ព័ត៌មានជាតិ

ឈ្មួញដុះស្លែដ៏ចាស់វស្សាពីរនាក់ប្តីប្រពន្ធដែលមហាជនសង្កេតឃើញថា មាន ខ្នងបង្អែកយ៉ាងរឹងមាំនោះចាប់ផ្ដើមដឹកឈើកក្រើក ខេត្តរតនគិរី វិញហើយ។

ឈ្មួញដុះស្លែដ៏ចាស់វស្សាពីរនាក់ប្តីប្រពន្ធដែលមហាជនសង្កេតឃើញថា មាន ខ្នងបង្អែកយ៉ាងរឹងមាំនោះចាប់ផ្ដើមដឹកឈើកក្រើក ខេត្តរតនគិរី វិញហើយ

រតនគិរី ថ្ងៃទី២៦ ខែមេសាឆ្នាំ២០២២ រថយន្តសាំងយ៉ុងដែលពូកែធ្វើសកម្មភាពដឹកជញ្ជូនឈើយ៉ាងសកម្ម ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះក្រុងបានលុង ស្ទាក់ចាប់បាន ហើយរឹបអូសយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើចាត់ការតាមនីតិវិធី។

កាបង្ក្រាបរថយន្តសាំយ៉ុងដឹកឈើប្រណីត១ គ្រឿងនេះបានធ្វើឡើងនៅវេលាម៉ោង ៨ៈ៣០នាទី ព្រឹកត្រង់ចំនុចភូមិ ថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

ក្នុងនោះដោយមានការសម្របសម្រួលនីតិវិធី ពីដំណាងអយ្យការអមសាលាដំបូងខេត្ត។

សមត្ថកិច្ចដែលចុះបង្រ្កាបបានឲ្យដឹងថា ក្នុងនោះមានកម្លាំងប៉េអឹមក្រុង. កម្លាំងអធិការក្រុង. កម្លាំងនគរបាលខេត្ដ និងកម្លាំង សង្កាត់រដ្ឋបាលព្រៃឈើក្រុងបានលុង ដឹកនំាដោយលោក ពុធ ដានី អភិបាលរង នៃគណៈអភិបាលក្រុងបានលុង។

ចប្រតិបត្តិការបង្រ្កាបឡានសាំយ៉ុងដឹកឈើប្រណីតចេញពីស្រុកវើនសៃឆ្ពោះទៅទុកក្នុងឃ្លាំង ១កន្លែងដែលស្ថិតនៅ ភូមិ ភ្នំ សង្កាត់ យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី

សមត្ថកិច្ចបញ្ជាក់ថា មានឈើមុខកាត់ធំៗ មានប្រវែង៣.ម៉ែត្រ ចំនួន២៣សន្លឹក អ្នកបើកឡានដឹកឈើបានរត់គេចខ្លួនបាត់ នៅសល់ទុកតែវត្ថុតាងបានរឹបអូសយកមករក្សាទុកនៅក្នុង ខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគីរី ដើម្បីចាត់ការតាមនីតិវិធី។

ក៏ប៉ុន្តែ សាព័ត៌មានយើងខ្ញុំ នៅតែឆ្ងល់ៗ ថាមូលហេតុអ្វីបានជាចាប់ ម្ចាស់ឡាន.ម្ចាស់ឈើនោះអត់បាន? រឺមួយក៏ជាល្បិចដើម្បីគៀងត្រីចូលលូ? ៕

Leave a Reply

Your email address will not be published. Required fields are marked *