ្សព្វផ្សាយដើម្បីឲ្យថ្នាក់ដឹកនាំក្រុង ខេត្តចុះបង្ក្រាបទីតាំងល្បែងស៊ីសងដែលកំពុងប្រព្រឹត្តលេងយ៉ាងរលូននេះផង៕

Leave a Reply

Your email address will not be published. Required fields are marked *